កីឡា
មុនពេលដឹកនាំក្រុមកម្ពុជា លោក Huanning ធ្លាប់ដឹកនាំជម្រើសជាតិជាច្រើន
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានតែងតាំងលោក Li Huanning ជាគ្រូបង្គោលក្រុមបាល់ទះជម្រើសជាតិកម្ពុជាថ្មី បន្ទាប់ពីចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក លី ជុន កាលពីពេលថ្មីៗនេះ។

លោក Li Huanning ជនជាតិចិន អាយុ ៦៤ ឆ្នាំ មានបទពិសោធជាច្រើនសម្រាប់ការដឹកនាំក្រុមបាល់ទះជម្រើសជាតិ និងក្លិបផ្សេងៗទាំងនៅក្នុងប្រទេសចិន និងប្រទេសផ្សេង។ លោកបានដឹកនាំក្រុមបាល់ទះយុវជនស៊ាងហៃ ពីឆ្នាំ ១៩៩៣ ដល់ ២០០៥។ ពីឆ្នាំ ២០០៦ ដល់ ២០១០ លោក បានដឹកនាំក្រុមបាល់ទះយុវជនឆាយនីស តៃប៉ិ។ បន្ទាប់មក លោកបានដឹកនាំក្រុមធំ ឆាយនីស តៃប៉ិ នៅឆ្នាំ ២០០៨ និង ឆ្នាំ ២០១២ ដឹកនាំក្រុមបាល់ទះយុវជនវៀតណាម។
បុរសជនជាតិចិនរូបនេះបានដឹកនាំ ក្រុមបាល់ទះនារី Petroklmla នៅប្រទេសឥណ្ឌូណេស៊ី ពីឆ្នាំ ២០១៥ ដល់ ២០១៧ និងឆ្នាំ ២០១៩ ដឹកនាំក្រុមនារី Creamline របស់ហ្វីលីពីន។

ជាពិសេស លោក Li បានដឹកនាំក្រុមបាល់ទះជម្រើសជាតិវៀតណាម ពីឆ្នាំ ២០២២ ដល់ ២០២៣ និងក្រុមជម្រើសកោះហុងកុង ពីឆ្នាំ ២០២៣-២៤។
ក្នុងនាមជាគ្រូបង្វឹក លោក Li ទទួលបានសមិទ្ធផលជាច្រើនក្នុងនោះឈ្នះ ជើងឯកលីគយុវជនឆាយនីស តៃប៉ិ ចំនួន ១២ លើក, ឈ្នះពានយុវជនឆាយនីស តៃប៉ិ ចំនួន ៥ លើក, ឈ្នះជើងឯកសាកលវិទ្យាល័យចិន ១ លើក, ឈ្នះជើងឯកកីឡាមធ្យមសិក្សាចិន ១ លើក និង ឈ្នះជើងឯកកីឡាទីក្រុងចិន ១លើក ព្រមទាំងសមិទ្ធផលមួយចំនួនទៀត។
ការចូលខ្លួនមកដឹកនាំក្រុមបាល់ទះជម្រើសជាតិកម្ពុជា លោក Li Huanning មានកាតព្វកិច្ចសំខាន់ធំមួយក្នុងឆ្នាំ ២០២៦ គឺ ពានរង្វាន់ SE V. League និងឆ្នាំ ២០២៧ កីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី។

សូមបញ្ជាក់ថា មុនពេលតែងតាំងគ្រូបង្វឹកថ្មី ក្រុមបាល់ទះជម្រើសជាតិកម្ពុជាដឹកនាំដោយបុរសជនជាតិចិន លោក លី ជុន រយៈពេល ៩ ឆ្នាំ។ ក្នុងរយៈពេលនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានឈ្នះមេដាយសំរិទ្ធ កីឡាស៊ីហ្គេម ១ នៅឆ្នាំ ២០២១, ឈ្នះមេដាយប្រាក់កីឡាស៊ីហ្គេម ១ នៅឆ្នាំ ២០២៣ និងឈ្នះជើងឯក SEA V. League Challenge ឆ្នាំ ២០២៤៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


