ការសិក្សា Archives - Kampuchea Thmey Daily

តើមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីអាចចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា?
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅក្រៅថា សាលាតិចណូ គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ឈានមុខគេមួយរបស់កម្ពុជា ដែលបណ្តុះបណ្តាលឯកទេសវិស្វកម្ម បច្ចេកវិទ្យា និងការស្រាវជ្រាវវិទ្យាសាស្ត្រ សម្រាប់កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។ តើមានលក្ខខណ្ឌអ្វីខ្លះ  ដើម្បីអាចចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា?

ដើម្បីអាចសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូបាន តម្រូវឱ្យមានការប្រឡងចូល ប៉ុន្តែក៏មានជំនាញខ្លះមិនចាំបាច់ប្រឡងចូលដែរ។ ជាក់ស្តែង ជំនាញវិស្វករ គឺត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសចូលរៀនថ្នាក់មូលដ្ឋាន (ឆ្នាំទី១)។ លក្ខខណ្ឌជ្រើសរើស ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល។ ចំពោះវិញ្ញាសារប្រឡង (QCM)៖ គណិតទ្យា, កត្តវិទ្យា រូបវិទ្យា និងគីមីវិទ្យា។

ចំណែក បរិញ្ញាបត្ររងវិស្វកម្ម មិនមានការប្រឡងចូលនោះទេ ហើយការជ្រើរើសពឹងផ្អែកលើលទ្ធផលការសិក្សានៅវិទ្យាល័យ។ លក្ខខណ្ឌជ្រើសរើស បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល ឬរៀនចប់មធ្យមសិក្សាទុតិយភូមិ (ប្រឡងធ្លាក់ទី១២) ឬវិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់ទី១២ និងនិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យផ្នែកមធ្យមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈ។

ពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសនិស្សិតចូលរៀន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងជូនដំណឹងរៀងរាល់ឆ្នាំ ហើយលក្ខខណ្ឌវិញ គឺអាស្រ័យទៅតាមជំនាញ និងកម្រិតសិក្សា ដែលសាលាបានកំណត់៕

The post តើមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីអាចចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា? appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីអប់រំ៖ សិស្សតាមជនបទត្រូវទទួលបានឱកាសស្មើៗគ្នាក្នុងការរៀនសរសេរកូដ និងការអភិវឌ្ឍការគិត
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអះអាងថា សាលារៀនត្រូវប្រែក្លាយខ្លួនជាកន្លែងកាត់បន្ថយគម្លាតឌីជីថល ដោយត្រូវធានាថាសិស្សានុសិស្សគ្រប់រូប ជាពិសេសសិស្សស្រី និងសិស្សនៅតាមតំបន់ជនបទខេត្តគោលដៅ ទទួលបានឱកាសស្មើៗគ្នាក្នុងការរៀនសរសេរកូដ និងការអភិវឌ្ឍការគិត ដោយមិនទុកនរណាម្នាក់ចោលឡើយ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រីនេះ ធ្វើឡើងក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការអនុវត្ត «កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ Cool Think@JC» និងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនៅតាមសាលារៀនគោលដៅកាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។

លោក Jackson Woo ប្រធានក្រុមប្រឹក្សាមូលនិធិសប្បុរសធម៌ទីក្រុងហុងកុង បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានអញ្ជើញលោក និងសហការីមកទស្សនកិច្ចនៅកម្ពុជា និងការផ្ដល់កិច្ចសហការប្រកបដោយការយកចិត្តទុកដាក់ តាំងពីបានចាប់ផ្ដើមភាពជាដៃគូជាផ្លូវការកាលពីខែមិថុនា ឆ្នាំកន្លងទៅ។ មូលនិធិសប្បុរសធម៌ទីក្រុងហុងកុងតែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសប្បុរសធម៌ ជាមួយចក្ខុវិស័យចង់ឃើញពិភពលោកកាន់តែល្អប្រសើរ ដែលក្នុងនោះការលើកកម្ពស់ការអប់រំប្រកបដោយគុណភាព គឺជាអាទិភាពមួយដ៏សំខាន់របស់មូលនិធិផងដែរ។

លោក ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក Jackson Woo និងគណៈប្រតិភូជាន់ខ្ពស់មកពីទីក្រុងហុងកុងទាំងអស់ ដែលបានមកកាន់កម្ពុជា ដើម្បីជាសក្ខីភាពនៃការចាប់ផ្ដើមកិច្ចសហប្រតិបត្តិការលើកកម្ពស់ការអប់រំឌីជីថលនៅកម្ពុជា និងសូមគាំទ្រនូវគំនិតផ្ដួចផ្ដើមថ្មី ក្នុងការផ្លាស់ប្ដូរសិស្សកម្ពុជា-ហុងកុង។

លោក ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានបរិវត្តកម្មឌីជីថល ដែលបានខិតខំប្រឹងប្រែងសហការយ៉ាងសកម្មជាមួយមូលនិធិសប្បុរសធម៌ទីក្រុងហុងកុង ចាប់តាំងពីការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាខែមិថុនា ឆ្នាំ២០២៥ រហូតសម្រេចបាននូវលទ្ធផលជាទីមោទនៈនាពេលនេះ ក្នុងនោះរួមមាន ការបកប្រែសម្រួលសៀវភៅសិក្សាគោល CoolThink@JC សម្រាប់សិស្ស និងគ្រូទាំង ៣កម្រិត (ចាប់ពីថ្នាក់ទី៤ ទី៥ និងទី៦) ឱ្យបានចប់សព្វគ្រប់តាមផែនការ។

លោក ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «តាមរយៈការដាក់ប្រើប្រាស់ការអប់រំបច្ចេកវិទ្យាមួយនេះ យើងនឹងបណ្ដុះកុមារឱ្យមានមូលដ្ឋានគ្រឹះរឹងមាំលើចំណេះដឹងឌីជីថល និងមានចំណង់ចំណូលចិត្តសិក្សាតាំងពីកម្រិតមូលដ្ឋាន ដើម្បីបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីអប់រំឌីជីថលមួយ ប្រកបដោយនិរន្តរភាព»។

ដើម្បីធានាឱ្យបានប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តកម្មវិធីនេះនៅកម្រិតសាលារៀន លោក ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ និងការណែនាំគន្លឹះចំនួន៤ រួមមាន ១. លោកនាយក លោកស្រីនាយិកា ត្រូវដើរតួជាអ្នកដឹកនាំប្រកបដោយឆន្ទៈ និងជាអ្នកថែទាំហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដោយត្រូវធានាថាបន្ទប់កុំព្យូទ័រ និងសម្ភារបរិក្ខារត្រូវបានថែទាំយ៉ាងល្អ និងបើកចំហ ដើម្បីសិស្សានុសិស្សបានប្រើប្រាស់យ៉ាងពិតប្រាកដ។ គណៈគ្រប់គ្រងសាលាត្រូវផ្ដល់អាទិភាព និងគាំទ្រយ៉ាងពេញទំហឹងដល់លោកគ្រូ អ្នកគ្រូបង្គោល រៀបចំកាលវិភាគសិក្សាឱ្យបានច្បាស់លាស់ទាំងក្នុងម៉ោងសិក្សា និងការបង្កើតក្លឹបសិក្សាក្រៅម៉ោង។

២. លោកគ្រូ អ្នកគ្រូបង្គោល ត្រូវដើរតួជាអ្នកណែនាំ (Mentors) និងជាអ្នកចែករំលែកចំណេះដឹង។ លោកគ្រូ អ្នកគ្រូដែលបានទទួលការបណ្ដុះបណ្ដាលបច្ចេកទេស ត្រូវមានស្មារតីលះបង់ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការនាំយកចំណេះដឹងនេះទៅបង្រៀនកុមារ និងត្រូវបន្តចែករំលែកចំណេះដឹង (Peer-to-Peer Learning) ទៅកាន់សហការីរួមសាលារបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពឌីជីថលជាសមូហភាព។

៣. សាលារៀនត្រូវប្រែក្លាយខ្លួនជាកន្លែងកាត់បន្ថយគម្លាតឌីជីថល (Inclusive Space) ដោយត្រូវធានាថាសិស្សានុសិស្សគ្រប់រូប ជាពិសេសសិស្សស្រី និងសិស្សនៅតាមតំបន់ជនបទខេត្តគោលដៅ ទទួលបានឱកាសស្មើៗគ្នាក្នុងការរៀនសរសេរកូដ និងការអភិវឌ្ឍការគិត ដោយមិនទុកនរណាម្នាក់ចោលឡើយ និង៤ការពង្រឹងទំនាក់ទំនងជាមួយសហគមន៍ និងមាតាបិតា ដោយសាលារៀនត្រូវបង្ហាញពីលទ្ធផល និងស្នាដៃច្នៃប្រឌិតរបស់កុមារ (ហ្គេម ឬគំនូរជីវចលដែលពួកគេបង្កើត) ជូនដល់មាតាបិតា និងសហគមន៍បានឃើញ ដើម្បីទទួលបានការគាំទ្រ និងការយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការអប់រំឌីជីថលតាំងពីវ័យក្មេង៕

អត្ថបទ៖សំអឿន

The post រដ្ឋមន្ត្រីអប់រំ៖ សិស្សតាមជនបទត្រូវទទួលបានឱកាសស្មើៗគ្នាក្នុងការរៀនសរសេរកូដ និងការអភិវឌ្ឍការគិត appeared first on Kampuchea Thmey Daily.

បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន៖ អត្រាបោះបង់ការសិក្សានៅកម្ពុជាត្បិតមានភាពប្រសើរ ប៉ុន្តែនៅតែជាក្តីព្រួយបារម្ភ
បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឱ្យដឹងថា អត្រាការបោះបង់ការសិក្សានៅកម្ពុជាត្បិតមានភាពប្រសើរ ប៉ុន្តែនៅតែជាក្តីព្រួយបារម្ភ ដោយក្នុងនោះនៅមធ្យមសិក្សាបឋមភូមិអត្រាបោះបង់សិក្សានៅមាន ១៤ ភាគរយ និងអត្រាបោះបង់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ ១១, ២២​ភាគរយ។

ថ្លែងចេញពីកម្មវិធីសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៥-២០២៦ នៅថ្ងៃទី ១១ ខែកុម្ភៈនេះ បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន មានប្រសាសន៍ថា ត្បិតអត្រាការបោះបង់សិក្សាមានភាពប្រសើរ ប៉ុន្តែនៅតែជាក្តីព្រួយបារម្ភនៅឡើយ។ លោកបញ្ជាក់ថា៖«ការព្រួយបារម្ភដោយសារថានិន្នាការសាកលលោក កាលណាអត្រាបោះបង់ការសិក្សាគ្រប់ភូមិសិក្សាខ្ពស់ជាង ឬស្មើនឹង៥ភាគរយ គឺជាហានិភ័យ ហើយបើតាមន័យសេដ្ឋកិច្ច គឺការខ្ជះខ្ជាយដោយឥតប្រយោជន៍»។

យ៉ាងណាមិញ លោកអះអាងថាអត្រារួមនៃការសិក្សាបានកើនឡើងខ្ពស់ជាងចំណុចដៅនៃផែនការយុទ្ធសាស្ត្រវិស័យអប់រំប្រចាំឆ្នាំ (បឋមភូមិ ៧៩,០ភាគរយ នៃចំណុចដៅ ៧៤,៦ភាគរយ និងទុតិយភូមិ ៤៦,៦ភាគរយនៃចំណុចដៅ ៤២,៦ភាគរយ)។ បើតាមលោកបណ្ឌិតសភាចារ្យ វិធានការគន្លឹះដែលត្រូវយកចិត្តទុកដាក់ដើម្បីសម្រេចផែនទីបង្ហាញផ្លូវឆ្នាំ២០៣០ នោះគឺអត្រាបញ្ចប់ការសិក្សានៅមធ្យម សិក្សាទុតិយភូមិ ស្មើ ឬច្រើនជាង ៦០ភាគរយ នៅឆ្នាំ២០៣០។

លោកសង្កត់ធ្ងន់ថា៖«ចំណុចដែលត្រូវយកចិត្តទុកដាក់ កែលម្អ និងមានវិធានការឱ្យទាន់ពេលវេលា គឺកាត់បន្ថយអត្រាត្រួតថ្នាក់ និងបោះបង់ការសិក្សា ដោយធានាថា ការបោះបង់ការសិក្សានៅគ្រប់ភូមិសិក្សាមិនលើស៥ភាគរយ ដូច្នេះត្រូវតែខិតខំតាំងពី មតេ្តយ្យសិក្សា បឋមសិក្សា មធ្យមសិក្សាបឋមភូមិ ទុតិយភូមិ»។ បើតាមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ចំណុចគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ន អត្រាកុមារអាយុ ៦ ឆ្នាំ បានចូលរៀនថ្នាក់ទី ១ នៃសាលាបឋមសិក្សាឆ្លងកាត់សេវាអប់រំកុមារតូចគ្រប់រូបភាពមាន ៧៣,៧១ភាគរយ ស្រីមាន ៧៤,៦៥ ភាគរយ៕

The post បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន៖ អត្រាបោះបង់ការសិក្សានៅកម្ពុជាត្បិតមានភាពប្រសើរ ប៉ុន្តែនៅតែជាក្តីព្រួយបារម្ភ appeared first on Kampuchea Thmey Daily.

ទោះមិនមានអគារសិក្សា​​ សិស្សានុសិស្សដែលភៀសសឹកមកស្នាក់នៅវត្តព្រះបាទ៤ស្ថាន​ បានបន្តរៀនក្រោមដើមឈើ
ទោះចាកចេញពីផ្ទះសម្បែង ចាកចេញឆ្ងាយពីសាលា​ សិស្សានុសិស្សមិនបានបោះបង់ចោលការសិក្សា​ នៅចុងសប្តាហ៍ថ្មីៗ ក្នុងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ សិស្សានុសិស្សដែលបានភៀសសឹកមកស្នាក់នៅវត្តព្រះបាទ៤ស្ថាន​ ស្រុកសូទ្រនិគម ​បានសិក្សាជាមួយនឹងលោកគ្រូ អ្នកគ្រូដែលបានភៀសសឹកនៅទីតាំងជាមួយគ្នា។ បើទោះបីមិនមានអគារសិក្សា​ក៏ដោយ​ សិស្សានុសិស្សបានរៀនក្រោមដើមឈើលើកម្រាលតង់ផ្ទាល់ដីដោយយកចិត្តទុកដាក់បំផុត។

លោករដ្ឋបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូដែលបានឆ្លៀតឱកាសបង្រៀនដល់សិស្សានុសិស្សបានរៀនបន្ត ទោះបីមិនបានសិក្សានៅក្នុងថ្នាក់ក៏ដោយ ក៏ពួកគាត់នៅតែបន្តសិក្សាបានដោយមិនបោះបង់ការសិក្សានោះឡើយ។

សូមបញ្ជាក់ផងដែរថា​ គិតមកដល់ពេលនេះសិស្សានុសិស្សាប្រមាណជាង​ ៩ពាន់នាក់បានភៀសសឹក​ និងបានរៀនតាមសាលា​សម្រាប់សិស្សថ្នាក់ធំ​ និងតាមបណ្តាទីតាំងវត្តអារ៉ាមដែលបងប្អូនភៀសសឹកស្នាក់នៅ៕

ដោយ៖ គឿន វេត

The post ទោះមិនមានអគារសិក្សា​​ សិស្សានុសិស្សដែលភៀសសឹកមកស្នាក់នៅវត្តព្រះបាទ៤ស្ថាន​ បានបន្តរៀនក្រោមដើមឈើ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីក្រសួងអប់រំ៖ ទោះបីមានការគំរាមកំហែងពីថៃ ក៏កម្ពុជានៅតែបន្តផ្តល់ឱកាសសិក្សាដល់កុមារកម្ពុជា
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងថា ទោះបីជាមានការគំរាម កំហែង ពីយោធាថៃ មកលើកម្ពុជា យ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែខិតខំប្រឹងប្រែងបន្តផ្តល់ឱកាសសិក្សារៀនសូត្រដល់កុមារកម្ពុជា និងខិតខំប្រឹងប្រែងពួតដៃគ្នាពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីជម្នះការវាយប្រហាររបស់យោធាថៃមកលើកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះ ក្នុងពិធីប្រកាសបើកប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅរាជធានីភ្នំពេញ» កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីផលប៉ះពាល់លើវិស័យអប់រំ ពីការវាយប្រហាររបស់យោធាថៃ មកលើអធិបតេយ្យភាពកម្ពុជា ដែលបណ្តាលឱ្យសាលារៀន ១,០៤២កន្លែង ត្រូវបានបិទទ្វារ និងប៉ះពាលដល់គ្រូ ៩,៨៦៥នាក់ ព្រមទាំងសិស្សានុសិស្ស ២៤៥,០០១នាក់។

ស្ថិតក្នុងបរិការណ៍តានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកើតឡើងពីការវាយប្រហាររបស់យោធាថៃ ទាំងកំរោលមកលើអធិបតេយ្យភាពកម្ពុជា ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបង្ហាញពីភាពជឿជាក់ ក្រោមការដឹកនាំរបស់សម្តេចមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បើតាមរបាយការណ៍របស់ ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីស្ថានភាពសិស្សភៀសសឹកបានចូលរៀនតាមគ្រឹះស្ថានមធ្យមសិក្សានានា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា មានសិស្សចូលរៀនក្នុងគ្រឹះស្ថានមធ្យមសិក្សាក្នុងខេត្តព្រះវិហារ សរុបចំនួន ២៧៨នាក់ ស្រី ១៨១នាក់ និងចូលរៀនក្នុងគ្រឹះស្ថានមធ្យមសិក្សាក្រៅខេត្តសរុបចំនួន ៨៩នាក់ ស្រី ៤៥នាក់៕

The post រដ្ឋមន្ត្រីក្រសួងអប់រំ៖ ទោះបីមានការគំរាមកំហែងពីថៃ ក៏កម្ពុជានៅតែបន្តផ្តល់ឱកាសសិក្សាដល់កុមារកម្ពុជា appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីក្រសួងអប់រំ ប្រាប់ឱ្យយុវជនខ្មែរប្រែក្លាយកំហឹង ទៅជាការខិតខំរៀនសូត្រ ដើម្បីឈ្នះសត្រូវក្នុងរយៈពេលវែង
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ប្រាប់ឱ្យយុវជនខ្មែរប្រែក្លាយកំហឹង ទៅជាការខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីឈ្នះសត្រូវក្នុងរយៈពេលវែង។ ការលើកឡើងនេះ គឺស្របពេលដែលថៃកំពុងឈ្លានពានមកលើប្រទេសកម្ពុជា បណ្តាលឱ្យជនស៊ីវិលស្លាប់ និងរងរបួស។

តាមរយៈទំព័រហ្វេសប៊ុក នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី បានសរសេរថា «សូមយុវជនខ្មែរប្រែក្លាយកំហឹង ទៅជាការខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីឈ្នះសត្រូវក្នុងរយៈពេលវែង»។

ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានធ្វើការណែនាំដល់ គ្រប់មន្ទីអប់រំ យុវជន និងកីឡា តាមបណ្ដាខេត្ត/ក្រុង ទូទាំងប្រទេស បន្តសហការជាមួយអាជ្ញាធរខេត្តតាមតំបន់ ពិនិត្យលទ្ធភាពរៀបចំជាថ្នាក់រៀនបណ្ដោះអាសន្ននៅទីតាំងសុវត្ថិភាពក្នុងជំរំភៀសសឹក និងបង្កលក្ខណៈងាយស្រួល ជំរុញលើកទឹកចិត្តឱ្យសិស្សភៀសសឹកឱ្យបានចូលរៀន ដើម្បីកាត់បន្ថយអត្រាសិស្សបាត់បង់ និងបោះបង់ការសិក្សាដោយសារសង្គ្រាម៕

The post រដ្ឋមន្ត្រីក្រសួងអប់រំ ប្រាប់ឱ្យយុវជនខ្មែរប្រែក្លាយកំហឹង ទៅជាការខិតខំរៀនសូត្រ ដើម្បីឈ្នះសត្រូវក្នុងរយៈពេលវែង appeared first on Kampuchea Thmey Daily.

រដ្ឋមន្រ្តីអប់រំ៖ ពិព័រណ៍សិក្សានៅអឺរ៉ុបជាព្រឹត្តិការណ៍ត្រួសត្រាយផ្លូវនិស្សិតកម្ពុជា ចាប់យកជំនាញដែលខ្លួនស្រឡាញ់
ឧបនាយករដ្ឋមន្ត្រី លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ពិព័រណ៍សិក្សានៅអឺរ៉ុប គឺជាព្រឹត្តិការណ៍មួយបើកច្រកត្រួសត្រាយផ្លូវសម្រាប់យុវជនកម្ពុជា ស្វែងរកឱកាសសិក្សាចម្រុះប្រកបដោយគុណភាព និងការស្រាវជ្រាវកម្រិតអន្តរជាតិ។ ទន្ទឹមនេះ លោកលើកទឹកចិត្តដល់និស្សិតកម្ពុជាស្វែងយល់ពីឱកាសទៅបន្តការសិក្សានៅអឺរ៉ុបឱ្យបានច្រើន ដើម្បីទទួលឱកាសបន្តការសិក្សា និងពង្រឹងសមត្ថិភាព ចាប់យកជំនាញដែលខ្លួនស្រឡាញ់ ដើម្បីក្លាយជាកម្លាំងចលករចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។

លោក ហង់ជួន ណារ៉ុន

នាពិធីបើកសម្ពោធពិព័រណ៍សិក្សានៅអឺរ៉ុប (Study in Europe Fair) លើកទី៤ ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោក ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ពីគុណសម្បត្តិនៃការទៅបន្តការសិក្សានៅអឺរ៉ុប ដែលមិនត្រឹមតែទទួលបាននូវចំណេះដឹង ជំនាញ នវានុវត្តន៍ និងបទពិសោធសម្បូរបែបប៉ុណ្ណោះទេ ថែមទាំងអាចស្វែងយល់ពីភាពចម្រុះនៃទ្វីប វប្បធម៌ និងរបៀបរស់នៅបែបអឺរ៉ុប ជាពិសេសគឺបែបផែននៃការរស់នៅដែលផ្សារភ្ជាប់គ្នាពីតំបន់មួយទៅតំបន់មួយ។

លើសពីនេះ ពិព័រណ៍សិក្សាក៏ជាឱកាសសម្រាប់សាកលវិទ្យាល័យក្នុងស្រុក ស្វែងយល់ពីសាកលវិទ្យាល័យល្បីៗនៅអឺរ៉ុបចំនួន៥០ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោក អ៊ីហ្កូ ទ្រីសម៉ាន់

ថ្លែងក្នុងឱកាសនេះ លោក អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានឱ្យដឹងថា ពិព័រណ៍សិក្សានេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សិស្សនិស្សិតកម្ពុជា មាតាបិតា និងអាណាព្យាបាល ទទួលបានព័ត៌មានច្បាស់លាស់អាចទុកចិត្តបានអំពីការបន្តការសិក្សានៅអឺរ៉ុប តាមរយៈការជួបសាកសួរព័ត៌មានដោយផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យជាច្រើនក្នុងសហភាពអឺរ៉ុប។ ទន្ទឹមនេះ សិស្សនិស្សិត ក៏អាចស្វែងយល់បន្ថែមពី ជំនាញដែលខ្លួនស្រលាញ់ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឱកាសផ្លាស់ប្តូរការសិក្សា និងអាហារូបករណ៍ដែលផ្តល់ដោយគ្រឹះស្ថានឧត្តមសិក្សាជាច្រើនមកពីទូទាំងទ្វីបអឺរ៉ុប រួមមាន ប្រទេសបែលហ្សិក សាធារណរដ្ឋឆែក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហុងគ្រី អៀរឡង់ អ៊ីតាលី ឡាតវី ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី និងកម្មវិធី Erasmus+ របស់គណៈកម្មការអឺរ៉ុប។

ពិព័រណ៍នេះដែរ ក៏ជាសក្ខីភាពបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងភាពជាដៃគូយូរអង្វែងរវាងអឺរ៉ុប និងកម្ពុជា តាមរយៈគម្រោងលើកកម្ពស់ការអប់រំ Global Gateway Flagship៖ “Education for Green and Digital Jobs” ដែលសម្រេចបាននូវសមិទ្ធផលជាទីមោទនភាពជាច្រើន។

តាងនាមក្រសួងអប់រំ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអឺរ៉ុប និងភាគីពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ពិព័រណ៍សិក្សានៅអឺរ៉ុបនេះឡើងក្នុងបុព្វហេតុអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា និងសូមលើកទឹកចិត្តឱ្យសិស្សនិស្សិតកម្ពុជាចូលរួមស្វែងយល់ពីឱកាសទៅបន្តការសិក្សានៅអឺរ៉ុបឱ្យបានច្រើន ដើម្បីទទួលឱកាសបន្តការសិក្សា និងពង្រឹងសមត្ថិភាព ចាប់យកជំនាញដែលខ្លួនស្រឡាញ់ ដើម្បីក្លាយជាកម្លាំងចលករចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ៕

The post រដ្ឋមន្រ្តីអប់រំ៖ ពិព័រណ៍សិក្សានៅអឺរ៉ុបជាព្រឹត្តិការណ៍ត្រួសត្រាយផ្លូវនិស្សិតកម្ពុជា ចាប់យកជំនាញដែលខ្លួនស្រឡាញ់ appeared first on Kampuchea Thmey Daily.

ការសិក្សាថ្មីមួយរកឃើញថាស្ត្រីមានហ្សែនបង្កើនហានិភ័យជំងឺធ្លាក់ទឹកចិត្តជាងបុរស
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៨ខែ តុលា ការសិក្សាថ្មីមួយរបស់អូស្ត្រាលីបានរកឃើញថាស្ត្រីទំនងជាមានហ្សែនច្រើនជាងបុរសដែលបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។

(រូបភាព៖ Pixabay)

អ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ Berghofer បានសិក្សា DNA របស់មនុស្សជិត២០ម៉ឺន នាក់ដែលមានជំងឺធ្លាក់ទឹកចិត្ត។ ពួកគេបានរកឃើញថាស្ត្រីមានសញ្ញាហ្សែនប្រហែល១ម៉ឹន៣ពាន់នាក់ ដែលផ្សារភ្ជាប់ទៅនឹងជំងឺធ្លាក់ទឹកចិត្ត ខណៈដែលបុរសមានប្រហែល ៧ពាន់។ នេះមានន័យថា ស្ត្រីអាចមានហ្សែនច្រើនជាងពីរដង ដែលធ្វើឱ្យពួកគេងាយកើតជំងឺធ្លាក់ទឹកចិត្ត។

អ្នកស្រាវជ្រាវនិយាយថា ភាពខុសគ្នានៃហ្សែនទាំងនេះអាចប៉ះពាល់ដល់អរម៉ូន និងការរំលាយអាហារ ដែលអាចពន្យល់ពីមូលហេតុដែលស្ត្រីដែលមានជំងឺធ្លាក់ទឹកចិត្តតែងតែជួបប្រទះការផ្លាស់ប្តូរទម្ងន់ ឬមិនសូវមានថាមពល។

ការសិក្សានេះបានចេញផ្សាយនៅក្នុង Nature Communications បង្ហាញថាផ្នែកហ្សែននៃការធ្លាក់ទឹកចិត្តគឺខ្លាំងជាងចំពោះស្ត្រី។ អ្នកវិទ្យាសាស្ត្រជឿថា នេះអាចជួយគ្រូពេទ្យបង្កើតការព្យាបាលដែលមានលក្ខណៈផ្ទាល់ខ្លួន និងប្រសើរជាងសម្រាប់បុរស និងស្ត្រីនាពេលអនាគត។

ការរកឃើញនេះចង្អុលបង្ហាញថា ការស្រាវជ្រាវកន្លងមក និងថ្នាំសម្រាប់ជំងឺធ្លាក់ទឹកចិត្តភាគច្រើនផ្តោតសំខាន់លើបុរស ដូច្នេះការរកឃើញថ្មីទាំងនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការយល់ដឹងពីរបៀបដែលជំងឺធ្លាក់ទឹកចិត្តប៉ះពាល់ដល់ស្ត្រីខុសៗគ្នា។ បច្ចុប្បន្ននេះ ជំងឺធ្លាក់ទឹកចិត្តប៉ះពាល់ដល់មនុស្សជាង ៣០០លាននាក់នៅទូទាំងពិភពលោក នេះបើយោងតាមអង្គការសុខភាពពិភពលោក៕

(រូបភាព៖ Getty)

The post ការសិក្សាថ្មីមួយរកឃើញថាស្ត្រីមានហ្សែនបង្កើនហានិភ័យជំងឺធ្លាក់ទឹកចិត្តជាងបុរស appeared first on Kampuchea Thmey Daily.