ព័ត៌មានអន្ដរជាតិ
ការផ្ទុះខ្លាំងក្លាក្នុងទីក្រុង ម៉ាឌ្រីដ ស្លាប់មនុស្ស៣នាក់និងច្រើននាក់រងរបួស
មនុស្សយ៉ាងតិច៣នាក់បានស្លាប់បន្ទាប់ពីការផ្ទុះមួយ ដែលបណ្តាលឲ្យអគារមួយផ្នែកត្រូវបាក់រលំនៅកណ្តាលរាជធានីម៉ាឌ្រីដ របស់ប្រទេសអេស្ប៉ាញ។
ក្រុមមន្រ្តីបាននិយាយថា មនុស្សទីបួនបានបាត់ខ្លួននិងជាច្រើននាក់ទៀតរងរបួស។
មន្ត្រីក្រុងនិយាយថា ការផ្ទុះដែលបានបំផ្លាញអគារកម្ពស់៤ជាន់មួយនេះ គឺបណ្តាលមកពីការលេចធ្លាយឧស្ម័ន។
លោកអភិបាលក្រុង José Luis Martínez Almeida បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការផ្ទុះនោះថា អគ្គិភ័យកំពុងឆាបឆេះនៅខាងក្នុងអគារដែលជាកម្មសិទ្ធិរបស់វិហារកាតូលិក។
ការផ្ទុះនេះបានកើតឡើងភ្លាមៗមុនម៉ោង៣រសៀល (ម៉ោងនៅអេស្ប៉ាញ) នៅពេលដែលកម្មករហ្គាស កំពុងជួសជុលឡចំហាយមួយនៅខាងក្រោយអគារកណ្តាលតំបន់ Puerta de Toledo នៃទីក្រុង ម៉ាឌ្រីដ។
ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា ស្ត្រីអាយុ៨៥ឆ្នាំម្នាក់ដែលធ្វើដំណើរឆ្លងកាត់និងបុរសពីរនាក់បានស្លាប់ខណៈបុរសទី៣ ដែលកំពុងធ្វើការនៅឡចំហាយបានបាត់ខ្លួន។ យោងតាមមន្រ្តីបានឲ្យដឹងថា អ្នករងរបួសម្នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង