Connect with us

កីឡា

កីឡាករ កីឡាការិនី​ឆ្នើមៗ ដែល​ដណ្តើមបាន​ជ័យលាភី នឹង​ត្រូវបាន​សហព័ន្ធ​ជ្រើសរើស​ឲ្យ​ជាប់​ជា​ជម្រើសជាតិ​កីឡា​បាញ់កាំភ្លើង ឆ្នាំ​២០២២

បានផុស

នៅ

កីឡាករ កីឡាការិនី​ឆ្នើមៗ ដែល​ដណ្តើមបាន​ជ័យលាភី ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២១ នឹង​ត្រូវបាន​សហព័ន្ធ​ជ្រើសរើស​ឲ្យ​ជាប់​ជា​ជម្រើសជាតិ ឆ្នាំ ២០២២ ដើម្បី​ហ្វឹកហាត់​បំប៉ន​សមត្ថភាព​ជាមួយ​គ្រូ​ជំនាញ​របស់​សហព័ន្ធ​ត្រៀម​ចូលរួម​ការ ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ ២០២៣ និង​ការប្រកួត​អន្តរជាតិ​នានា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មៀ​ច សុផាន់​ណា ប្រធាន​សហ ព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា បាន​ថ្លែង​បែប នេះ ក្នុង​ឱកាស​បិទ​ការប្រកួត​ជ្រើសរើស​ឯក​ថ្នាក់ជាតិ ឆ្នាំ​២០២១ នៅ​ទីប​ញ្ជា​ដ្ឋា​ន​កងទ័ព​ពិសេស​ឆ័​ត្រ​យោង ៩១១ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

លោក​ប្រធាន​សហព័ន្ធ​កីឡា​បាញ់​កាំ ភ្លើង​កម្ពុជា បាន​មានប្រសាសន៍​លើកឡើង​ទៀត​ថា សូម​ស្នើ​ឲ្យ​កីឡាករ កីឡាការិនី ត្រូវ​ពង្រឹងសមត្ថភាព​ត្រៀម​ដណ្តើម​មេដាយ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែលជា​ប្រវត្តិសាស្ត្រ​លើកដំបូង​របស់​ព្រះរាជា​ណា ចក្រ​កម្ពុជា ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ។

លោក មៀ​ច សុផាន់​ណា បញ្ជាក់​បន្ថែម​ថា ចុះឈ្មោះ​ចូលរួម​ប្រកួត​របស់​កីឡាករ កីឡាការិនី​មាន​ចំនួន​ច្រើន​ផុសផុល​ជាង​ឆ្នាំមុនៗ​កន្លងទៅ ប៉ុន្តែ​សហព័ន្ធ​ធ្វើការ​កំណត់​ចំនួន​មួយ​ដែល​អាច​គ្រប់​គ្រង់​ស្ថានភាព​បាន ដើម្បី​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩។

ជា​មួយ​គ្នា​នេះ​ដែរ លោក​ប្រធាន​សហព័ន្ធ​​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជា ពលរដ្ឋ​ទូទៅ ដែល​និយម​ចូលចិត្ត​កីឡា​បាញ់កាំភ្លើង ឲ្យ​ចូលរួម​ចុះឈ្មោះ​ជា​សមាជិក​របស់​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា ចូលរួម​ប្រកួត​ដែល​សហព័ន្ធ​រៀបចំ ជៀសវាង​ការប្រើប្រាស់​កាំភ្លើង​នៅ​ទីសាធារណៈ​ខុសច្បាប់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិ សុខ​សង្គម។

ទន្ទឹម​នេះ លោក​ក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ផងដែរ ចំពោះ​គណៈ​កម្ម ការ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ធ្វើ​ឲ្យ​ប្រកួត​ជើងឯក​ឆ្នាំ​២០២១ បានផ្តល់​ឱកាស​ដល់​កីឡាករ​-​កីឡា​ការ​នី អាច​ធ្វើ​ការប្រកួត​បញ្ចេ​ញ​សមត្ថ​ភាព​ដណ្តើមយក​ជ័យលាភី ប្រកបដោយ​មិត្តភាព​និង​សាមគ្គីភាព​គ្នា។ ​លោក​ប្រធាន ប្រធាន ក៏បាន​ថ្លែងអំណរគុណ​ដល់​វិស័យ​ឯកជន ដៃគូ​សហការ​មួយចំនួន​ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា​នា​ពេល​កន្លងមក។

សូម​បញ្ជាក់​ថា ការប្រកួត​ជ្រើសរើស​ជើង ឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២១ ដំណើរការ​ប្រកួត​រយៈ​ពេល​២​ថ្ងៃ ដោយ​ធ្វើការ​ប្រកួត​លើ​២ វិញ្ញា​សា មាន​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួតប្រជែង​ចំនួន​៤៤​នាក់ ក្នុងនោះ​កីឡា​ការ​នី៦​នាក់។

ជា​លទ្ធផល វិញ្ញាសា កាំភ្លើងខ្លី ៩ មី​លី​ម៉ែត្រ ចំណាត់ថ្នាក់​លេខ​១ កីឡាករ វុ​ធ​ថា ដាវ​ណ្ណ មកពី​ក្លឹប ង ៧០ លេខ​២ កីឡា ករ អាន កក្កដា ក្លឹប បូកគោ លេខ​៣ កីឡាករ ថាវ​វៈ ម៉ា​រ៉ា​ឌី ក្លឹប ង ៧០ វិញ្ញាសា កាំភ្លើង​វែង​២២​ឡុង ៥០​ម៉ែត្រ ចំណាត់ថ្នាក់​លេខ​១ កីឡាករ ប៉ុក សុផាន់​ណូ ក្លឹប​កីឡា​កាំភ្លើង លេខ​២ កីឡាករ ស៊ីម សែន ក្លឹប ៩១១ លេខ​៣ កីឡាករ ឡាង ចាន់​ធារ៉ា ក្លឹប កងរាជអាវុធហត្ថ៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម