ព័ត៌មានជាតិ
បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន៖ អត្រាបោះបង់ការសិក្សានៅកម្ពុជាត្បិតមានភាពប្រសើរ ប៉ុន្តែនៅតែជាក្តីព្រួយបារម្ភ
បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឱ្យដឹងថា អត្រាការបោះបង់ការសិក្សានៅកម្ពុជាត្បិតមានភាពប្រសើរ ប៉ុន្តែនៅតែជាក្តីព្រួយបារម្ភ ដោយក្នុងនោះនៅមធ្យមសិក្សាបឋមភូមិអត្រាបោះបង់សិក្សានៅមាន ១៤ ភាគរយ និងអត្រាបោះបង់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ ១១, ២២ភាគរយ។

ថ្លែងចេញពីកម្មវិធីសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៥-២០២៦ នៅថ្ងៃទី ១១ ខែកុម្ភៈនេះ បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន មានប្រសាសន៍ថា ត្បិតអត្រាការបោះបង់សិក្សាមានភាពប្រសើរ ប៉ុន្តែនៅតែជាក្តីព្រួយបារម្ភនៅឡើយ។ លោកបញ្ជាក់ថា៖«ការព្រួយបារម្ភដោយសារថានិន្នាការសាកលលោក កាលណាអត្រាបោះបង់ការសិក្សាគ្រប់ភូមិសិក្សាខ្ពស់ជាង ឬស្មើនឹង៥ភាគរយ គឺជាហានិភ័យ ហើយបើតាមន័យសេដ្ឋកិច្ច គឺការខ្ជះខ្ជាយដោយឥតប្រយោជន៍»។
យ៉ាងណាមិញ លោកអះអាងថាអត្រារួមនៃការសិក្សាបានកើនឡើងខ្ពស់ជាងចំណុចដៅនៃផែនការយុទ្ធសាស្ត្រវិស័យអប់រំប្រចាំឆ្នាំ (បឋមភូមិ ៧៩,០ភាគរយ នៃចំណុចដៅ ៧៤,៦ភាគរយ និងទុតិយភូមិ ៤៦,៦ភាគរយនៃចំណុចដៅ ៤២,៦ភាគរយ)។ បើតាមលោកបណ្ឌិតសភាចារ្យ វិធានការគន្លឹះដែលត្រូវយកចិត្តទុកដាក់ដើម្បីសម្រេចផែនទីបង្ហាញផ្លូវឆ្នាំ២០៣០ នោះគឺអត្រាបញ្ចប់ការសិក្សានៅមធ្យម សិក្សាទុតិយភូមិ ស្មើ ឬច្រើនជាង ៦០ភាគរយ នៅឆ្នាំ២០៣០។

លោកសង្កត់ធ្ងន់ថា៖«ចំណុចដែលត្រូវយកចិត្តទុកដាក់ កែលម្អ និងមានវិធានការឱ្យទាន់ពេលវេលា គឺកាត់បន្ថយអត្រាត្រួតថ្នាក់ និងបោះបង់ការសិក្សា ដោយធានាថា ការបោះបង់ការសិក្សានៅគ្រប់ភូមិសិក្សាមិនលើស៥ភាគរយ ដូច្នេះត្រូវតែខិតខំតាំងពី មតេ្តយ្យសិក្សា បឋមសិក្សា មធ្យមសិក្សាបឋមភូមិ ទុតិយភូមិ»។ បើតាមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ចំណុចគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ន អត្រាកុមារអាយុ ៦ ឆ្នាំ បានចូលរៀនថ្នាក់ទី ១ នៃសាលាបឋមសិក្សាឆ្លងកាត់សេវាអប់រំកុមារតូចគ្រប់រូបភាពមាន ៧៣,៧១ភាគរយ ស្រីមាន ៧៤,៦៥ ភាគរយ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


