Connect with us

កីឡា

កាន់តែ​ជិត​រក​ឃើញ​ម្ចាស់​ខ្សែក្រវាត់​អ្នក​ចម្បាំង​អូដ្ឋ​ នៅ​សង្វៀន​បាយ័ន​ហើយ ខណៈ​វគ្គ​សន្សំ​ពិន្ទុ​បាន​បញ្ចប់​

បានផុស

នៅ

ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​អ្នក​ចម្បាំង​អូដ្ឋ​ទម្ងន់​ ៥៤​គីឡូក្រាម​ បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​យប់​ថ្ងៃ​ទី២៤​ ខែ​ឧសភា​ ឆ្នាំ​២០២៥​​ នៅ​សង្វៀន​បាយ័ន និង​កាន់​តែ​ខិតជិត​រក​ឃើញ​ម្ចាស់​ខ្សែក្រវាត់​អម​ដោយ​ទឹកប្រាក់​ ៥០​លាន​រៀល។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ វ៉ាន់ វឿន

បេក្ខភាព​ដែល​ជាប់​មក​ជុំ​ទី២ ​​នេះ​មាន​ ៤នាក់​ចុងក្រោយ​នេះ​រួម​មាន​ ពេជ្រ អាទិទេព​ វ៉ាន់​ វឿន​ រិទ្ធី សូសែន​ និង​កីឡាករ​ម៉ាឡេស៊ី​ អូម៉ា រេដវូហ្វ​។​ ក្នុង​ចំណោម​បេក្ខភាព​ទាំង ​៤នាក់​នេះ​គឺ​មាន ​២រូប​រួម​មាន​ អាទិទេព​ និង​ វ៉ាន់​ វឿន​ ធ្វើ​បាន​ល្អ​ជាង​គេ​ក្នុង​នោះ​ ៤ប្រកួត​ឈ្នះ​ទាំង​ ៤ មាន​ ១២​ ពិន្ទុ​ពេញ​តែ​ម្ដង។​

កីឡាករ ពេជ្រ អាទិទេព

ចំពោះ​ជុំ​ទី២​ នេះ​កីឡាករ​ដែល​ឡើង​មក​ទាំង​ ៤រូប​នឹង​ត្រូវ​ប្រកួត​ម៉ារ៉ាតុង​យក​​ខ្សែក្រវាត់​អ្នក​ចម្បាំង​អូដ្ឋ​នេះ​តែ​ម្ដង។​ យ៉ាងណា​នៅ​ថ្ងៃ​ប្រកួត​នោះ​គឺ​តម្រូវ​ឲ្យ​បេក្ខភាព​ទាំង​ ៤នាក់​ខាងលើ​ចាប់​ឆ្នោត​ប៉ះ​គ្នា​ បន្ទាប់​មក​ឈ្នះ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ប្រកួត​យក​ខ្សែក្រវាត់។​

កីឡាករ វ៉ាន់ វឿន

មក​ដល់​វគ្គ​នេះ​មាន​មហាជន​ចាប់​អារម្មណ៍​ និង​លើក​មក​ជជែក​ច្រើន​ថា​កីឡាករ​ ពេជ្រ​ អាទិទេព​ អាច​នឹង​ត្រូវ​ប៉ះ​ជា​មួយ​ជើង​ខ្លាំង​សេរី​មុន​គឺ​ វ៉ាន់​ វឿន​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ព្រោះ​មើល​ឃើញ​ពី​សមត្ថភាព​ បច្ចេកទេស​ក្បាច់​គុន​អ្នក​ទាំង​ពីរ​លេចធ្លោ​ខ្លាំង​តាំង​ពី​វគ្គ​សន្សំ​ពិន្ទុ។​ ប៉ុន្តែ​ប្រសិន​បើ​ចាប់​ឆ្នោត​ប៉ះ​គ្នា​នៅ​ប្រកួត​ដំបួង​នោះ​នឹង​មាន​អ្នក​ធ្លាក់​មួយ​រូប​ហើយ​រវាង​ វ៉ាន់​ វឿន​ និង​ ពេជ្រ​ អាទិទេព។​

បញ្ជាក់​ដែរ​ថា​ វគ្គ​ផ្ដាច់ព្រ័ត្រ​ ៤នាក់​ចុង​ក្រោយ​ខ្សែក្រវាត់​អ្នក​ចម្បាំង​អូដ្ឋ​ ទម្ងន់​ ៥៤​គីឡូក្រាម ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៤​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ នៅ​សង្វៀន​បាយ័ន។​ អ្នក​ឈ្នះ​ខ្សែក្រវាត់​អ្នក​ចម្បាំង​អូដ្ឋ​នេះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ ៥០​លាន​រៀល៕​

អត្ថបទដោយ៖ នួន​ ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៧ វិនាទី មុន

​សហគមន៍កសិកម្មទំនើប ជួយកសិករឱ្យទទួលបាន​ទុនកម្ចី​ ខណៈរដ្ឋ កំពុងទម្លាក់ឥណទានថ្មី $៣៥ លាន

ព័ត៌មានជាតិ២៤ នាទីutes មុន

តំណាងរាស្រ្តមណ្ឌលភ្នំពេញ៖ច្បាប់ដកសញ្ជាតិខ្មែរមិនមែនជាការគាបសង្កត់ផ្នែកនយោបាយ ឬពលរដ្ឋនោះទេ

ព័ត៌មានជាតិ២៤ នាទីutes មុន

ផ្សារក្រមួនភូមិស្ទឹងស្វាយ​ ក្លាយជាទីប្រមូលផ្តុំបន្លែត្រីសាច់ពេញនិយមរបស់ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

​លោក ថាក់ស៊ីន​​​ ចូលរួម​ប្រជុំ​ពី​បញ្ហា​ពន្ធ​​នាំចូលអាមេរិក ពេលអវត្តមាន​កូនស្រី​

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ខេត្ត​ថៃ​ចំនួន​៤៦ រង​ការ​ព្រមាន​ពី​ព្យុះ​ភ្លៀង និង​ហានិភ័យ​នៃ​ទឹក​ជំនន់​ភ្លាមៗ

កងការពារអាកាស
ព័ត៌មានជាតិ២០ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម