Connect with us

កីឡា

Ronaldo បន្សល់ទុកកំណត់ត្រា​មួយ​នៅ Real Madrid ពិបាករកអ្នក​បំបែក

បានផុស

នៅ

ខ្សែប្រយុទ្ធ Cristiano Ronaldo បានបន្សល់ទុកកំណត់ត្រាដ៏អស្ចារ្យមួយនៅ Real Madrid ដោយគាត់មិនដែលបរាជ័យសូម្បីម្តង រាល់ពេលដែលគាត់ធ្វើជាប្រធានក្រុមអធិរាជ​ស។

Cristiano Ronaldo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំត្រូវបានគេចាត់ទុកជាវីរបុរសមួយរូបរបស់ Real Madrid។ គាត់បានលេងនៅទីនោះចន្លោះពីឆ្នាំ ២០០៩ ដល់ ២០១៨ ហើយគាត់បានជួយឱ្យក្លិបឈ្នះពានជាច្រើនដូចជា Champions League ៤ សម័យ, UEFA Super Cup ៣ សម័យ, La Liga ២ សម័យ, Copa del Rey ២ សម័យ, FIFA Club World Cup ៣ សម័យ និងពានរង្វាន់មួយចំនួនទៀត។

យ៉ាងណា ក្នុងការលេងនៅទីនោះរយៈពេល ៩ ឆ្នាំ គាត់បានសាងនូវស្នាដៃ និងកំណត់ត្រាជាច្រើន ប៉ុន្តែមានកំណត់ត្រាមួយ ដែលគួរឱ្យចាប់អារម្មណ៍ផងដែរ គឺគាត់មិនដែលចាញ់ទាល់តែសោះ រាល់ពេលគាត់ត្រូវបានគ្រូបង្វឹកផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាប្រធានក្រុម ពោលចំនួន ១០១ លើក គឺក្រុមមិនបានចាញ់សូម្បីម្តង។

គួរដឹងថា កំណត់ត្រានេះនៅ Real Madrid មានតែ Ronaldo ម្នាក់ប៉ុណ្ណោះធ្វើបាន ក្នុងនាមជាប្រធានក្រុម ដែលមិន​ធ្លាប់​ចាញ់ការប្រកួតសោះ៕

កំណត់ត្រារបស់ Ronaldo

អត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម