កីឡា
Isak ស្ថិតក្នុងកីឡាករ ១០ រូប មានប្រាក់ឈ្នួលខ្ពស់បំផុតប្រចាំលីគ អង់គ្លេស ឆ្នាំ ២០២៥
លីគកំពូល អង់គ្លេស Premier League ត្រូវបានគេចាត់ទុក ជាលីគដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក ខណៈកីឡាករវិញ គឺប្រជុំទៅដោយកីឡាករល្បីៗលំដាប់ពិភពលោកជាច្រើន ហើយបើនិយាយអំពីប្រាក់ឈ្នួលវិញ កីឡាករនៅទីនោះក៏ទទួលបានច្រើនផងដែរ។

ខ្សែប្រយុទ្ធរបស់ Manchester City កីឡាករ Erling Haaland កំពុងកាន់កាប់តំណែងលើគេ ជាកីឡាករមានប្រាក់ឈ្នួលខ្ពស់ជាងគេបំផុត ពោលចំនួន ៦៧.៥ ម៉ឺនដុល្លារអាមេរិក ក្នុងមួយសប្តាហ៍។ ដោយឡែក Mohamed Salah ខ្សែប្រយុទ្ធរបស់ Liverpool ឈរនៅលេខ ២ មានប្រាក់ឈ្នួលចំនួន ៥៤ ម៉ឺនដុល្លារអាមេរិក ក្នុងមួយសប្តាហ៍។

ចំណែក Virgil Van Dijk របស់ Liverpool និងខ្សែបម្រើ Casemiro របស់ Manchester United ឈរនៅចំណាត់ថ្នាក់ទី ៣ មានប្រាក់ឈ្នួលស្មើគ្នាចំនួន ៤៧.២៨ ម៉ឺនដុល្លារអាមេរិកក្នុងមួយសប្តាហ៍។ Raheem Sterling ខ្សែប្រយុទ្ធស្លាបរបស់ Chelsea ឈរនៅលេខរៀងទី ៥ មានប្រាក់ឈ្នួលចំនួន ៤៣.៩០ ម៉ឺនដុល្លារអាមេរិក ក្នុងមួយសប្តាហ៍។ រីឯកីឡាករ Alexander Isak ដែលទើបចាកចេញពី Newcastle United មកចូលរួមជាមួយ Liverpool ក៏ស្ថិតនៅក្នុងលំដាប់ចំណាត់ថ្នាក់កំពូលទាំង ១០ ផងដែរ ដោយរូបគេឈរនៅលេខរៀងទី ១០ ទទួលបានប្រាក់ឈ្នួលចំនួន ៣៧.៨២ ម៉ឺនដុល្លារអាមេរិក ក្នុងមួយសប្តាហ៍។

ខាងក្រោមនេះ ជាកីឡាករលំដាប់កំពូលទាំង ១០ មានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្របខណ្ឌលីគកំពូល អង់គ្លេស Premier League៖
| កីឡាករលំដាប់កំពូលទាំង ១០ មានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្របខណ្ឌលីគកំពូល អង់គ្លេស Premier League៖ | |||
| ចំណាត់ថ្នាក់ | កីឡាករ | ក្លិប | ប្រាក់ឈ្នួលប្រចាំសប្តាហ៍ |
| ១. | Erling Haaland | Manchester City | ៦៧.៥ ម៉ឺនដុល្លារអាមេរិក |
| ២. | Mohamed Salah | Liverpool | ៥៤ ម៉ឺនដុល្លារអាមេរិក |
| ៣. | Virgil van Dijk | Liverpool | ៤៧.២៨ ម៉ឺនដុល្លារអាមេរិក |
| ៣. | Casemiro | Manchester United | ៤៧.២៨ ម៉ឺនដុល្លារអាមេរិក |
| ៥. | Raheem Sterling | Chelsea | ៤៣.៩០ ម៉ឺនដុល្លារអាមេរិក |
| ៦. | Bruno Fernandes | Manchester United | ៤០.៥២ ម៉ឺនដុល្លារអាមេរិក |
| ៦. | Jack Grealish | Everton (on loan from Manchester City) | ៤០.៥២ ម៉ឺនដុល្លារអាមេរិក |
| ៦. | Bernardo Silva | Manchester City | ៤០.៥២ ម៉ឺនដុល្លារអាមេរិក |
| ៩. | Omar Marmoush | Manchester City | ៣៩.៨៥ ម៉ឺនដុល្លារអាមេរិក |
| ១០. | Alexander Isak | Liverpool | ៣៧.៨២ ម៉ឺនដុល្លារអាមេរិក |
ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Givemesport
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


