កីឡា
នេះមូលហេតុពិត នៅពីក្រោយការជ្រើសរើសលោក McConkey ជាគ្រូបង្វឹកថ្មីបន្តពី Munoz
នៅរសៀលថ្ងៃ អង្គារ៍ ទី ៣ ខែ មិថុនា នេះក្លិបព្រះខ័នរាជស្វាយស្វាយរៀង បានប្រកាសតែងតាំងគ្រូបង្វឹកថ្មី មកជំនួសលោក Pep Munoz ជាផ្លូវការហើយ គឺអតីតគ្រូជំនួយលោក Matthew McConkey។

ជុំវិញការសម្រេចចិត្តជ្រើសរើសលោក McConkey ជាគ្រូបង្វឹកថ្មីរបស់ព្រះខ័នរាជស្វាយរៀងសម្រាប់រដូវកាល ២០២៥-២០២៦ លោក Christopher Grant អ្នកចាត់ការទូទៅរបស់ក្លិប បានពន្យល់អំពីមូលហេតុសំខាន់ៗមួយចំនួន ដែលក្លិបជ្រើសយកបុរសសញ្ជាតិ អៀរឡង់ រូបនេះ។ លោកគ្រូបង្វឹកម្នាក់ ដែលមានបទពិសោធច្រើនជាមួយព្រះខ័នរាជស្វាយរៀងក្នុងនាមជាគ្រូជំនួយរយៈពេល ៤ ឆ្នាំមកហើយ ហើយលោកក៏បានយល់ច្បាស់រចនាសម្ព័ន្ធរបស់ក្លិបផងដែរ។ ជាមួយគ្នានេះ ការជោគជ័យដ៏ធំរបស់ព្រះខ័នរាជស្វាយរៀង ២ រដូវកាលចុងក្រោយនេះ លោកបានរួមចំណែកយ៉ាងធំ ក្នុងការជួយក្រុមកន្លងមក។
ថ្លែងនៅក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃ អង្គារ៍ ទី ៣ នេះ លោក Christopher Grant បានមានប្រសាសន៍ថា៖ «មូលហេតុជ្រើសរើសលោក Mathew McConkey ជាគ្រូបង្គោលថ្មីបន្តពីលោក Pep Munoz ដោយសារយើងបានដឹងហើយថា លោកគ្រូ McConkey បាននៅជាមួយក្លិបព្រះខ័នរាជស្វាយរៀង រយៈពេល ៤ ឆ្នាំ។ គាត់បានធ្វើការជាមួយ ២ គ្រូ គឺលោក Conor និងលោក Pep ដូច្នេះគាត់បានស្គាល់បរិយាកាសជុំវិញ បុគ្គលិក កីឡាករ ក៏ដូចជាលីគក្នុងប្រទេស កម្ពុជា របស់យើង»។
លោក Christopher បានបន្ថែមទៀតថា ៖«មួយរយៈចុងក្រោយនៅពេលដែល ក្រុមរបស់យើងទទួលបានភាពជោគជ័យមួយចំនួន ដូចជាយើងឈ្នះពានលីគ ២ ឆ្នាំជាប់គ្នា ឈ្នះពានសម្តេចតេជោ ហ៊ុន សែន ឡើងទៅវគ្គផ្តាច់ព្រ័ត្រ AFC Challenge League ក៏ជាចំណែកជាច្រើនរបស់លោកគ្រូ McConkey នៅក្នុងការនាំភាពជោគជ័យមកកាន់ក្លិបពួកយើង ហើយគាត់ជាមនុស្សម្នាក់ ដែលជាគន្លឹះសំខាន់ នៃការជោគជ័យទាំងអស់នោះ»។

គួរបញ្ជាក់ថា លោក McConkey គឺជាគ្រូបង្វឹកកាន់អាជ្ញាប័ណ្ណកម្រិត UEFA A License ហើយលោកបានចុះកិច្ចសន្យាជាមួយព្រះខ័នរាជស្វាយរៀង រយៈពេល ១ រដូវកាល អមជាមួយជម្រើសបន្ត ១ រដូវកាលបន្ថែមទៀត៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


