កីឡា
ខ្សែការពារដ៏ឆ្នើម Odawara មិនបដិសេធ បើមានឱកាសលេងឲ្យជម្រើសជាតិ
ខ្សែការពារដ៏លេចធ្លោរបស់ក្លិបព្រះខ័នរាជស្វាយរៀង Odawara Takashi ទទួលយក ប្រសិនបើមានឱកាសលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប៉ុន្តែមិនមែនជាការងាយស្រួលទេសម្រាប់កីឡាករបរទេសម្នាក់អាចលេងរហូតដល់៥ឆ្នាំក្នុងប្រទេសតែមួយ។

ក្នុងបទសម្ភាសជាមួយ«កម្ពុជាថ្មី» កីឡាករ Odawara Takashi បានលើកឡើងថា ខ្លួនតែងតែមើលការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាចាប់តាំងពីមកលេងបាល់ទាត់នៅទីនេះ។ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមានការប្រែប្រួលគួរឲ្យកត់សំគាល់ បើប្រៀបធៀបពេលដែលលោកមកដល់ដំបូង។
ការផ្តល់ឲ្យកីឡាករបរទេសទទួលបានសញ្ជាតិដើម្បីបានលេងឲ្យជម្រើសជាតិមួយគឺជាគំនិតដ៏ល្អនាពេលបច្ចុប្បន្ន ប៉ុន្តែមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិនីមួយៗគឺត្រូវការអភិវឌ្ឍថ្នាលឲ្យបានល្អទើបក្លាយជាក្រុមជម្រើសជាតិមួយដ៏ល្អយូរអង្វែងនាពេលអនាគត។

Odawara បានលើកឡើងថា ៖«ខ្ញុំគិតថា ជាគំនិតល្អដើម្បីក្លាយជាកីឡាករចូលសញ្ជាតិ ប៉ុន្តែនាពេលអនាគត ខ្ញុំគិតថា ត្រូវមានកីឡាករល្អៗច្រើនទៀត។ រឿងដែលល្អគឺការអភិវឌ្ឍកីឡាករក្នុងស្រុកឲ្យបានច្រើនដើម្បីជម្រើសជាតិ»។
នៅពេលសួរថា តើលោកគិតយ៉ាងណាដែរចំពោះខ្លួនលោកផ្ទាល់ ប្រសិនបើមានលទ្ធភាពអាចលេងឲ្យក្រុមជម្រើសជាតិកម្ពុជា? កីឡាករបានឆ្លើយថា ៖«កីឡាករណាក៏ចង់ដែរ កីឡាករភាគច្រើនបំផុតចង់លេងឲ្យជម្រើសជាតិ មិនមែនតែនៅក្នុងក្រុមជម្រើសជាតិកម្ពុជា ឬជប៉ុនទេ ខ្ញុំមិនដឹងថា ប្រទេសផ្សេងយ៉ាងមិចទេ»។

កីឡាករបានបន្តថា ៖«ក្នុងនាមកីឡាករ គោលដៅធំបំផុតមួយក្នុងអាជីពគឺបានលេងឲ្យជម្រើសជាតិ។ ប្រសិនបើមានលទ្ធភាពអាចចូលសញ្ជាតិ ខ្ញុំអត់ប្រកែកទេ។ ខ្ញុំក៏ចង់ក្លាយជាកីឡាករជម្រើសជាតិកម្ពុជាដែរ ប៉ុន្តែនៅពេលនេះ ខ្ញុំមិនអាចនឹកស្រមៃដល់រឿងអនាគតទេ។ ទោះបីនៅជាងមួយឆ្នាំទៀត ខ្ញុំមិនដឹងថា តើនឹងមានអ្វីកើតឡើង ដូច្នេះមានតែរង់ចាំមើល»។
ខ្សែការពារ Odawara Takashi បានចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ២០២២ ដោយបានជួយក្លិបនេះឈ្នះពានរង្វាន់៣គឺលីគកំពូលកម្ពុជា ពានសម្តេចតេជោ ហ៊ុន សែន និង ខេមបូឌានស៊ុបភើខាប់។ រូបគេធ្លាប់លេងនៅប្រទេសហ្វីលីពីនរយៈពេល៥ឆ្នាំដោយបានឈ្នះជើងឯកលីគ២លើក និងលេងនៅប្រទេសម៉ាល់ឌីវរយៈពេលមួយឆ្នាំ មុនពេលផ្លាស់មកកម្ពុជាជាកន្លែងដែលរូបគេទទួលបានជោគជ័យបំផុតក្នុងអាជីព៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


