ព័ត៌មានជាតិ
ទោះមិនមានអគារសិក្សា សិស្សានុសិស្សដែលភៀសសឹកមកស្នាក់នៅវត្តព្រះបាទ៤ស្ថាន បានបន្តរៀនក្រោមដើមឈើ
ទោះចាកចេញពីផ្ទះសម្បែង ចាកចេញឆ្ងាយពីសាលា សិស្សានុសិស្សមិនបានបោះបង់ចោលការសិក្សា នៅចុងសប្តាហ៍ថ្មីៗ ក្នុងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ សិស្សានុសិស្សដែលបានភៀសសឹកមកស្នាក់នៅវត្តព្រះបាទ៤ស្ថាន ស្រុកសូទ្រនិគម បានសិក្សាជាមួយនឹងលោកគ្រូ អ្នកគ្រូដែលបានភៀសសឹកនៅទីតាំងជាមួយគ្នា។ បើទោះបីមិនមានអគារសិក្សាក៏ដោយ សិស្សានុសិស្សបានរៀនក្រោមដើមឈើលើកម្រាលតង់ផ្ទាល់ដីដោយយកចិត្តទុកដាក់បំផុត។

លោករដ្ឋបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូដែលបានឆ្លៀតឱកាសបង្រៀនដល់សិស្សានុសិស្សបានរៀនបន្ត ទោះបីមិនបានសិក្សានៅក្នុងថ្នាក់ក៏ដោយ ក៏ពួកគាត់នៅតែបន្តសិក្សាបានដោយមិនបោះបង់ការសិក្សានោះឡើយ។
សូមបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះសិស្សានុសិស្សាប្រមាណជាង ៩ពាន់នាក់បានភៀសសឹក និងបានរៀនតាមសាលាសម្រាប់សិស្សថ្នាក់ធំ និងតាមបណ្តាទីតាំងវត្តអារ៉ាមដែលបងប្អូនភៀសសឹកស្នាក់នៅ៕





ដោយ៖ គឿន វេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


