កីឡា
ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើង កីឡាមួយនេះត្រូវការអត់ធ្មត់ខ្ពស់ ដៃហ្នឹង ភ្នែកច្បាស់
ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើង ថាកីឡាមួយនេះបើចង់បានជោគជ័យត្រូវមានការអត់ធ្មត់ខ្ពស់ ដៃត្រូវហ្នឹង ភ្នែកច្បាស់ និងហ្វឹកហាត់ឲ្យបានទៀងទាត់ល្អ។

រូបភាពសហព័ន្ធ
ថ្លែងក្នុងពិធីបិទការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ លោក សុខ ពុទ្ធិវុធ អបអរសាទរចំពោះកីឡាករ កីឡាការិនី ដែលបានទទួលជ័យលាភីនៅក្នុងការប្រកួតនេះ។ សូមចូលរួមលើកទឹកចិត្តចំពោះកីឡាករដែលមិនបានទទួលជ័យលាភីផងដែរ និងបន្តការ ហ្វឹកហាត់ ពង្រឹងសមត្ថភាពបន្ថែមដើម្បីដណ្ដើមជ័យលាភីនាពេលក្រោយ។
ប្រធានសហព័ន្ធខាងលើបន្ថែមទៀតថា មកដល់ពេលនេះកីឡាបាញ់កាំភ្លើងអន្តរជាតិ មានសមាជិកចំនួន ១៤៩ ប្រទេសដែលមើលការខុសត្រូវដោយសហព័ន្ធកីឡាបាញ់កាំភ្លើងអន្តជាតិ (International Shooting Sport Federation – ISSF)។

រូបភាពសហព័ន្ធ
កីឡារបាញ់កាំភ្លើងជាកីឡាដែលពិបាកមួយ ព្រោះវាត្រូវការ ការអត់ធ្មត់ខ្ពស់ កីឡាករត្រូវចេះប្រើ បច្ចេកទេសខ្ពស់ ដើម្បីអោយចង្វាក់បេះដូងលោតយឺត ដៃហ្នឹង ភ្នែកច្បាស់ ដើម្បីបាញ់អោយចំគោលដៅ រឺ កៀកគោលដៅបំផុត ដោយប្រើប្រាស់ពេលវេលាអោយអស់តិច។ កីឡានេះត្រូវការហ្វឹកហាត់យ៉ាងច្រើន និងទៀងទាត់បំផុតដើម្បីទៅឈានទៅរកការទទួលជ័យជំនះបាន។

លោក សុខ ពុទ្ធិវុធ
បញ្ជាក់ដែរថា សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានរៀបចំប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ របស់ខ្លួនរយៈពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែឧសភា។ មានកីឡាករ កីឡាការិនីចូលរួមសរុប ៤៤នាក់ ប្រកួតលើ ៤ រួមមាន៖ វិញ្ញាសា កាំភ្លើងវែងខ្យល់ 10 ម៉ែត្រ, វិញ្ញាសា កាំភ្លើងវែងជំហរ បី ប្រវែង 10 ម៉ែត្រ , វិញ្ញាសា បាញ់ប្រតិកម្ម Standard (4 Stages) និង វិញ្ញាសា បាញ់ប្រតិកម្ម Production Optic (4 Stages)៕






រូបភាពសហព័ន្ធ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


