កីឡា
ឈឺន ទេវី លើកឡើងពីការហ្វឹកហាត់ និងប្ដេជ្ញាស្វែងរកមេដាយនៅអាស៊ានប៉ារ៉ាហ្គេម លើកទី១៣
កីឡាការិនី ឈឺន ទេវី ថាការហ្វឹកហាត់ដំណើរការបានល្អ និងមានភាពរីកចម្រើនចំពោះការខំប្រឹងប្រែងរបស់ខ្លួន និងមិត្តរួមក្រុមដើម្បីឆ្ពោះទៅការប្រកួតកីឡាវាយសីនៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ឆ្នាំ២០២៦ នៅប្រទេសថៃ។

កញ្ញា ឈឺន ទេវី
កញ្ញា ឈឺន ទេវី បានឲ្យដឹងថា រូបគេផ្ទាល់ និងមិត្តរួមក្រុមជម្រើសជាតិប៉ារ៉ាហ្គេមបានចូលហ្វឹកហាត់បានប្រហែល៣ខែមកហើយនៅទីតាំងរបស់សហព័ន្ធកីឡាវាយសីក្នុងពហុកីឡដ្ឋានជាតិ។ ដោយក្នុងមួយថ្ងៃហ្វឹកហាត់រយៈពេល ៨ម៉ោង និងចាប់ពីថ្ងៃចន្ទ ដល់ សៅរ៍។

រូបភាពផ្ដល់ជូន
កីឡាការិនីវាយសីរូបនេះបន្ថែមទៀតថា ការហ្វឹកហាត់មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់តាមរយៈការបង្ហាត់បានជាប់លាប់ពីគ្រូបង្វឹក ប្រកបដោយបច្ចេកទេសខ្ពស់។ ក្រុមហ្វឹកហាត់ទាំងមូលយកចិត្តទុកដាក់ខ្ពស់ យល់ដឹងកាន់តែច្រើនពីរបៀបលេង បច្ចេកទេសវាយសេវា យកសី គប់សី តិចនិកល្អៗជាច្រើនទៀត។
ចំពោះក្ដីសង្ឃឹមឆ្ពោះទៅការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នេះក្រុមទាំងមូលជឿជាក់ថានឹងអាចរកមេដាយបានក្នុងកម្រិតណាមួយជូនកម្ពុជា ប្រសិនបើម្នាក់ៗបន្តខំហ្វឹកហាត់ និងមានភាពរីកចម្រើនដូចពេលបច្ចុប្បន្នដែលព្យាយាមរាល់ថ្ងៃបែបនេះ។

រូបភាពផ្ដល់ជូន
បញ្ជាក់ដែរថា កីឡាការិនី ឈឺន ទេវី បានជាប់ជម្រើសជាតិកម្ពុជាផ្នែកប៉ារ៉ាហ្គេមលើកទី២ ហើយ និងកំពុងហ្វឹកហាត់ជាមួយក្រុមដើម្បីត្រៀមសម្រាប់ការប្រកួតនៅដើមឆ្នាំ២០២៦ ខាងមុខ។ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នេះនឹងធ្វើឡើងនៅឯប្រទេសថៃ ចាប់ពីថ្ងៃទី២០ ដល់ ២៦ ខែមករា ឆ្នាំ២០២៦៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


