កីឡា
ច្រើនណាស់! ប្រាក់រង្វាន់បាល់ទះពិភពលោក Volleyball Nations League ទាំងបុរស-នារី
ការប្រកួតបាល់ទះព្រឹត្តិការណ៍ FIVB Volleyball Nations League គឺជាព្រឹត្តិការណ៍កម្រិតពិភពលោកដែលមានប្រាក់រង្វាន់ឈានដល់ខ្ទង់លានដុល្លារអាមេរិក ទាំងវិញ្ញាសាបុរស និងនារី។

ការប្រកួតផ្នែកនារី FIVB Women’s Volleyball Nations League ឆ្នាំ ២០២៥ បានបញ្ចប់សប្តាហ៍ទី ១ ហើយ ហើយចំណែកការប្រកួតសប្តាហ៍ទី ២ នឹងចាប់ផ្តើមឡើងពីថ្ងៃ ពុធ ទី ១៨ នេះ ដល់ថ្ងៃ អាទិត្យ ទី ២២ ខែ មិថុនា ឆ្នាំ ២០២៥។ ដោយឡែកផ្នែកបុរសវិញ FIVB Men’s Volleyball Nations League បានបញ្ចប់សប្តាហ៍ទី ១ ដូចគ្នា ប៉ុន្តែការប្រកួតសប្តាហ៍ទី ២ នឹងធ្វើឡើងនៅថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៥។

យ៉ាងណាមិញ បើមើលអំពីប្រាក់រង្វាន់នៃព្រឹត្តិការណ៍នេះ គឺមិនតិចនោះទេ ពោលគឺឈានដល់ខ្ទង់លានដុល្លារអាមេរិកឯណោះ។ យោងតាមការបញ្ជាក់ដោយសហព័ន្ធបាល់ទះអន្តរជាតិ (FIVB) បានឱ្យដឹងថា ប្រាក់រង្វាន់ទាំងផ្នែកបុរស និងនារី មានចំនួនស្មើគ្នា ក្នុងនោះ FIVB បានបែងចែកប្រាក់រង្វាន់ដូចខាងក្រោម៖
- ក្រុមជើងឯកទទួលបាន ១,០០០,០០០ ដុល្លារអាមេរិក
- ក្រុមជើងឯករងទទួលបាន ៥០០,០០០ ដុល្លារអាមេរិក
- ក្រុមលេខ ៣ ទទួលបាន ៣០០,០០០ ដុល្លារអាមេរិក
- ក្រុមលេខ ៤ ទទួលបាន ១៨០,០០០ ដុល្លារអាមេរិក
- ក្រុមលេខ ៥ ទទួលបាន ១៣០,០០០ ដុល្លារអាមេរិក
- ក្រុមលេខ ៦ ទទួលបាន ៨៥,០០០ ដុល្លារអាមេរិក
- ក្រុមលេខ ៧ ទទួលបាន ៦៥,០០០ ដុល្លារអាមេរិក
- ក្រុមលេខ ៨ ទទួលបាន ៤០,០០០ ដុល្លារអាមេរិក។
គួរបញ្ជាក់ថា ពាន FIVB Volleyball Nations League គឺរៀបចំឡើងរៀងរាល់ ១ ឆ្នាំម្តង ហើយមានក្រុមសរុបចំនួន ៣២ ក្រុមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


