កីឡា
កាន់តែល្អទៅៗ វឿន វាសនា បានក្លាយជាកីឡាករល្អប្រចាំការប្រកួត ៣ លើកជាប់គ្នា ក្រោយជួយក្រុមឈ្នះ ៣ ប្រកួត
កីឡាករបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា បានក្លាយជាកីឡាករល្អប្រចាំការប្រកួតទាំង ៣ លើកសម្រាប់ការប្រកួតលីគបាល់ទះអាជីពតៃវ៉ាន់ Taiwan Professional Volleyball League រដូវកាលថ្មី ដែលទើបដំណើរការបាន ៣ ប្រកួត។

ការប្រកួតទី១ ក្រុម Win Streak ទទួលបានជ័យជម្នះ លើក្រុម Taipei East Power ដោយលទ្ធផល ៣-០ (២៥-១៧, ២៥-១៨ និង ២៥-២០) កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៥។ ការប្រកួតនេះ វឿន វាសនា រកបាន ១៩ ពិន្ទុ គឺ វាយផ្តាច់ ១៦ ពិន្ទុ ប្លុកការពារ ១ ពិន្ទុ និងវាយសេវា រកបាន ២ ពិន្ទុ ដើម្បីក្លាយជាកីឡាករល្អប្រចាំការប្រកួត។

ការប្រកួតទី២ ក្រុម Win Streak បានយកឈ្នះលើក្រុម Taoyuan Leopards ដោយលទ្ធផល ៣-០ (២៥-១៨, ២៥-១៤ និង ២៥-២០) កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២៥។ ពេលនោះ វឿន វាសនា រកបាន ១៦ ពិន្ទុ គឺ រកបានតាមរយៈការវាយផ្តាច់ ១២ពិន្ទុ ការប្លុកការពារ ២ ពិន្ទុ និង វាយសេវា ២ ពិន្ទុ ដើម្បីក្លាយជាកីឡាករល្អប្រចាំការប្រកួតជាលើកទី២។

សម្រាប់ការប្រកួតទី៣ ពិតជាតឹងតែងខ្លាំងមែន ប៉ុន្តែកីឡាករកម្ពុជា វឿន វាសនា រកពិន្ទុបានកាន់តែច្រើន។ ក្រុម TSG Sky Hawks បង្ហាញភាពខ្លាំងបានយកឈ្នះ ២ សិតដំបូងដោយពិន្ទុ ២៥-២៧ និង ១៥-២៥ ប៉ុន្តែក្រុម Win Streak បានកែប្រែបញ្ហាធ្វើឲ្យប្រសើរឡើងរហូតវាយបកយកឈ្នះ ៣សិតចុងក្រោយ ដោយពិន្ទុ ២៨-១៨, ២៥-១៦ និង ១៩-១៧ ដើម្បីទទួលបានជ័យជម្នះ ៣-២។

តួឯកមិនអាចខ្វះបានសម្រាប់ជ័យជម្នះនេះ គឺ វឿន វាសនា លេចធ្លោបំផុតដោយរករកបាន ៣៤ពិន្ទុ ដែលជាពិន្ទុខ្ពស់ជាងពីរប្រកួតមុន។ រូបគេរកបាន តាមរយៈការវាយផ្តាច់ ៣២ពិន្ទុ និង ប្លុកការពារ ២ ពិន្ទុ ដើម្បីក្លាយជាកីឡាករល្អប្រចាំការប្រកួតជាលើកទី៣។

សូមបញ្ជាក់ថា វឿន វាសនា បានបន្តលេងឲ្យក្រុម Win Streak រដូវកាលទី៣ ហើយ បន្ទាប់ពីរដូវកាលមុនបានជួយឲ្យក្លិបឈ្នះជើងឯកលីគកំពូលតៃវ៉ាន់ទាំងពីររដូវកាល។ រហូតដល់ពេលនេះ កីឡាករកម្ពុជា ឈ្នះពានជាមួយក្លិប ២ លើក និងឈ្នះពានឯកត្តជនចំនួន ៣ គឺ ពានកីឡាករល្អប្រចាំព្រឹត្តិការណ៍រដូវកាលមុន ពានកីឡាកររកពិន្ទុបានច្រើនជាងគេបំផុត និងកីឡាករវាយផ្តាច់ស្តាំល្អបំផុត៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


