ព័ត៌មានអន្ដរជាតិ
ផ្ទុះក្នុងរោងចក្រផលិតអាវុធនៅអឺរ៉ុបខាងកើត បណ្តាលឲ្យមនុស្សស្លាប់
ការផ្ទុះនៅរោងចក្រផលិតអាវុធប៊ុលហ្គារី ភាគខាងកើតទ្វីបអឺរ៉ុប បានបណ្តាលឲ្យមនុស្សចំនួន ៣នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ហើយបានបំផ្លិចបំផ្លាញអគារជាច្រើន និងជំរុញឲ្យមានការជម្លៀសមនុស្សចេញពីទីតាំងនោះទាំងស្រុង។
រដ្ឋអាជ្ញាស្រុកនិយាយថា ការផ្ទុះនេះបានកើតឡើងកាលពីថ្ងៃអង្គារទី០៤ខែតុលា នៅរោងចក្រមួយដែលដំណើរការដោយក្រុមហ៊ុនផលិតអាវុធ Arsenal ក្នុងទីក្រុង Kazanlak។

វីដេអូបន្ទាប់ពីការផ្ទុះ ត្រូវបានចែកចាយតាមអ៊ីនធឺណិត ដោយបង្ហាញពីផ្សែងដ៏ក្រាស់ ហុយចេញពីរោងចក្រសព្វាវុធកាលពីរសៀលថ្ងៃអង្គារ។
ក្រុមហ៊ុនផលិតអាវុធឈានមុខរបស់ប៊ុលហ្គារីមួយនេះ បានផលិតអាវុធធុនតូច គ្រឿងផ្ទុះ និងគ្រាប់រំសេវជាច្រើនប្រភេទ ហើយជាក្រុមហ៊ុនដែលមានចំណែកក្នុងការផ្គត់ផ្គង់អាវុធដល់យោធាអ៊ុយក្រែន នៅតំបន់មួយចំនួនអំឡុងពេលផ្ទុះជម្លោះជាមួយរុស្ស៊ី។
ស្របពេលមានមន្ទិលសង្ស័យអំពីការលបវាយប្រហារ អាជ្ញាបានចេញមុខអះអាងថា មូលហេតុនៃការផ្ទុះគឺបណ្តាលមកពីការមិនគោរពតាមបទប្បញ្ញត្តិសុវត្ថិភាពរបស់រោងចក្រ ហើយឧបទ្ទវហេតុនេះ ផ្តើមចេញនៅខាងក្នុងឃ្លាំងផលិតកាំជ្រួច។
ឧប្បត្តិហេតុដែលបណ្តាលឲ្យមនុស្សស្លាប់ជាច្រើនលើក បានកើតឡើងនៅរោងចក្រផលិតអាវុធប៊ុលហ្គារីចាប់តាំងពីឆ្នាំ២០១៨មក ដោយអគ្គិភ័យដ៏សាហាវនៅរោងចក្រ Kazanlak ដដែលនេះកាលពីឆ្នាំ២០២១ បានសម្លាប់បុគ្គលិកម្នាក់។
យោងតាមកាសែត Washington Post បានឲ្យដឹងថា មនុស្សប្រហែល ២០នាក់ផ្សេងទៀតបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ស្រដៀងគ្នានេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ុយក្រែន អះអាងបាញ់កម្ទេច នាវារុស្ស៊ីដែល ដឹកអាវុធនៅ សមុទ្រខ្មៅ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី