ការផ្ទុះ Archives - Kampuchea Thmey Daily

ផ្ទុះ​ឆេះ​យ៉ាងសន្ធោសន្ធៅ នៅ​​រោងចក្រ​ផលិត​កែច្នៃ​ឧស្ម័ន​ដ៏ធំរបស់​កាតា ចំ​ពេល​កា​រព្រមាន​របស់​ត្រាំ​លើ​អ៊ីរ៉ង់​
ហេតុការណ៍ផ្ទុះ និងឆាបឆេះយ៉ាងខ្លាំងមិនធ្លាប់មាន​​ បានវាយប្រហារលើតំបន់ទីក្រុងឧស្សាហកម្ម រ៉ាស់ ឡាហ្វាន (Ras Laffan) នៃប្រទេសកាតា កាលពីល្ងាចថ្ងៃអាទិត្យ ទី២១ ខែមិថុនា ក្នុងអំឡុងពេលកិច្ចចរចាសន្តិភាពកំពុងធ្វើឡើងនៅឯប្រទេសស្វីស។

វីដេអូ​ដែល​គេ​អះអាង​ថា​បង្ហាញ​ពី​ការ​ផ្ទុះ​នៅ​ទីក្រុង​ឧស្សាហកម្ម Ras Laffan (រូបភាព៖ Telegram / PressTV)

យោងតាមការចេញផ្សាយពីសារព័ត៌មាន RT, ក្រសួងមហាផ្ទៃកាតា បានបញ្ជាក់ដំបូងថា ការផ្ទុះពីខាងក្នុងបានកើតឡើងនៅរោងចក្រមួយក្នុងតំបន់ រ៉ាស់ ឡាហ្វាន ដោយសារបញ្ហាបច្ចេកទេស។ ក្រុមសង្គ្រោះស៊ីវិលបានចុះទៅអន្តរាគមន៍ភ្លាមៗ ហើយពុំមានការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈនោះទេ។ នៅក្នុងការបច្ចុប្បន្នភាពព័ត៌មានបន្ទាប់ ក្រសួងបានឲ្យដឹងថា មានមនុស្សមួយចំនួនបានរងរបួស ប៉ុន្តែ ពុំមានការធ្លាយសារធាតុគ្រោះថ្នាក់ណាមួយត្រូវបានរកឃើញឡើយ។

ក្រុមហ៊ុនថាមពលជាតិ QatarEnergy បានថ្លែងថា ការផ្ទុះនេះបានកើតឡើងអំឡុងពេលចាប់ផ្តើមដំណើរការឡើងវិញនូវប្រតិបត្តិការនៅរោងចក្រផ្គត់ផ្គង់ហ្គាសក្នុងស្រុក បារហ្សាន (Barzan) ក្នុងតំបន់ រ៉ាស់ ឡាហ្វាន នាល្ងាចថ្ងៃទី២១ ខែមិថុនា។ ក្រុមការងារសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយភ្លាមៗ ហើយអគ្គិភ័យដែលបង្កឡើងដោយការផ្ទុះនោះ ត្រូវបានគ្រប់គ្រងបានទាំងស្រុងហើយ។

តំបន់ រ៉ាស់ ឡាហ្វាន ដែលមានទីតាំងស្ថិតនៅភាគខាងជើងទីក្រុងដូហា គឺជាមជ្ឈមណ្ឌលកែច្នៃហ្គាសដ៏សំខាន់បំផុតមួយនៅលើពិភពលោក និងជាបេះដូងនៃឧស្សាហកម្មហ្គាសធម្មជាតិរាវ (LNG) របស់ប្រទេសកាតា។ តំបន់ឧស្សាហកម្មដ៏ធំនេះ ក៏ធ្លាប់ស្ថិតក្នុងចំណោមទីតាំង ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកដែលទីក្រុងតេហេរ៉ង់បានវាយប្រហារកាលពីអំឡុងដើមសង្គ្រាម ដើម្បីសងសឹកនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើវាលហ្គាស South Pars របស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ឧបទ្ទវហេតុចុងក្រោយនេះ បានកើតឡើងចំពេលដែលមន្ត្រីអាមេរិក និងអ៊ីរ៉ង់ កំពុងបន្តកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ជុំវិញអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រ  Hormuz ឡើងវិញ ដោយមានប្រទេសកាតា និងប៉ាគីស្ថាន ចូលរួមជាអ្នកសម្របសម្រួល។ កិច្ចព្រមព្រៀងនេះត្រូវបានប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសអ៊ីស្រាអែល ដែលបានបន្តប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសលីបង់ ទោះបីជាមានការអំពាវនាវឲ្យបញ្ឈប់អរិភាពនៅលើគ្រប់វិស័យក៏ដោយ។

ប្រទេសកាតាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលពេញមួយវិបត្តិនេះ រួមជាមួយប្រទេសប៉ាគីស្ថាន។ កិច្ចពិភាក្សានៅលើទឹកដីស្វីស កំពុងផ្តោតលើការអនុវត្តអនុស្សរណៈរវាងអាមេរិកនិងអ៊ីរ៉ង់ រួមមានសន្តិសុខសមុទ្រ ការបន្ធូរបន្ថយទណ្ឌកម្ម កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការគ្រប់គ្រងច្រកសមុទ្រហរមូសនាពេលអនាគតផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post ផ្ទុះ​ឆេះ​យ៉ាងសន្ធោសន្ធៅ នៅ​​រោងចក្រ​ផលិត​កែច្នៃ​ឧស្ម័ន​ដ៏ធំរបស់​កាតា ចំ​ពេល​កា​រព្រមាន​របស់​ត្រាំ​លើ​អ៊ីរ៉ង់​ appeared first on Kampuchea Thmey Daily.

​ហេតុការណ៍​ផ្ទុះ​​នៅភាគីខាងត្បូងចិន បណ្តាល​ឲ្យ​ស្លាប់៧នាក់ និង របួស​១៧នាក់​
យោងតាមការប្រកាសព័ត៌មានរបស់ប៉ូលិសក្នុងស្រុក បានឲ្យដឹងថា មនុស្សចំនួន ៧នាក់បានបាត់បង់ជីវិត និង ១៧នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះមួយដែលបានកើតឡើងនៅវេលាម៉ោងប្រហែល ១:៤០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ទីទី១១ ខែមិថុនា នៅក្នុងស្រុក ស៊ីងអាន នៃតំបន់ស្វយ័តក្វាងស៊ី ច្វាង (Guangxi Zhuang) ភាគខាងត្បូងប្រទេសចិន។

រូបថត៖ ស៊ីនហួរ

យោងតាមប្រភពពីសារព័ត៌មាន Xinhua, សេចក្តីប្រកាសរបស់ប៉ូលិសបានបញ្ជាក់ថា បន្ទាប់ពីបានបើកប្រតិបត្តិការស្វែងរក និងសង្គ្រោះចំនួន ៤ជុំ រួចមក គ្រោះថ្នាក់នេះបានបណ្តាលឲ្យមនុស្ស ៧នាក់ស្លាប់។

ចំណែកឯអ្នករងរបួសចំនួន ១៧នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល និង គ្មាន​អ្នករងគ្រោះ​ទាំងនោះ​​បាត់បង់ជីវិត​នោះទេ​។ ដោយឡែក ប្រជាពលរដ្ឋផ្សេងទៀតដែលរងរបួសស្រាល បានទទួលការពិនិត្យព្យាបាល និងត្រូវបានផ្តល់កន្លែងស្នាក់​និង​​​ថែម​ទាំ​រួចរាល់ហើយ។

យ៉ាងណាមិញ គិតមកទល់ពេលនេះ ប្រតិបត្តិការសង្គ្រោះនៅទីតាំងកើតហេតុនៅតែបន្តធ្វើឡើងនៅឡើយ។

តាមរយៈការស៊ើបអង្កេតបឋម អាជ្ញាធរបានច្រានចោល​លទ្ធភាពដែលថា ការផ្ទុះនេះបង្កឡើងដោយសារហ្គាសតាមទុយោ ឬកត្តាស្រដៀងគ្នានេះ។ ប៉ូលិសស្រុក ស៊ីងអាន បានបន្ថែមថា អាជ្ញាធរសន្តិសុខសាធារណៈកំពុងបន្តស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃឧប្បត្តិហេតុនេះ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post ​ហេតុការណ៍​ផ្ទុះ​​នៅភាគីខាងត្បូងចិន បណ្តាល​ឲ្យ​ស្លាប់៧នាក់ និង របួស​១៧នាក់​ appeared first on Kampuchea Thmey Daily.

ការផ្ទុះនៅរោងចក្រការពារជាតិ កូរ៉េខាងត្បូង ស្លាប់មនុស្ស ៥នាក់
ការផ្ទុះដ៏ធំបង្កជាអគ្គិភ័យ នៅរោងចក្រមួយ ក្នុងប្រទេសកូរ៉េខាងត្បូង បានបណ្តាលឲ្យមនុស្សចំនួន ៥នាក់បាត់បង់ជីវិត  និង ២នាក់ទៀត រងរបួស។

(រូប៖ Reuters)

តាមការផ្សាយរបស់ CNA, ការផ្ទុះនេះកើតឡើងនៅរោងចក្រ ដែលដំណើរការដោយក្រុមហ៊ុនការពារជាតិ Hanwha Aerospace ក្នុងទីក្រុង Daejeon នាវេលាម៉ោង ១១ព្រឹក ថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦។

ទោះបីជាយ៉ាងណាក៏ដោយ អត្តសញ្ញាណជនរងគ្រោះ មិនត្រូវបានគេបញ្ចេញទេ ខណៈមូលហេតុនៃការផ្ទុះ ក៏មិនទាន់ត្រូវបានគេបញ្ជាក់ដែរ។

សូមជម្រាបថា Hanwha Aerospace គឺជាបុត្រសម្ព័ន្ធ របស់សម្ព័ន្ធក្រុមហ៊ុន Hanwha Group ដោយផ្តោតសំខាន់ លើការផលិតអាវុធទំនើបៗ ប្រព័ន្ធការពារជាតិ ម៉ាស៊ីនយន្តហោះចម្បាំង និងបច្ចេកវិទ្យាអាកាសចរណ៍/អវកាស។

Hanwha Aerospace ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់យុទ្ធភណ្ឌ និងបរិក្ខារយោធា សម្រាប់កងទ័ពកូរ៉េខាងត្បូង ក៏ដូចជាការនាំចេញអាវុធ ទៅកាន់បណ្តាប្រទេសជាច្រើន នៅទូទាំងពិភពលោកផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

បាក់ស្រុតស្ពានអាកាស នៅ​ក្រុង​សេអ៊ូល ស្លាប់​មនុស្ស ២នាក់ និង​របួស ៤នាក់

The post ការផ្ទុះនៅរោងចក្រការពារជាតិ កូរ៉េខាងត្បូង ស្លាប់មនុស្ស ៥នាក់ appeared first on Kampuchea Thmey Daily.

ការផ្ទុះដ៏សាហាវ នៅ មីយ៉ាន់ម៉ា សម្លាប់មនុស្ស ៥៥នាក់ និងជាង ៧០នាក់ទៀត ត្រូវរបួស
ការផ្ទុះដ៏សាហាវមួយនៅតំបន់ក្រុមផ្តាច់ខ្លួននៃប្រទេសមីយ៉ាន់ម៉ា បានផ្តាច់ជីវិតមនុស្សចំនួន ៥៥នាក់ ក្នុងនោះមានប្រុស ៣០នាក់ និងស្រ្តី ២៥នាក់ ខណៈមនុស្សជាង ៧០នាក់ទៀត រងរបួស។

(រូប៖ Shwe Phee Myay)

តាមការផ្សាយរបស់ BBC, ហេតុការណ៍នេះ កើតឡើងនៅម៉ោង ៥ល្ងាចថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ ក្នុងភូមិ Kaung Tat នៃរដ្ឋ Shan  ជាប់ព្រំដែនចិន។

មិនមានព័ត៌មានផ្លូវការបញ្ជាក់ថា ការផ្ទុះនោះគឺជាអ្វីឡើយ ប៉ុន្តែបើតាមការអះអាងពីកងទ័ពរំដោះជាតិដាអាង (TNLA), ការផ្ទុះគឺបណ្តាលមកពីសារធាតុផ្ទុះ ដែលគេប្រើក្នុងវិស័យរ៉ែ និងការដ្ឋានវាយថ្ម។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់អ្នកកាសែតថា ពួកគេបានឮស្នូរផ្ទុះដ៏ខ្លាំង និងមើលឃើញផ្សែង ហុយខ្មួលខ្មាញ់។ ផ្ទះជាច្រើនខ្នង ត្រូវខ្ទេច ហើយមនុស្សម្នា នាំគ្នាយំ យ៉ាងទ្រហឹង។

សូមជម្រាបថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចល ចាប់តាំងពីកងទ័ព ដណ្តើមបានអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

បន្ទាប់ពីបាតុកម្មដោយសន្តិវិធី ត្រូវបានបង្ក្រាបដោយប្រើកម្លាំងបាញ់សម្លាប់ ក្រុមអ្នកប្រឆាំងនឹងការគ្រប់គ្រងរបស់យោធាជាច្រើនក្រុម បានចាប់អាវុធឡើងប្រយុទ្ធ ហើយតំបន់ភាគច្រើននៃប្រទេសនេះ ត្រូវធ្លាក់ចូលទៅក្នុងជម្លោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ថៃ បញ្ជូន F-16 ទៅល្បាត កៀក មីយ៉ាន់ម៉ា ព្រោះស្ថានការណ៍ កាន់តែមិនស្រួល

The post ការផ្ទុះដ៏សាហាវ នៅ មីយ៉ាន់ម៉ា សម្លាប់មនុស្ស ៥៥នាក់ និងជាង ៧០នាក់ទៀត ត្រូវរបួស appeared first on Kampuchea Thmey Daily.

ការផ្ទុះដ៏សាហាវ នៅកំពង់ផែធំបំផុតរបស់អ៊ីរ៉ង់ ស្លាប់មនុស្ស១៤នាក់ និងរបួសជាង ៧៥០នាក់
ការផ្ទុះដ៏សាហាវមួយ បានធ្វើឲ្យកក្រើកកំពង់ផែទំនើបនិងធំបំផុតរបស់អ៊ីរ៉ង់ ដោយបណ្តាលឲ្យមនុស្ស១៤នាក់បាត់បង់ជីវិតនិងជាង​ ៧៥០នាក់ទៀតរងរបួស។

(រូបថត៖ Reuters)

តាមការចុះផ្សាយរបស់ RT, ការផ្ទុះនេះគឺជាការផ្ទុះសារធាតុគីមីក្នុងទូរកុងតឺន័រ នៅកំពង់ផែ Shahid Rajaee នៃទីក្រុង Bandar Abbas ឯច្រកសមុទ្រ Hormuz នាវេលាម៉ោង ១១:៥៥នាទីព្រឹកថ្ងៃសៅរ៍ទី២៦ខែមេសាឆ្នាំ២០២៥ (ពេលវេលានៅអ៊ីរ៉ង់)។

ពាក់ព័ន្ធបញ្ហានេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Eskandar Momeni បានឲ្យដឹងថា ក្នុងចំណោមអ្នករបួសជាង ៧៥០នាក់នោះ គឺមានប្រមាណ ៣០០នាក់ ដែលកំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ។

(រូបថត៖ Reuters)

តាមពិតទៅ ការរក្សាទុកសារធាតុគីមីនៅកំពង់ផែខាងលើ ត្រូវអ្នកជំនាញព្រមានជាយូរមកហើយអំពីគ្រោះថ្នាក់ ដោយសារតែចន្លោះប្រហោងក៏ដូចជាសមត្ថភាពគ្រប់គ្រងមិនបានល្អនៅកំពង់ផែ។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរអ៊ីរ៉ង់ បានបើកការស៊ើបអង្កេតរួចហើយ ដើម្បីកំណត់មូលហេតុឲ្យកាន់តែច្បាស់ពាក់ព័ន្ធការផ្ទុះ និងពិនិត្យឲ្យកាន់តែល្អិតល្អន់អំពីហេតុការណ៍នេះ។

(រូបថត៖ Reuters)

សូមជម្រាបថា កំពង់ផែ Shahid Rajaee គឺជាកន្លែងយុទ្ធសាស្ត្រដែលមានទីតាំងនៅច្រកសមុទ្រ Hormuz ចម្ងាយប្រហែល ១ ០៥០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង តេហេរ៉ង់។

កំពង់ផែនេះធ្លាប់ត្រូវកំណត់គោលដៅ ក្នុងការវាយប្រហារតាមអ៊ីនធឺណិតម្តងដែរនៅឆ្នាំ២០២០ ដែលកាលនោះគេសង្ស័យថាជាស្នាដៃរបស់អ៊ីស្រាអែល ប៉ុន្តែយ៉ាងណា លើកនេះ មន្ត្រីអ៊ីរ៉ង់មិនបានស្តីបន្ទោសតួអង្គខាងក្រៅទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ផ្ទុះក្នុងរោងចក្រផលិតអាវុធនៅអឺរ៉ុបខាងកើត បណ្តាលឲ្យមនុស្សស្លាប់

The post ការផ្ទុះដ៏សាហាវ នៅកំពង់ផែធំបំផុតរបស់អ៊ីរ៉ង់ ស្លាប់មនុស្ស១៤នាក់ និងរបួសជាង ៧៥០នាក់ appeared first on Kampuchea Thmey Daily.

ផ្ទុះក្នុងរោងចក្រផលិតអាវុធនៅអឺរ៉ុបខាងកើត បណ្តាលឲ្យមនុស្សស្លាប់
ការផ្ទុះនៅរោងចក្រផលិតអាវុធប៊ុលហ្គារី ភាគខាងកើតទ្វីបអឺរ៉ុប បានបណ្តាលឲ្យមនុស្សចំនួន ៣នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ហើយបានបំផ្លិចបំផ្លាញអគារជាច្រើន និងជំរុញឲ្យមានការជម្លៀសមនុស្សចេញពីទីតាំងនោះទាំងស្រុង។

រដ្ឋអាជ្ញា​ស្រុក​​និយាយ​ថា ការ​ផ្ទុះ​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​អង្គារទី០៤ខែតុលា ​នៅ​រោងចក្រ​មួយ​ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​ផលិត​អាវុធ​ Arsenal ក្នុង​ទីក្រុង Kazanlak។

វីដេអូ​បន្ទាប់ពី​ការ​ផ្ទុះ ត្រូវ​បានចែកចាយ​តាម​អ៊ីនធឺណិត ដោយបង្ហាញពីផ្សែងដ៏ក្រាស់ ហុយ​ចេញ​ពី​រោងចក្រ​សព្វាវុធកាលពី​រសៀល​ថ្ងៃ​អង្គារ។

ក្រុមហ៊ុនផលិតអាវុធឈានមុខរបស់ប៊ុលហ្គារីមួយនេះ បានផលិតអាវុធធុនតូច គ្រឿងផ្ទុះ និងគ្រាប់រំសេវជាច្រើនប្រភេទ ហើយជាក្រុមហ៊ុនដែលមានចំណែកក្នុងការផ្គត់ផ្គង់អាវុធដល់យោធាអ៊ុយក្រែន នៅតំបន់មួយចំនួនអំឡុងពេលផ្ទុះជម្លោះជាមួយរុស្ស៊ី។

ស្របពេលមានមន្ទិលសង្ស័យអំពីការលបវាយប្រហារ អាជ្ញាបានចេញមុខអះអាងថា មូលហេតុនៃការផ្ទុះគឺបណ្តាលមកពីការមិនគោរពតាមបទប្បញ្ញត្តិសុវត្ថិភាពរបស់រោងចក្រ ហើយឧបទ្ទវហេតុនេះ ផ្តើមចេញនៅខាងក្នុងឃ្លាំងផលិតកាំជ្រួច។

ឧប្បត្តិហេតុដែលបណ្តាលឲ្យមនុស្សស្លាប់ជាច្រើនលើក បានកើតឡើងនៅរោងចក្រផលិតអាវុធប៊ុលហ្គារីចាប់តាំងពីឆ្នាំ២០១៨មក ដោយអគ្គិភ័យដ៏សាហាវនៅរោងចក្រ Kazanlak ដដែលនេះកាលពីឆ្នាំ២០២១ បានសម្លាប់បុគ្គលិកម្នាក់។

យោងតាមកាសែត Washington Post បានឲ្យដឹងថា មនុស្សប្រហែល ២០នាក់ផ្សេងទៀតបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ស្រដៀងគ្នានេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ៕

សូមទស្សនាវីដេអូ៖

#Bulgaria An explosion occurred today at #Arsenal, a weapons factory based in Bulgaria, which produces ammunition for the #Ukrainian army.  Three people were killed and three others were injured in the blast. Accident or attack? pic.twitter.com/28gfb9FNxP
— Donato Yaakov Secchi (@doyaksec) October 4, 2022

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ុយក្រែន អះអាងបាញ់កម្ទេច នាវារុស្ស៊ីដែល ដឹកអាវុធនៅ សមុទ្រខ្មៅ

The post ផ្ទុះក្នុងរោងចក្រផលិតអាវុធនៅអឺរ៉ុបខាងកើត បណ្តាលឲ្យមនុស្សស្លាប់ appeared first on Kampuchea Thmey Daily.

ការផ្ទុះដ៏ខ្លាំងក្លាបំផ្លាញផ្សារទំនើបរុស្ស៊ី (មានវីដេអូ)
ដោយដកស្រង់ប្រភពពីសេវាកម្មគ្រាអាសន្នរបស់រុស្ស៊ី សារព័ត៌មាន Sputnik បានរាយការណ៍នៅថ្ងៃសុក្រនេះថា ការផ្ទុះដ៏ខ្លាំងក្លាបានបំផ្លាញផ្សារទំនើបមួយ និងបានបណ្តាលឲ្យមនុស្សមួយចំនួនស្លាប់និងរងរបួសក្នុងទីក្រុង Vladikavkaz នៃតំបន់ North Ossetia-Alania។

អ្នកនាំពាក្យសេវាកម្មគ្រាអាសន្នបាននិយាយថា “វាអាចជាការផ្ទុះហ្គាស។ មានអ្នកស្លាប់និងរបួស។ ក្រុមជួយសង្គ្រោះកំពុងរុករកនៅកន្លែងកើតហេតុ”។

យោងតាមអ្នកនាំពាក្យបានឲ្យដឹងថា ធុងអុកស៊ីហ្សែនត្រូវបានរក្សាទុកនៅក្នុងបន្ទប់ក្រោមដីនៃអគារនេះ៕

សូមទស្សនាវីដេអូ៖

#BREAKING : #RUSSIA : Explosion at a supermarket in #Vladikavkaz. One person was injured in explosion. The cause of of the accident was a gas explosion. pic.twitter.com/5eyNIa90vM
— Sushmit Patil Сушмит Патил सुश्मित पाटिल (@PatilSushmit) February 12, 2021

#BFEAKING : The explosion completely destroyed the supermarket building in #Vladikavkaz. pic.twitter.com/90GsYJfBJa
— Sushmit Patil Сушмит Патил सुश्मित पाटिल (@PatilSushmit) February 12, 2021

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ ការផ្ទុះខ្លាំងក្លាក្នុងទីក្រុង ម៉ាឌ្រីដ ស្លាប់មនុស្ស៣នាក់និងច្រើននាក់រងរបួស

The post ការផ្ទុះដ៏ខ្លាំងក្លាបំផ្លាញផ្សារទំនើបរុស្ស៊ី (មានវីដេអូ) appeared first on Kampuchea Thmey Daily.

ការផ្ទុះខ្លាំងក្លាក្នុងទីក្រុង ម៉ាឌ្រីដ ស្លាប់មនុស្ស៣នាក់និងច្រើននាក់រងរបួស
មនុស្សយ៉ាងតិច៣នាក់បានស្លាប់បន្ទាប់ពីការផ្ទុះមួយ ដែលបណ្តាលឲ្យអគារមួយផ្នែកត្រូវបាក់រលំនៅកណ្តាលរាជធានីម៉ាឌ្រីដ របស់ប្រទេសអេស្ប៉ាញ។

ក្រុមមន្រ្តីបាននិយាយថា មនុស្សទីបួនបានបាត់ខ្លួននិងជាច្រើននាក់ទៀតរងរបួស។

មន្ត្រីក្រុងនិយាយថា ការផ្ទុះដែលបានបំផ្លាញអគារកម្ពស់៤ជាន់មួយនេះ គឺបណ្តាលមកពីការលេចធ្លាយឧស្ម័ន។

លោកអភិបាលក្រុង José Luis Martínez Almeida បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការផ្ទុះនោះថា អគ្គិភ័យកំពុងឆាបឆេះនៅខាងក្នុងអគារដែលជាកម្មសិទ្ធិរបស់វិហារកាតូលិក។

ការផ្ទុះនេះបានកើតឡើងភ្លាមៗមុនម៉ោង៣រសៀល (ម៉ោងនៅអេស្ប៉ាញ) នៅពេលដែលកម្មករហ្គាស កំពុងជួសជុលឡចំហាយមួយនៅខាងក្រោយអគារកណ្តាលតំបន់ Puerta de Toledo នៃទីក្រុង ម៉ាឌ្រីដ។

ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា ស្ត្រីអាយុ៨៥ឆ្នាំម្នាក់ដែលធ្វើដំណើរឆ្លងកាត់និងបុរសពីរនាក់បានស្លាប់ខណៈបុរសទី៣ ដែលកំពុងធ្វើការនៅឡចំហាយបានបាត់ខ្លួន។ យោងតាមមន្រ្តីបានឲ្យដឹងថា អ្នករងរបួសម្នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

The post ការផ្ទុះខ្លាំងក្លាក្នុងទីក្រុង ម៉ាឌ្រីដ ស្លាប់មនុស្ស៣នាក់និងច្រើននាក់រងរបួស appeared first on Kampuchea Thmey Daily.