Connect with us

កីឡា

វ័យ​ទើប៩​ឆ្នាំ​​ ឈាវ​ បូរិន្ទ​ ឈ្នះ​ជើង​ឯក​​ អុកចត្រង្គ សម្រេច​បំណង​យក​លុយ​បង់​​ថ្លៃ​សាលារៀន​

បានផុស

នៅ

កីឡាករ​អុកចត្រង្គ​វ័យ​ក្មេង​​ ឈាវ​ បូរិន្ទ​ បាន​សម្រេច​បំណង​ខ្លួន​​ក្នុង​ការ​​ឈ្នះ​ជើងឯក​​ពី​ការ​ប្រកួត​អុកចត្រង្គនៅ​​អង្គរ​សង្ក្រាន្ត​ខេត្ត​សៀមរាប​ដើម្បី​យក​ប្រាក់​រង្វាន់​ទៅ​បង់​ថ្លៃ​​សាលា​រៀន​របស់​ខ្លួន​ ខណៈ​រូប​គេ​ពិត​ជា​ធ្វើ​បាន​ល្អ​ជាប់​ចំណាត់​ថ្នាក់​លេខ១​ មែន​កាល​ពី​ថ្ងៃ​ទី១៦ ខែ​មេសា​ ឆ្នាំ​២០២៥​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ឈាវ បូរិន្ទ

លោក​ ឈាវ បូរ៉ា​ ដែល​ជា​ឪពុក​របស់​ក្មេង​ប្រុស​ ឈាវ​ បូរិន្ទ​ បាន​ឲ្យ​ដឹង​ថា​ មុន​ការ​ប្រកួត​កូន​ប្រុស​របស់​លោក​បាន​ប្រាប់​មក​លោក​​ពី​ការ​​ប្ដេជ្ញា​ចិត្ត​​ក្នុង​​​ការ​ប្រកួត​នៅ​អង្គរ​សង្ក្រាន្ត​ ឆ្នាំ​២០២៥ ធ្វើ​យ៉ាង​ណា​ទទួល​បាន​ជើង​ឯក​​ដើម្បី​ទទួល​បាន​​ប្រាក់​រង្វាន់​សម្រាប់​​បង់​ថ្លៃ​សាលា​​រៀន​របស់​ខ្លួន។​

លោក​ពិត​ជា​រំភើប​សប្បាយ​រីករាយ​ជា​ខ្លាំង​នៅ​ពេល​កូន​ប្រុស​ធ្វើ​បាន​ដូច​ក្ដី​បំណង។​ លោក​ស្ទើរ​មិន​ចង់​ជឿថា​ កូន​អាច​ធ្វើ​បាន​ល្អ​ហួស​ពី​អ្វី​ដែល​លោក​គិត​ទៅ​ទៀត។​ កូន​ប្រុស​របស់​លោក​ទើប​លេង​​កីឡា​អុកចត្រង្គ​បាន​រយៈ​ពេល​២ឆ្នាំ​ប៉ុណ្ណោះ​ ស្រប​ពេល​នេះ​ជា​ការ​ប្រកួត​ដំបូង​របស់​គេ​ផង​ និង​ជា​កីឡាករ​​វ័យ​ក្មេង​ជាង​គេ​បង្អស់​ទៅ​ទៀត​ក្នុង​ការ​ប្រកួត​នៅ​​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត។​

រូបភាពផេកអង្គរសង្ក្រាន្ត

បញ្ជាក់​ដែរ​ថា​ កុមារា ឈាវ​ បូរិន្ទ​ ជា​កូន​ប្រុស​របស់​កីឡាករ​ ឈាវ​ បូរ៉ា​ ​ដែល​ជា​ជើង​ខ្លាំង​ផ្នែក​កីឡា​អុក​ចត្រង្គ​មួយ​រូប​នៅ​កម្ពុជា។​ ចំណែកកូន​ប្រុស​របស់​លោក​ទើប​អាយុ​ ៩ឆ្នាំ​ ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១​ លើ​វិញ្ញាសា​អុក​ចត្រង្គ​ អាយុ​ ១២ឆ្នាំ​ចុះក្រោម។​ រូប​គេ​ប្រកួត​ឈ្នះ ៤ប្រកួត​នៅ​វគ្គ​ជម្រុះ​ឯ​ភ្នំពេញ​ និង​ឈ្នះ​​៤​ប្រកួត​​ទៀត​នៅ​អង្គរ​សង្ក្រាន្ត។​ ប្រាក់​រង្វាន់​ដែល​ បូរិន្ទ​ ទទួល​បាន​ពី​សម្ដេច​ធិបតី ៤លានរៀល​ ប្រាក់​រង្វាន់​ជយលាភី​ ២លាន​រៀល​ និង​សប្បុរសជន​ ៦០០​ដុល្លារ​ទៀត។​ បច្ចុប្បន្ន​​រូប​គេ​កំពុង​សិក្សា​ថ្នាក់​ទី៣​​នៅ​សាលា​រៀន​ឯកជន​មួយ​កន្លែង៕​

រូបភាពផេកអង្គរសង្ក្រាន្ត

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ វិនាទី មុន

​​ក្រុម​កោសល្យ​វិច្ច័យ​ថៃ​បាន​ទទួល​បំណែកសាកសព​​៤១​​ នឹង​គ្រោងឆ្អឹង​៩៦​ ដើម្បីកំណត់អត្តសញ្ញាណ​

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ធនាគារកណ្ដាលថៃ ព្រមានពីផលប៉ះពាល់នៃពន្ធលើកំណើន​សេដ្ឋកិច្ច ​​ប៉ុន្តែមិនខ្លាំងដូច​កូវីដ១៩​

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អ៊ីរ៉ង់​ផ្ញើ​សំបុត្រ​ឲ្យ ពូទីន មុន​កិច្ច​ប្រជុំ​នុយក្លេអ៊ែរ​លើក​ទី​ពីរ​ជាមួយ​អាមេរិក

ព័ត៌មានជាតិ៩ នាទីutes មុន

ជនសង្ស័យ ១៨នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារ ករណីរុករករ៉ែមាសខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃស្រែពក

ព័ត៌មានជាតិ១០ នាទីutes មុន

កម្ពុជាបញ្ជាក់ជាថ្មីពីការមិនជ្រៀតជ្រែកផ្ទៃក្នុងរបស់ចិនលើបញ្ហាតៃវ៉ាន់ ហុងកុង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជិនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លក្ខណៈពិសេសនៃយន្តហោះដែលលោក ស៊ី ជិះមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម