កីឡា
ការលេងកីឡាអុកផ្ដល់ប្រយោជន៍អ្វីខ្លះដល់មនុស្សធំ និងក្មេងៗក្នុងពេលបច្ចុប្បន្ន…
កីឡាអុកជាកីឡាពេញនិយមមួយនៅកម្ពុជា និងទាក់ទាញមនុស្សច្រើនលេងកម្សាន្តរាល់ពេលជួបជុំ ឬទំនេរពីការងារជាដើម។ តើការលេងកីឡាអុកក្រៅតែការកម្សាន្តហើយប្រភេទកីឡាមួយនេះបានផ្ដល់សារប្រយោជន៍អ្វីបន្ថែមទៀតដល់អ្នកនិយមលេងវា។

លោក ឈាវ បូរ៉ា (ខាងឆ្វេង)
លោក ឈាវ បូរ៉ា ជើងខ្លាំងកីឡាអុកមួយរូបនៅកម្ពុជាបានឲ្យដឹងថា ការលេងកីឡាអុកនេះបានផ្ដល់សារប្រយោជន៍ជាច្រើនដល់រូបលោក រួមទាំងកូនប្រុសដូចជា៖
– អត់ធ្មត់បានល្អជាងមុន
– ចេះរៀបគំនិត
– ចេះច្នៃប្រឌិត
– ជៀសពីការលេងទូរស័ព្ទ
– មានសមាធិ
– កាត់បន្ថយភាពរន្ធត់តក់ស្លុត
– រៀនយល់ពីគំនិតដៃគូ
ទាំងនេះជាសារប្រយោជន៍ដែលជើងខ្លាំង ឈាវ បូរ៉ា បានចែករំលែកពីបទពិសោធផ្ទាល់របស់លោកក្រោយប្រឡូក និងឆ្លងកាត់ការប្រកួតជាច្រើនឆ្នាំមកនេះ។ ចំពោះប្រិយមិត្តយល់ឃើញថាមានសារប្រយោជន៍ផ្សេងទៀតអាចរំលែកដល់បងប្អូនអ្នកគាំទ្រកីឡាអុកបន្ថែមទៀតបាន៕




លោក ឈាវ បូរ៉ា និងកូនៗ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


