ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ ប្រាប់ឱ្យយុវជនខ្មែរប្រែក្លាយកំហឹង ទៅជាការខិតខំរៀនសូត្រ ដើម្បីឈ្នះសត្រូវក្នុងរយៈពេលវែង
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ប្រាប់ឱ្យយុវជនខ្មែរប្រែក្លាយកំហឹង ទៅជាការខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីឈ្នះសត្រូវក្នុងរយៈពេលវែង។ ការលើកឡើងនេះ គឺស្របពេលដែលថៃកំពុងឈ្លានពានមកលើប្រទេសកម្ពុជា បណ្តាលឱ្យជនស៊ីវិលស្លាប់ និងរងរបួស។

តាមរយៈទំព័រហ្វេសប៊ុក នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី បានសរសេរថា «សូមយុវជនខ្មែរប្រែក្លាយកំហឹង ទៅជាការខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីឈ្នះសត្រូវក្នុងរយៈពេលវែង»។
ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានធ្វើការណែនាំដល់ គ្រប់មន្ទីអប់រំ យុវជន និងកីឡា តាមបណ្ដាខេត្ត/ក្រុង ទូទាំងប្រទេស បន្តសហការជាមួយអាជ្ញាធរខេត្តតាមតំបន់ ពិនិត្យលទ្ធភាពរៀបចំជាថ្នាក់រៀនបណ្ដោះអាសន្ននៅទីតាំងសុវត្ថិភាពក្នុងជំរំភៀសសឹក និងបង្កលក្ខណៈងាយស្រួល ជំរុញលើកទឹកចិត្តឱ្យសិស្សភៀសសឹកឱ្យបានចូលរៀន ដើម្បីកាត់បន្ថយអត្រាសិស្សបាត់បង់ និងបោះបង់ការសិក្សាដោយសារសង្គ្រាម៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


