Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអប់រំ៖ ទោះបីមានការគំរាមកំហែងពីថៃ ក៏កម្ពុជានៅតែបន្តផ្តល់ឱកាសសិក្សាដល់កុមារកម្ពុជា

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងថា ទោះបីជាមានការគំរាម កំហែង ពីយោធាថៃ មកលើកម្ពុជា យ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែខិតខំប្រឹងប្រែងបន្តផ្តល់ឱកាសសិក្សារៀនសូត្រដល់កុមារកម្ពុជា និងខិតខំប្រឹងប្រែងពួតដៃគ្នាពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីជម្នះការវាយប្រហាររបស់យោធាថៃមកលើកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះ ក្នុងពិធីប្រកាសបើកប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅរាជធានីភ្នំពេញ» កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីផលប៉ះពាល់លើវិស័យអប់រំ ពីការវាយប្រហាររបស់យោធាថៃ មកលើអធិបតេយ្យភាពកម្ពុជា ដែលបណ្តាលឱ្យសាលារៀន ១,០៤២កន្លែង ត្រូវបានបិទទ្វារ និងប៉ះពាលដល់គ្រូ ៩,៨៦៥នាក់ ព្រមទាំងសិស្សានុសិស្ស ២៤៥,០០១នាក់។

ស្ថិតក្នុងបរិការណ៍តានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកើតឡើងពីការវាយប្រហាររបស់យោធាថៃ ទាំងកំរោលមកលើអធិបតេយ្យភាពកម្ពុជា ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបង្ហាញពីភាពជឿជាក់ ក្រោមការដឹកនាំរបស់សម្តេចមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បើតាមរបាយការណ៍របស់ ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីស្ថានភាពសិស្សភៀសសឹកបានចូលរៀនតាមគ្រឹះស្ថានមធ្យមសិក្សានានា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា មានសិស្សចូលរៀនក្នុងគ្រឹះស្ថានមធ្យមសិក្សាក្នុងខេត្តព្រះវិហារ សរុបចំនួន ២៧៨នាក់ ស្រី ១៨១នាក់ និងចូលរៀនក្នុងគ្រឹះស្ថានមធ្យមសិក្សាក្រៅខេត្តសរុបចំនួន ៨៩នាក់ ស្រី ៤៥នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម