កីឡា
នេះជាការបញ្ជាក់ពីសហព័ន្ធគុនខ្មែរពីរឿង ពេជ្រ សម្បត្តិ មិនបានប្រកួតដណ្ដើមខ្សែក្រវាត់ WBC នៅអាមេរិក
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានបញ្ជាក់ច្បាស់ហើយរឿងពីកីឡាករ ពេជ្រ សម្បត្តិ គឺមិនបានប្រកួតដណ្ដើមខ្សែក្រវាត់ WBC នៅសហរដ្ឋអាមេរិក លើកទី២ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ដោយសារខាងកម្ពុជាមិនបំពេញត្រឹមត្រូវតាមលក្ខណរបស់ស្ថាប័នគេ។

លោក ខូវ ឆាយ ប្រធានសហព័ន្ធ
លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានឲ្យដឹងថា ការផ្សព្វផ្សាយតាមបណ្ដាញសង្គមអំពីគម្រោង នៃការប្រកួតដណ្ដើមខ្សែក្រវាត់ WBC របស់ ពេជ្រ សម្បត្តិ នោះមិនមែនជាការប្រកាសផ្លូវការរបស់សហព័ន្ធនោះឡើយ ប៉ុន្តែព័ត៌មាននោះគឺជាព័ត៌មានពិតមែន ដោយសារសហព័ន្ធក៏បានប្រាប់ទៅសាមីគ្រូ និងកីឡាករ ផងដែរឲ្យត្រៀមសម្រាប់ការប្រកួត WBC នេះ។

កីឡាករ ពេជ្រ សម្បត្តិ
ប្រធានសហព័ន្ធរូបនេះបន្ថែមទៀតថា ឥលូវនេះការបញ្ជាក់ជាផ្លូវការហើយ សម្បត្តិ មិនបានប្រកួតដណ្ដើមខ្សែក្រវាត់ WBC នៅសហរដ្ឋអាមេរិកលើកនេះទេ។ វាមានបញ្ហាច្រើនអំពីការមិនប្រកួតដណ្ដើមខ្សែក្រវាត់ WBC នេះ និង
លក្ខខណ្ឌតឹងតែងដូចជាការធ្វើទម្ងន់មុនប្រកួតត្រូវរាយការណ៍ទៅខាងគេឲ្យច្បាស់នៅអំឡុងមុនមួយខែប្រកួតកីឡាករមានទម្ងន់ប៉ុន្មាន បន្ទាប់មកមុន ២សប្ដាហ៍ប្រកួតកីឡាករមានទម្ងន់ប៉ុន្មានគឺត្រូវបញ្ជាក់ច្បាស់ៗទៅខាងស្ថាប័នគេ។

ដៃគូកីឡាករ ពេជ្រ សម្បត្តិ
ខាង WBC មានច្បាប់មួយទៀតគឺកីឡាករតម្រូវឲ្យសម្រាកមិនទទួលការប្រកួតឲ្យបាន ៤៥ថ្ងៃមុនការប្រកួតដណ្ដើមខ្សែក្រវាត់មកដល់។ ត្រង់ចំណុចនេះសហព័ន្ធមិនក៏បានជ្រាបពីលក្ខណនេះដែរ ខណៈកីឡាករ ពេជ្រ សម្បត្តិ ក៏បានឡើងប្រកួតរហូត ២ដងឯណោះ និងមានលក្ខខណ្ឌមួយចំនួនទៀតដែរសហព័ន្ធគុនខ្មែរបានខ្វែងគំនិតជាមួយស្ថាប័ន WBC ទៀតផង។ សហព័ន្ធព្យាយាមចរចាសម្របសម្រួលឲ្យ សម្បត្តិ បានប្រកួតដណ្ដើមខ្សែក្រវាត់លើកនេះដែរតែមិនទទួលបានជោគជ័យនោះឡើយ។ យ៉ាងណាកីឡាករកម្ពុជានៅមានឱកាសជាច្រើនទៀតនៅពេលក្រោយ។

កម្មវិធីប្រកួត
បញ្ជាក់ដែរថា ការប្រកួតរបស់ក្រុមគុនខ្មែរនៅសហរដ្ឋអាមេរិក ជាលើកទី២នេះដំណឹងដំបូងៗគឺកីឡាករ ពេជ្រ សម្បត្តិ ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ WBC ជាមួយកីឡាករអាមេរិក Malcolm Hill ប៉ុន្តែដំណឹងនេះត្រូវបានផ្លាស់ប្ដូរវិញហើយ។ យ៉ាងណាការប្រកួតលើកទី២ របស់ ពេជ្រ សម្បត្តិ នៅសហរដ្ឋអាមេរិកនេះក៏ជាការដណ្ដើមខ្សែក្រវាត់ដែរគឺខ្សែក្រវាត់ International USEACA Champion ។ ការប្រកួតលើកទី២ នៅសហរដ្ឋអាមេរិកនេះក៏មានកីឡាករជើងខ្លាំងប្រចាំនៅកម្ពុជាទៅចូលរួមដូចគ្នារួមមាន ឡៅ ចន្ទ្រា ឡៅ ចិត្រា លន បញ្ញា និងកីឡាការិនី អេ យ៉ានុត ទៀតផង។ រង់ចាំទស្សនាទាំងនេះគ្នានៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៧ព្រឹកតាមទូរទស្សន៍ BTV ៕

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


