កីឡា
ស្ទើរអ្នកប៉ះសេ ធ្វើឲ្យកម្ពុជា ចាញ់ វៀតណាម ០-៣ បើកឆាកពាន SEA V. League
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានចាញ់ ក្រុមបាល់ទះជម្រើសជាតិវៀតណាម ដោយលទ្ធផល ០-៣ សម្រាប់ការប្រកួតបើកឆាកពានរង្វាន់ SEA V. League ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន។
សិតទី១ កម្ពុជា បានចាញ់ វៀតណាម ២៣-២៥, សិតទី៣ បន្តចាញ់ ២០-២៥ និងសិតទី៣ បន្តចាញ់ ២១-២១ ដោយមិនអាចតដៃជាមួយ វៀតណាម បានឡើយ។ សរុបទាំង ៣ សិត កម្ពុជា បានចាញ់ ដោយពិន្ទុ ៦៤-៧៥។

ការប្រកួតបង្ហាញយ៉ាងច្បាស់ពីចង្វាក់លេងមិនល្អសម្រាប់កម្ពុជា ជាពិសេសកីឡាករលើកបាល់គឺមិនច្បាស់ ដែលធ្វើឲ្យកីឡាករផ្តាច់ពិបាករកពិន្ទុខ្លាំងមែនទែន។ ម្យ៉ាងវិញ កម្ពុជា ព្យាយាមលេងសេវាកាច ដែលធ្វើឲ្យខូចច្រើន ខណៈវៀតណាមមិនព្យាយាមលេងបាល់កាចទេដែលធ្វើឲ្យពួកគេកម្រខូចសេវា។ លើសពីនេះទៀត កម្ពុជាហាក់ដូចជាខ្វះស្មារតីនាំលេង។
កែវ ស្រេងលីហ៊ួរ និង យុន ខេមរៈ ជាអ្នកប៉ះសេដែលស្ទើរបទពិសោធ ដោយសារពួកគេនៅក្មេងខ្ចី ហើយមិនសូវបានលេងព្រឹត្តិការណ៍ធំៗឡើយ បន្ទាប់ពីអ្នកប៉ះសេឆ្នើម សួន ចាន់ណារ៉ូ បានចូលនិវត្តន៍។
តាមរយៈលទ្ធផលចាញ់វៀតណាមនេះ កម្ពុជាប្រឈមនឹងធ្លាក់មកពានរង្វាន់កម្រិតទី២ SEA V. League វិញ ដោយសារការប្រកួតបន្ទាប់ប៉ះក្រុមដែលខ្លាំងជាងវៀតណាមថែមទៀតគឺ ឥណ្ឌូណេស៊ី ហ្វីលីពីន និងថៃ។

ការប្រកួតនេះប្រើរូបមន្តវិលជុំសន្សំពិន្ទុ ដោយក្រុមណាឈ្នះទាំង៤ ប្រកួតមានពិន្ទុច្រើនជាងគេក្លាយជាឯក ហើយក្រុមលំដាប់ទី២ ទទួលបានមេដាយប្រាក់ និងក្រុមលំដាប់លេខ ៣ ទទួលបានមេដាយសំរិទ្ធ ខណៈក្រុមលេខ៤ អាចបន្តនៅពានរង្វាន់ទៅរដូវកាលក្រោយទៀត ហើយក្រុមចំណាត់ថ្នាក់បាតតារាង ត្រូវធ្លាក់ចេញ។
កាលពីម្សិលមិញ វៀតណាម បានចាញ់ ហ្វីលីពីន ០-៣ ប៉ុន្តែលើកនេះបានឈ្នះកម្ពុជា ដែលធ្វើឲ្យពួកគេមានសង្ឃឹមនៅបន្តទៅឆ្នាំក្រោយ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


