កីឡា
ក្រុមបាល់ទះនារីកំពូល ៥ បានឡើងវគ្គ ៨ ចុងក្រោយ ពាន WNL 2025 ខណៈនៅសល់ ៣ ក្រុមទៀត
ក្រុមបាល់ទះជម្រើសជាតិនារីចំនួន ៥ បានកក់កៅអីវគ្គ ៨ ក្រុមចុងក្រោយ លីគបាល់ទះជម្រើសជាតិនារីពិភពលោក FIVB Women’s Nations League ឆ្នាំ២០២៥ បន្ទាប់ពីឆ្លងកាត់ការប្រកួត ១០ លើក ខណៈនៅសល់តែ ២ ប្រកួតទៀតនឹងបញ្ចប់វគ្គវិលជុំសន្សំពិន្ទុ។

ក្រុមបាល់ទះនារី អ៉ីតាលី ធ្វើបានល្អជាងគេ ដោយឆ្លងកាត់ ១០ ប្រកួត ឈ្នះទាំងអស់ រកបាន ២៨ ពិន្ទុ ឈរលើកំពូលតារាង ហើយ ក្រុមនារី ប្រេស៊ីល (ឈ្នះ៩ ចាញ់១) ក្រុមនារីជប៉ុន (ឈ្នះ ៨ ចាញ់២) ក្រុមនារី តួកគី (ឈ្នះ៨ ចាញ់១) និងក្រុមនារី ប៉ូឡូញ (ឈ្នះ៨ ចាញ់១) បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។ សម្រាប់នារី ប៉ូឡូញ ទោះមិនស្ថិតលំដាប់កំពូលទាំង ៨ ក៏បានឡើងវគ្គបន្តដែរ ដោយសារ ប៉ូឡូញ ធ្វើម្ចាស់ផ្ទះសម្រាប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ។

ក្រុមផ្សេងទៀតនៅមានឱកាសប្រជែង ៣ កៅអីចុងក្រោយ គឺ ក្រុមនារីអាល្លឺម៉ង់ ចិន អាមេរិក ហូឡង់ ឆែក និងប៊ុលហ្គារី។

ជាមួយគ្នានេះ មានក្រុមជម្រើសជាតិនារី ចំនួន ៧ បានអស់ឱកាសឡើងវគ្គបន្តគឺ ដូមីនិក បារាំង បែលហ្ស៊ិក កាណាដា ស៊ែប៊ី ថៃ និង កូរ៉េខាងត្បូង៕



អត្ថបទ៖ វីរបុត្រ
Photo by volleyballworld
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


