កីឡា
ស្ថិតិដ៏ល្អរបស់លោក Pep Munoz ដឹកនាំក្លិបព្រះខ័នរាជស្វាយរៀង ២ រដូវកាល
មុនចាកចេញពីក្លិប ព្រះខ័នរាជស្វាយរៀង លោក Pep Munoz បានបន្សល់ទុកនូវកំណត់ត្រា និងស្ថិតិអស្ចារ្យជាច្រើនក្នុងការដឹកនាំ ២ រដូវកាលកន្លងមក។

កាលពីថ្ងៃ អង្គារ៍ ទី ២០ ខែ ឧសភា លោក Pep Munoz បានប្រកាសជាផ្លូវការហើយ ថា លោកនឹងចាកចេញពីក្លិបព្រះខ័នរាជស្វាយរៀង នៅចុងបញ្ចប់រដូវកាល ២០២៤-២០២៥ នេះ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទល់នឹង ភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃ អាទិត្យ ទី ២៥ ខែ ឧសភា ចុងសប្តាហ៍នេះ។
ព័ត៌មានពីការចាកចេញពីក្លិបព្រះខ័នរាជស្វាយរៀងរបស់លោក Munoz បានធ្វើឱ្យអ្នកគាំទ្រសោកស្តាយជាខ្លាំង ដោយសារលោកជាគ្រូបង្វឹកម្នាក់ ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំក្រុម និងបានជួយឱ្យក្លិបឈ្នះពានជាច្រើនក្នុងរយៈពេល ២ រដូវកាល។ ក្នុងនោះសមិទ្ធផលរបស់លោក បានជួយឱ្យក្លិប ដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង ឈ្នះពានលីគ ២ រដូវកាលជាប់គ្នា, ឈ្នះពានរង្វាន់សម្តេចតេជោ ១ លើកនៅរដូវកាលមុន, ពានបើករដូវកាល Cambodian Super Cup ១ លើក និងជើងឯករងពានរង្វាន់ AFC Challenge League ខណៈកំពុងស្ថិតនៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោរដូវកាលនេះថែមទៀត។
ងាកមកចាប់អារម្មណ៍នឹងស្ថិតិដឹកនាំវិញ លោកពិតជាធ្វើបានល្អមែនទែន ដោយគិតត្រឹមពេលនេះ លោកដឹកនាំព្រះខ័នរាជស្វាយរៀង បានចំនួន ៨៨ ប្រកួត ឈ្នះ ៦៧ ប្រកួត ស្មើ ៨ និងចាញ់ ១៣ ប្រកួត សម្រាប់ការដឹកនាំប្រកួតលីគកំពូលកម្ពុជា២រដូវកាល, ពានសម្តេចតេជោ ហ៊ុន សែន ២រដូវកាល, ពានខេមបូឌានស៊ុបភើខាប់ឆ្នាំ២០២៤, ពានក្លិបអាស៊ាន Shopee Cup និងពានក្លិបអាស៊ី AFC Challenge League។
គួររម្លឹកថា លោក Pep Munoz ត្រូវបានព្រះខ័នរាជស្វាយរៀង ចុះកុងត្រាមកជំនួសតំណែងលោក Conor Nestor កាលពីថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២៣៕





អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


