Connect with us

ព័ត៌មានជាតិ

តើមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីអាចចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា?

បានផុស

នៅ

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅក្រៅថា សាលាតិចណូ គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ឈានមុខគេមួយរបស់កម្ពុជា ដែលបណ្តុះបណ្តាលឯកទេសវិស្វកម្ម បច្ចេកវិទ្យា និងការស្រាវជ្រាវវិទ្យាសាស្ត្រ សម្រាប់កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។ តើមានលក្ខខណ្ឌអ្វីខ្លះ  ដើម្បីអាចចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីអាចសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូបាន តម្រូវឱ្យមានការប្រឡងចូល ប៉ុន្តែក៏មានជំនាញខ្លះមិនចាំបាច់ប្រឡងចូលដែរ។ ជាក់ស្តែង ជំនាញវិស្វករ គឺត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសចូលរៀនថ្នាក់មូលដ្ឋាន (ឆ្នាំទី១)។ លក្ខខណ្ឌជ្រើសរើស ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល។ ចំពោះវិញ្ញាសារប្រឡង (QCM)៖ គណិតទ្យា, កត្តវិទ្យា រូបវិទ្យា និងគីមីវិទ្យា។

ចំណែក បរិញ្ញាបត្ររងវិស្វកម្ម មិនមានការប្រឡងចូលនោះទេ ហើយការជ្រើរើសពឹងផ្អែកលើលទ្ធផលការសិក្សានៅវិទ្យាល័យ។ លក្ខខណ្ឌជ្រើសរើស បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល ឬរៀនចប់មធ្យមសិក្សាទុតិយភូមិ (ប្រឡងធ្លាក់ទី១២) ឬវិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់ទី១២ និងនិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យផ្នែកមធ្យមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈ។

ពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសនិស្សិតចូលរៀន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងជូនដំណឹងរៀងរាល់ឆ្នាំ ហើយលក្ខខណ្ឌវិញ គឺអាស្រ័យទៅតាមជំនាញ និងកម្រិតសិក្សា ដែលសាលាបានកំណត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម