កីឡា
សែន រ៉ាដេត៖ បើតាំងចិត្តជាអ្នកប្រយុទ្ធត្រូវស្មោះត្រង់ កុំខ្លួនជាប្រយុទ្ធ តែចិត្តជាកុមារី…
អ្នកលេងគុនខ្មែរ សែន រ៉ាដេត បាននិយាយទៅកាន់កីឡាករមួយចំនួនបើតាំងចិត្តជាអ្នកប្រយុទ្ធហើយត្រូវស្មោះត្រង់ចំពោះការធ្វើទម្ងន់តាមការកំណត់ឲ្យបានត្រឹមត្រូវជៀសវាងប្រើលេសនេះលេសនោះនៅពេលថ្លឹងទម្ងន់ជាដើមដែលនេះបង្ហាញពីចិត្តកំសាកមិនសមជាកីឡាករ។

រូបភាពលើផេក រ៉ាដេត
សែន រ៉ាដេត បានធ្វើវីដេអូបង្ហោះថា ក្នុងនាមម្នាក់ៗជាកីឡាករសូមមានភាពស្មោះត្រង់ចំពោះរឿងទម្ងន់ខ្លួនឯង ដូចជាត្រូវប្រកួត ៥១-៥៤-៥៧ ជាដើមដល់ថ្ងៃថ្លឹងទម្ងន់គឺធ្វើយ៉ាងណាឲ្យគ្រប់ទៅតាមការកំណត់របស់ស្ថានីយ ឬខាងសហព័ន្ធ។

រូបភាពលើផេក រ៉ាដេត
អ្នកប្រដាល់មកពីខេត្តកោះកុងរូបនេះលើកឡើងទៀតថា មានកីឡាករខ្លះត្រូវប្រកួតទម្ងន់ ៥៤ ប៉ុន្តែនៅពេលឡើងថ្លឹងបែរជាលើសរហូតដល់ជាង ៥៦គីឡូក្រាមទៅវិញ។ ទង្វើរទាំងនេះហើយដែលមិនមានយុទ្ធត្តិធម៌ចំពោះដៃគូប្រកួតម្ខាងទៀតសោះ។ តាមស្ថានីយ និងសហព័ន្ធប្រដាល់គុនខ្មែរគឺបានកំណត់ហើយ ប៉ុន្តែកីឡាករមួយចំនួនមិនបានគោរពតាមនោះឡើយ។

រូបភាពលើផេក រ៉ាដេត
ប្អូនប្រុសរបស់ សែន រ៉ាឌី បានផ្ដាំផ្ញើចំៗទៅកាន់កីឡាករមួយចំនួនថា «ប្រសិនបើតាំងខ្លួនជាអ្នកប្រយុទ្ធហើយ សូមធ្វើចិត្តឲ្យសមជាអ្នកប្រយុទ្ធផង កុំតាំងខ្លួនជាអ្នកប្រយុទ្ធ ប៉ុន្តែចិត្តជាកុមារីទៅវិញ»។ បើសម្រក់ ឬធ្វើទម្ងន់មិនបានទេ សូមប្រកួតក្នុងទម្ងន់ដែលខ្លួនគិតថាអាចប្រកួតបានដោយមិនសម្រក់ទៅ។

សែន រ៉ាដេត និង សែន រ៉ាឌី
បញ្ជាក់ដែរថា វីដេអូដែលនិយាយអំពីរឿងទម្ងន់នេះ សែន រ៉ាដេត បានបង្ហោះកាលពីថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២៥ ម្សិលមិញនេះលើហ្វេសបុកផេករបស់ខ្លួន Sen Radeth (ទិន ឌិន)។ ចំពោះបញ្ហារឿងធ្វើទម្ងន់នេះក៏នៅតែមានជាបន្តបន្ទាប់ និងចោទជាបញ្ហាជានិច្ចមកដល់ពេលបច្ចុប្បន្ននេះ ដោយគ្រាន់តែមិនសូវមានការផ្សព្វផ្សាយច្រើនអំពីរឿងនេះ។ មានពេលខ្លះបញ្ហាលើសទម្ងន់នេះត្រូវចរចាសម្រួលគ្នាតាមជាក់ស្ដែងតែម្ដងដោយម្ចាស់កម្មវិធីមិនចង់ឲ្យខូចការប្រកួតដែលបានរៀបចំជាយូរមកហើយ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


