Connect with us

កីឡា

កីឡាករ​ រុន សុខជា​ លេចធ្លោ​ខ្លាំង​ម្សិល​មិញ​ក្នុង​ការ​ប្រកួត​មិត្ត​ជា​មួយក្រុម​ប៉ូលីស​វៀតណាម​

បានផុស

នៅ

កីឡាករ​ទះ​ រុន​ សុខជា​ ល្ងាច​ម្សិលមិញ​នេះ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ និង​លេចធ្លោ​ខ្លាំង​ដោយ​ផ្ដាច់​បាល់​ដាច់ៗ​ធ្ងន់​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​រវាង​ក្លឹប​បាល់ទះ​វិសាខា​ ជា​មួយ​ក្រុម​បាល់ទះ​នគរបាលក្រុងហូជីមិញក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពលើផេកសហព័ន្ធបាល់ទះ

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​អស់​រយៈពេល​ ៤សិត​មក​​នេះ​គឺ​ក្រុម​បាល់ទះ​វិសាខា​របស់​កម្ពុជា​បាន​យក​ឈ្នះ​លើ​ក្រុម​បាល់ទះនគរបាលក្រុងហូជីមិញ​ ដោយ​លទ្ធផល​ ៣-១។​ ដែល​ជា​ការ​ចាប់​អារម្មណ៍​ និង​មើល​ឃើញ​ថា​លេចធ្លោ​ខ្លាំង​នោះ​គឺ​កីឡាករ​ រុន​ សុខជា​ ដែល​លេង​បាន​ល្អ​ខ្លាំង​តាម​រយៈ​ការ​ផ្ដាច់​​បាល់៣ម៉ែត្របាន​ល្អ ​និង​ធ្ងន់ៗ​របស់​គេ។​

រូបភាពលើផេកសហព័ន្ធបាល់ទះ

សុខជា​ មាន​បាល់​លេង​ច្រើន​ក្នុង​ជំនួប​ម្សិលមិញ​នេះ​ដោយ​អ្នក​លើក​បាល់​ កែវ​ ស្រេងលីហួរ​ បាន​បោះ​ទៅ​ឲ្យ​គេ​ផ្ដាច់​ជា​ច្រើន​គ្រាន់។​ នេះ​អាច​មក​ពី​ សុខជា​ ផ្ដាច់​បាន​ល្អ​រក​ពិន្ទុ​បាន​ច្រើន​ទើប​អ្នក​លើក​បាល់បោះ​បាល់​ទៅបាន​ច្រើន​ដូច​នេះ។​ កីឡាករ​ពាក់​អាវ​លេខ​ ២១​ រូប​នេះ​លេង​ដោយ​ទំនុក​ចិត្ត​ខ្ពស់​ មិន​បារម្ភ​ច្រើន​ និង​វាយ​ផ្ដាច់​បាល់​អស់ៗ​តែ​ម្ដង។​

ក្រៅ​តែ​ពី​ការ​លោត​ផ្ដាច់​ហើយ​នោះ​ សុខជា​ ក៏​​វាយ​សេវា​បាន​ល្អ​ដែរ​ ពោល​ធ្ងន់​ហើយ​លឿន។​ តាម​រយៈ​ចំណុច​ល្អ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ រុន​ សុខជា​ លេចធ្លោ​ខ្លាំង​កាល​ពី​ម្សិលមិញ​នេះ​មិន​ចាញ់​កីឡាករ​លេខ​ ៩​ វឿន​ វាសនា​ ប៉ុន្មាន​ទេ​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​មួយ​នេះ។​

រូបភាពលើផេកសហព័ន្ធបាល់ទះ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​បាល់ទះ​មិត្តភាព​រវាង​ក្លឹប​បាល់ទះ​វិសាខា​ របស់​កម្ពុជា​ និង​ក្រុម​បាល់ទះ​នគរបាលក្រុងហូជីមិញ នេះ​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ទី២២​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​ ការ​ប្រកួត​នេះ​ដែរ​ក៏​ជា​ការ​ប្រកួត​ ដើម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផង​ដែរ។​ ជំនួប​មិត្តភាព​នេះ​ក្លឹប​បាល់ទះ​វិសាខា​ យក​ឈ្នះ​លើ​ក្រុម​មក​ពី​វៀតណាម​ដោយ​លទ្ធផល​ ៣-១​ (២២-២៥, ២៥-១៥, ២៥-១៨, ២៥-២១)៕​

រូបភាពលើផេកសហព័ន្ធបាល់ទះ

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣ នាទីutes មុន

កីឡាករ​ រុន សុខជា​ លេចធ្លោ​ខ្លាំង​ម្សិល​មិញ​ក្នុង​ការ​ប្រកួត​មិត្ត​ជា​មួយក្រុម​ប៉ូលីស​វៀតណាម​

ព័ត៌មានជាតិ៤ នាទីutes មុន

សម្ដេចធិបតី៖សព្វាវុធខ្មែរតម្លៃខ្ទង់១សែនដុល្លារ តែមានសមត្ថភាពកម្ទេចរថក្រោះ និងយន្តហោះថៃតម្លៃរាប់លានដុល្លារ

ព័ត៌មានជាតិ១៤ នាទីutes មុន

សមត្ថកិច្ច នឹងបិទការធ្វើចរាចរណ៍លើកំណាត់មហាវិថីព្រះនរោត្តម និងបរិវេណជុំវិញវិមាន ៧ មករា នាថ្ងៃទី ២៨ មិថុនា

សេដ្ឋកិច្ច១៧ នាទីutes មុន

សម្ដេច ហ៊ុន ម៉ាណែត ឱ្យក្រសួងពាណិជ្ជកម្មគ្រប់គ្រងតម្លៃប្រេង និងមុខទំនិញមួយចំនួន នៅ ​ចំ​​​​​ពេល​ដែលកម្ពុជាបិទការនាំចូលពីថៃ

កីឡា២៨ នាទីutes មុន

លោក Xabi ចាត់ទុកកូនក្រុមខ្លួនម្នាក់ ជា Steven Gerrard បន្ទាប់ពីឈ្នះ Pachuca យប់មិញ

Sokha Hotels

ព័ត៌មានពេញនិយម