ព័ត៌មានអន្ដរជាតិ
ហេតុការណ៍ផ្ទុះនៅភាគីខាងត្បូងចិន បណ្តាលឲ្យស្លាប់៧នាក់ និង របួស១៧នាក់
យោងតាមការប្រកាសព័ត៌មានរបស់ប៉ូលិសក្នុងស្រុក បានឲ្យដឹងថា មនុស្សចំនួន ៧នាក់បានបាត់បង់ជីវិត និង ១៧នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះមួយដែលបានកើតឡើងនៅវេលាម៉ោងប្រហែល ១:៤០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ទីទី១១ ខែមិថុនា នៅក្នុងស្រុក ស៊ីងអាន នៃតំបន់ស្វយ័តក្វាងស៊ី ច្វាង (Guangxi Zhuang) ភាគខាងត្បូងប្រទេសចិន។

យោងតាមប្រភពពីសារព័ត៌មាន Xinhua, សេចក្តីប្រកាសរបស់ប៉ូលិសបានបញ្ជាក់ថា បន្ទាប់ពីបានបើកប្រតិបត្តិការស្វែងរក និងសង្គ្រោះចំនួន ៤ជុំ រួចមក គ្រោះថ្នាក់នេះបានបណ្តាលឲ្យមនុស្ស ៧នាក់ស្លាប់។
ចំណែកឯអ្នករងរបួសចំនួន ១៧នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល និង គ្មានអ្នករងគ្រោះទាំងនោះបាត់បង់ជីវិតនោះទេ។ ដោយឡែក ប្រជាពលរដ្ឋផ្សេងទៀតដែលរងរបួសស្រាល បានទទួលការពិនិត្យព្យាបាល និងត្រូវបានផ្តល់កន្លែងស្នាក់និងថែមទាំរួចរាល់ហើយ។
យ៉ាងណាមិញ គិតមកទល់ពេលនេះ ប្រតិបត្តិការសង្គ្រោះនៅទីតាំងកើតហេតុនៅតែបន្តធ្វើឡើងនៅឡើយ។
តាមរយៈការស៊ើបអង្កេតបឋម អាជ្ញាធរបានច្រានចោលលទ្ធភាពដែលថា ការផ្ទុះនេះបង្កឡើងដោយសារហ្គាសតាមទុយោ ឬកត្តាស្រដៀងគ្នានេះ។ ប៉ូលិសស្រុក ស៊ីងអាន បានបន្ថែមថា អាជ្ញាធរសន្តិសុខសាធារណៈកំពុងបន្តស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃឧប្បត្តិហេតុនេះ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


