កីឡា
សមត្ថភាពនៅតែល្អ ឈាវ បូរ៉ា និងកូនប្រុស នឹងបង្ហាញមុខនៅការប្រកួតអុកចត្រង្គនគរសង្ក្រាន្ត ២០២៦
កីឡាករអុកចត្រង្គជើងចាស់ ឈាវ បូរ៉ា នឹងដឹកដៃកូនប្រុសបង្កើតទៅចូលរួមការប្រកួតពានរង្វាន់នគរសង្ក្រាន្ត ឆ្នាំ២០២៦ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ដល់ ១៩ ខែមេសា ឆ្នាំ២០២៦ នេះនៅទីតាំងផ្សាររាត្រី រាជធានីភ្នំពេញ ជាការអបអរព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរផងដែរ។

កីឡាករ ឈាវ បូរ៉ា
កីឡាករ ឈាវ បូរ៉ា បានឲ្យដឹងថា រូបលោក និងកូនប្រុសឈ្មោះ ឈាវ បូរិន្ទ ទាំងពីរនាក់បានប្រកួតជាប់វគ្គជម្រុះជើងឯកកុមារ អាយុក្រោម ១៤ឆ្នាំ និងមហាជន ដែលបានធ្វើឡើងអំឡុងថ្ងៃទី២៥ ដល់ ២៩ ខែមីនា ឆ្នាំ២០២៦ នេះនៅទីតាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឈាវ បូរិន្ទ អំឡុងការប្រកួត
ជើងខ្លាំងខាងផ្នែកអុករូបនេះបន្ថែមទៀតថា ការប្រកួតពានរង្វាន់ នគរសង្ក្រាន្ត នៅផ្សារត្រីឆ្នាំនេះលោកមិនទាន់ដឹងថាសហព័ន្ធប្រកួតតាមរូបមន្តយ៉ាងណានោះទេ។ ចំពោះការត្រៀមខ្លួន និងក្ដីសង្ឃឹមនោះរូបលោកមិនសូវចង់លើកឡើងច្រើនមុនប្រកួតនោះឡើយ ពោលរង់ចាំការប្រកួតមកដល់ជាក់ស្ដែង។ យ៉ាងណាចំពោះកូនប្រុសវិញរូបគេបានប្ដេជ្ញាចិត្តថានឹងដណ្ដើមយកលេខ១ ឲ្យបានក្នុងការប្រកួតថ្ងៃទី១៤ មេសា ខាងមុខនេះ។

ឈាវ បូរិន្ទ និងបេក្ខភាព៣រូបផ្សេងទៀត
បញ្ជាក់ដែរថា សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា (COF) នឹងរៀបចំការប្រកួតពានរង្វាន់នគរសង្ក្រាន្ត នៅថ្ងៃទី១៤ ដល់ ១៩ ខែមេសា ឆ្នាំ២០២៦ នេះនៅផ្សារត្រី រាជធានីភ្នំពេញ។ ប្រសិនបើមហាជនអ្នកស្រឡាញ់ចូលចិត្ត និងចង់ទស្សនាការប្រកួតផ្ទាល់អាចអញ្ជើញទៅគាំទ្រនៅទីតាំងដែលបានជម្រាបជូន៕

លោក ឈាវ បូរ៉ា (ទី២ រាប់ពីឆ្វេង)





អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


