ព័ត៌មានអន្ដរជាតិ
ការផ្ទុះដ៏សាហាវ នៅកំពង់ផែធំបំផុតរបស់អ៊ីរ៉ង់ ស្លាប់មនុស្ស១៤នាក់ និងរបួសជាង ៧៥០នាក់
ការផ្ទុះដ៏សាហាវមួយ បានធ្វើឲ្យកក្រើកកំពង់ផែទំនើបនិងធំបំផុតរបស់អ៊ីរ៉ង់ ដោយបណ្តាលឲ្យមនុស្ស១៤នាក់បាត់បង់ជីវិតនិងជាង ៧៥០នាក់ទៀតរងរបួស។

តាមការចុះផ្សាយរបស់ RT, ការផ្ទុះនេះគឺជាការផ្ទុះសារធាតុគីមីក្នុងទូរកុងតឺន័រ នៅកំពង់ផែ Shahid Rajaee នៃទីក្រុង Bandar Abbas ឯច្រកសមុទ្រ Hormuz នាវេលាម៉ោង ១១:៥៥នាទីព្រឹកថ្ងៃសៅរ៍ទី២៦ខែមេសាឆ្នាំ២០២៥ (ពេលវេលានៅអ៊ីរ៉ង់)។
ពាក់ព័ន្ធបញ្ហានេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Eskandar Momeni បានឲ្យដឹងថា ក្នុងចំណោមអ្នករបួសជាង ៧៥០នាក់នោះ គឺមានប្រមាណ ៣០០នាក់ ដែលកំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ។

តាមពិតទៅ ការរក្សាទុកសារធាតុគីមីនៅកំពង់ផែខាងលើ ត្រូវអ្នកជំនាញព្រមានជាយូរមកហើយអំពីគ្រោះថ្នាក់ ដោយសារតែចន្លោះប្រហោងក៏ដូចជាសមត្ថភាពគ្រប់គ្រងមិនបានល្អនៅកំពង់ផែ។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរអ៊ីរ៉ង់ បានបើកការស៊ើបអង្កេតរួចហើយ ដើម្បីកំណត់មូលហេតុឲ្យកាន់តែច្បាស់ពាក់ព័ន្ធការផ្ទុះ និងពិនិត្យឲ្យកាន់តែល្អិតល្អន់អំពីហេតុការណ៍នេះ។

សូមជម្រាបថា កំពង់ផែ Shahid Rajaee គឺជាកន្លែងយុទ្ធសាស្ត្រដែលមានទីតាំងនៅច្រកសមុទ្រ Hormuz ចម្ងាយប្រហែល ១ ០៥០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង តេហេរ៉ង់។
កំពង់ផែនេះធ្លាប់ត្រូវកំណត់គោលដៅ ក្នុងការវាយប្រហារតាមអ៊ីនធឺណិតម្តងដែរនៅឆ្នាំ២០២០ ដែលកាលនោះគេសង្ស័យថាជាស្នាដៃរបស់អ៊ីស្រាអែល ប៉ុន្តែយ៉ាងណា លើកនេះ មន្ត្រីអ៊ីរ៉ង់មិនបានស្តីបន្ទោសតួអង្គខាងក្រៅទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្ទុះក្នុងរោងចក្រផលិតអាវុធនៅអឺរ៉ុបខាងកើត បណ្តាលឲ្យមនុស្សស្លាប់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន