Connect with us

កីឡា

ហាង​លក់​ខោ​ប្រដាល់​ធំ​ជាង​គេ​នៅ​កម្ពុជា​ ខែ​ខ្លះ​លក់​បាន​ប្រហែល​ ៧០០-១០០០ ​ខោ​ឯណោះ​

បានផុស

នៅ

ពិត​ជា​មិន​ធម្មតា​នោះ​ទេ​ហាង​សេនប៊ុនថេន​លក់​សម្ភារ​កីឡា​ប្រដាល់​ នៅ​រដូវលក់​ដូរ​ដាច់​បំផុត​នោះ​អាច​លក់​ខោ​ប្រដាល់​បាន​ចន្លោះ​ពី​ ៧០០-១០០០​ ខោ​ឯ​ណោះ​សរុប​ទាំង​លក់​ក្នុង​ស្រុក​ និង​នៅ​ឯ​ក្រៅ​ប្រទេស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាង​ ឃឹម​ ខាន់សោភ័ណ្ឌ​

អ្នក​នាង​ ឃឹម​ ខាន់សោភ័ណ្ឌ​ ម្ចាស់​ហាង​សេនប៊ុនថេន​លក់​សម្ភារប្រដាល់​ បាន​ឲ្យ​ដឹង​ថា​ ការ​លក់​ខោ​ប្រដាល់​នេះ​គឺ​បែងចែក​តាម​រដូវកាល​ផង​ដែរ​ដូច​ជា​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ រដូវ​បុណ្យ​អុំ​ទូក​ រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ និង​រដូវ​ឈប់​សម្រាក​ (Holiday)​ របស់​អ៊ឺរ៉ុប​ លក់​ដាច់​ខ្លាំង។​ ក្នុង​អំឡុង​រដូវ​កាល​ទាំង​នេះ​មិន​ថា​លក់សម្រាប់​អ្នក​នៅ​ក្នុង​ស្រុក​ ឬ​នៅ​ឯ​ក្រៅ​ប្រទេស​នោះ​ទេ​គឺ​បាន​ប្រហែល​ចន្លោះ​ពី​ ៧០០-១០០០​ខោ​ ឯណោះ។​

ហាងលក់សម្ភារកីឡារបស់​ សេន​ ប៊ុនថេន​

ដោយ​សារ​តែ​នៅ​តាម​កម្មវិធី​បុណ្យ​ខាង​លើ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ទិញ​យក​ទៅ​រៀបចំ​កម្មវិធី​ខ្លួន​ឯង​​ច្រើន​ និង​មួយ​ចំនួន​ទិញ​យក​ទុក​ស្លៀក​លេង​ទឹក​​ជា​ដើម។​ ចំណែកនៅ​ឯ​ក្រៅ​ស្រុក​វិញ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​បាន​កុម្ម៉ង់​យក​ទៅ​លក់​បន្ត​ និង​បរទេស​មួយ​ចំនួន​ទៀត​ដែល​មក​លេងនៅ​កម្ពុជា​តែងតែ​ឆ្លៀត​មក​រក​ខោ​ប្រដាល់​ខ្មែរ​ដែល​ជា​ផលិត​ផល​ក្នុង​ស្រុក។​

អ្នក​នាង​ ឃឹម​ ខាន់សោភ័ណ្ឌ​

បន្ទាប់​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ នៅ​កម្ពុជា​ដែល​មាន​ប្រភេទ​កីឡា​គុន​ខ្មែរ​រួច​មក​គឺមើល​ឃើញ​ថា​ប្រជាពលរដ្ឋ​ និង​បរទេស​មាន​ការ​គាំទ្រ​ខោ​ប្រដាល់​ច្រើន​ និង​ងាយ​ស្រួល​លក់​ជាង​មុនៗ។​ ទាំង​ខ្មែរ​ និង​បរទេស​ចាប់​អារម្មណ៍​ចង់​ជួយ​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ដែល​ជា​របស់​ខ្មែរ​ផលិត​ខ្លួន​ឯង​បែប​នេះ​ច្រើនតែ​ម្ដង ដូច្នេះ​ហើយ​ការ​លក់​មាន​ចំនួន​កើន​ឡើង។​

លោក សេន​ ប៊ុនថេន​

ភរិយាយ​លោក​ សេន​ ប៊ុនថេន​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ប្រសិន​បើ​ខែ​ធម្មតា​ ឬ​ការ​លក់​មិន​សូវ​ដាច់​សោះ​ក៏​អាច​ចេញ​បាន​ចន្លោះ​ពី​ ២០០-៤០០​ខោ​ ផង​ដែរ។​ អ្នក​ទិញ​ទូទៅ​ផង​ និង​ការ​កុម្ម៉ង់​ពី​បណ្ដា​ស្ថានីយ​ប្រកួត​ផង​។​

បញ្ជាក់​ដែរ​ថា​ ហាង​លក់​សម្ភារ​កីឡា​ប្រដាល់​របស់​ភរិយា​លោក​​ សេន​ ប៊ុនថេន​ នេះ​ចាប់​បើក​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​២០១៧​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។​ គេ​ឃើញ​មាន​តែ​ហាង​លក់​សម្ភារ​ប្រដាល់​នេះ​ទេ​ដែល​ធំ​ជាង​គេ​នៅ​កម្ពុជា​ និង​មាន​ការផ្គត់ផ្គង់​ស្ទើរ​គ្រប់​ស្ថនីយទូរទស្សន៍​ក្នុង​ស្រុក​៕​

ហាងលក់សម្ភារកីឡារបស់​ សេន​ ប៊ុនថេន​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម