Connect with us

កីឡា

លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធ​ថ្មី​បញ្ជូនកីឡាករ​១២​រូប​ទៅប្រកួតកីឡា​បាញ់កាំភ្លើងអន្តរជាតិ

បានផុស

នៅ

សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​លោក សុខ ពុទ្ធិវុធ ប្រធាន​សហព័ន្ធ​ថ្មី​បាន​​បញ្ជូន​កីឡាករ១២​រូប​ទៅ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​បាញ់​កាំភ្លើង​អន្តរជាតិ Bali IPSC OPEN 2023 កម្រិត​ទី១​ នា​​ដើម​សប្តាហ៍​នេះ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​ទទួល​បាន​ការ​គាំទ្រពីសមាជិកប្រតិបត្តិសម្រាប់​ការបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធថ្មី អាណត្តិ ឆ្នាំ២០២២-២០២៦។

ក្នុង​នាម​ជាប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី លោក​​បានដាក់គោលដៅចម្បង​គឺបន្ដពង្រឹងសមត្ថភាព​អត្តពលិក​ និង​សាមគ្គីផ្ទៃក្នុងសហព័ន្ធ។ ​ជាពិសេសយកចិត្តទុកដាក់​ក្នុងការជំរុញ និង​អភិឌ្ឍធនធានកីឡាករ កីឡាការិនី​គ្រប់កម្រិត​ប្រកប​ដោយ​ប្រសិទ្ធភាព​ ធានាបាននូវការរីក​ចម្រើន​ឈាន​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ប្រជែង​ជា​មួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ។

សហព័ន្ធ​ក៏​បាន​បញ្ជូន​កីឡាករ​១២​នាក់​​ចេញ​ទៅ​ប្រកួត​លើ​ឆាកអន្តរជាតិ​គឺ​​ការ​ប្រកួត​ Bali IPSC OPEN 2023 កម្រិត​៣ ​​សម្រាប់​ការ​ដក​​ស្រង់​បទ​ពិសោធ និង​ស្វែង​រក​សមិទ្ធផល​ថ្មី។

សម្រាប់​កីឡាករ​ទាំង​១២​រូប​មាន យោង យួត, កូវ ស្រ៊ុនឆាយ និង លឹម​ ហ៊ួរនីតា ប្រកួត​លើ​វិញ្ញាសា Open។ កីឡាករ  ពៅ តិចឡេង និង​ ឈុន​ ដានិត​ ប្រកួត​លើ​វិញ្ញាសា Production។ កីឡាករ  គឹង វណ្ណម៉ា និង​ អាន កក្កដា ប្រកួត​លើ​វិញ្ញាសា Production Optic។ កីឡាករ ស៊ិន សូផានណាក់, ធ្ធាំ បញ្ញារិទ្ធិ, វង្ស ពង្សសក្ក័ និង កង ភីរក្សរិទ្ធិពល ប្រកួត​លើ​វិញ្ញាសា Standardហើយ​កីឡាករ  ហូ សេងសិទ្ធីស័ក ប្រកួត​លើ​វិញ្ញាសា Standard Junior។

សូម​បញ្ជាក់​ព្រឹត្តិការណ៍​ប្រកួត Bali IPSC OPEN 2023 កម្រិត​៣​មាន​កីឡាករ កីឡាការិនី​ប្រមាណ​៣៩០នាក់ មកពី១២ប្រទេសចូលរួម​គឺ អូស្រ្តាលី កាណាដា ហុងកុង ឥណ្ឌូនេស៊ី ថៃ កូរ៉េខាត្បូង ហ្វីលីពីន ស្លូវ៉ានៀ អាហ្វ្រីកខាងត្បូង អាមេរិក និងកម្ពុជា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម