កីឡា
នេះសមិទ្ធផលធំៗជាច្រើន របស់លោកគ្រូ លី ជុន មុនពេលចាកចេញពីគ្រូបាល់ទះជម្រើសជាតិ
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចចែកផ្លូវគ្នាជាមួយគ្រូបង្វឹកសញ្ជាតិចិន លី ជុន បន្ទាប់ពីលោកបានដឹកនាំក្រុមបាល់ទះជម្រើសជាតិកម្ពុជាអស់រយៈពេលប្រមាណ ៩ ឆ្នាំ។

ក្រោមការដឹកនាំរបស់លោក លី ជុន ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានបង្កើតប្រវត្តិសាស្ត្រជាច្រើន ទាំងសមត្ថភាព និងសមិទ្ធផល។ លោកបានដឹកនាំក្រុមជម្រើសជាតិកម្ពុជា ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាស៊ីហ្គេម លើកដំបូងកាលពីឆ្នាំ ២០២១ និងបង្កើតប្រវត្តិឈ្នះមេដាយសំរិទ្ធកីឡាស៊ីហ្គេម ជាលើកដំបូង។
ពីរឆ្នាំក្រោយមក ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រជាថ្មីដោយឈានដល់វគ្គផ្តាច់ព្រ័ត្រ កីឡាស៊ីហ្គេម ឆ្នាំ ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយបានឈ្នះមេដាយប្រាក់កីឡាស៊ីហ្គេម ជាលើកដំបូងទៀត។

សមិទ្ធផលដ៏អស្ចារ្យមួយទៀត គឺក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានឈ្នះជើងពានអាស៊ានកម្រិតទី២ SEA V. League Challenge ឆ្នាំ ២០២៤ បន្ទាប់ពីបានយកឈ្នះលើដៃគូទាំងអស់មានដូចជា ម៉ាឡេស៊ី សិង្ហបុរី និងឡាវ។
បើក្រឡេកមើលស្ថិតិជាប្រវត្តិសាស្ត្រសំខាន់ៗផ្សេងៗទៀតមានដូចជា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមបាល់ទះជម្រើសជាតិថៃ ២ លើកជាប់គ្នាក្នុងកីឡាស៊ីហ្គេម គឺ ឈ្នះថៃ ៣-២ ដើម្បីបានមេដាយសំរិទ្ធកីឡាស៊ីហ្គេម ឆ្នាំ ២០២១ នៅប្រទេសវៀតណាម និងឈ្នះ ថៃ ៣-២ ទៀតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកីឡាស៊ីហ្គេម ឆ្នាំ ២០២៣។

ជាមួយគ្នានេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានដកខ្លួនចេញពីពានអាស៊ានកម្រិតទី២ SEA V. League Challenge ដើម្បីបានឡើងទៅពានកម្រិតទី១ SEA V. League។ ក្រុមជម្រើសជាតិកម្ពុជា ក៏បានបង្កើតស្ថិតិក្នុងការយកឈ្នះក្រុមជម្រើសជាតិវៀតណាម សិង្ហបុរី និងហ្វីលីពីន ថែមទៀត។
បន្ទាប់ពីទទួលបានសមិទ្ធផលល្អទាំងនៅកីឡាស៊ីហ្គេម ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានចូលរួមប្រកួតកីឡាសទ្វីបអាស៊ី ជាលើកដំបូង កាលពីចុងឆ្នាំ ២០២៣ នៅប្រទេសចិន។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ភាពខ្លាំងរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានទាក់ទាញអ្នកគាំទ្រយ៉ាងខ្លាំងឲ្យចាប់អារម្មណ៍លើកីឡាបាល់ទះដែលបានធ្វើឲ្យក្លាយជាកីឡាករដ៏មានប្រជាប្រិយមួយប្រភេទមិនចាញ់កីឡាបាល់ទាត់ និងកីឡាប្រដាល់ឡើយ។

លោកគ្រូ លី ជុន បានដឹកនាំក្រុមបាល់ទះជម្រើសជាតិកម្ពុជាអស់រយៈពេល ៩ ឆ្នាំ ហើយនៅដើម្បីខែមីនា ឆ្នាំ ២០២៦ លោក និងសហព័ន្ធកីឡាបាល់ទះកម្ពុជាបានសម្រេចចែកផ្លូវគ្នា។ នៅក្នុងឆ្នាំ ២០២៦ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាមានភារកិច្ចចូលរួមប្រកួតពាន SEA V. League ដូច្នេះទំនងជាគ្រូបង្វឹកថ្មីដឹកនាំ។
សមិទ្ធផលសំខាន់របស់លោកគ្រូ លី ជុន
- ឈ្នះមេដាយ ប្រាក់កីឡាស៊ីហ្គេម ឆ្នាំ ២០២៣
- ឈ្នះមេដាយ សំរិទ្ធកីឡាស៊ីហ្គេម ឆ្នាំ ២០២១
- ឈ្នះជើងឯក SEA V. League Challenge ឆ្នាំ ២០២៤
- ឡើងដល់ពាន SEA V. League
- ឈ្នះ ថៃ វៀតណាម សិង្ហបុរី និង ហ្វីលីពីន
- ចូលរួមប្រកួតកីឡាទ្វីបអាស៊ី ជាលើកដំនូង

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


