កីឡា
ល្អដូចឪពុកអ៊ីចឹង! Ronaldo Jr ស៊ុត ២ គ្រាប់ ជួយឱ្យព័រទុយហ្គាល់ U១៥ លើកពាន Vlatko Markovic
កូនប្រុសបង្កើតរបស់កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo យុវជន Cristiano Ronaldo Jr បានស៊ុតបញ្ចូលទី ២ គ្រាប់យ៉ាងអស្ចារ្យនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Vlatko Markovic ២០២៥ អាយុក្រោម ១៥ ឆ្នាំកាលពីយប់ថ្ងៃ អាទិត្យ ទី ១៨ ខែ ឧសភា ម្សិលមិញ។

Cristiano Ronaldo Jr ដែលបច្ចុប្បន្នមានវ័យ ១៤ ឆ្នាំ ពិតជាបង្ហាញសមត្ថភាពលេចធ្លោរមែនទែន បន្ទាប់ពីរូបគេស៊ុតបញ្ចូលទី ២ គ្រាប់ ជួយឱ្យក្រុមជម្រើសជាតិ ព័រទុយហ្គាល់ អាយុក្រោម ១៥ ឆ្នាំយកឈ្នះលើក្រុម ក្រូអាត អាយុក្រោម ១៥ ឆ្នាំក្នុងលទ្ធផល ៣ ទល់នឹង ២ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Vlatko Markovic ២០២៥ អាយុក្រោម ១៥ ឆ្នាំ។

នេះគឺជាគ្រាប់បាល់ដំបូងរបស់ Ronaldo Jr ក្នុងការបង្ហាញខ្លួនជាមួយក្រុម ព័រទុយហ្គាល់ អាយុក្រោម ១៥ ឆ្នាំ ខណៈរូបគេក៏បានប្រើស្ទាយ៍អបអរ Siuu តាម CR7 ដែលជាឪពុករបស់ខ្លួនផងដែរ បន្ទាប់ពីរកបានគ្រាប់បាល់ទី ១។ យុវជនដែលកំពុងហ្វឹកហាត់នៅក្លិប Al-Nassr រូបនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ពីសំណាក់អ្នកគាំទ្រនៅទូទាំងពិភពលោក។ ជាមួយគ្នានេះ មានការលើកឡើងថា យុវជនរូបនេះនឹងអាចក្លាយជាអ្នកស្នងតំណែងឪពុករបស់គេនាពេលអនាគតទៀតផង៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


