កីឡដ្ឋាន Archives - Kampuchea Thmey Daily

ស្តាតចាស់អាចប្រកួតបាន​២ពេល ក្រោយដាក់​ភ្លើងបំភ្លឺថ្មីត្រៀមស៊ីហ្គេម២០២៣
កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)​អាច​រៀបចំ​ការ​ប្រកួត​បាន​ពីរ​ពេល​​ក្នុង​មួយ​ថ្ងៃ​ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយ បន្ទាប់ពីបានធ្វើការជួសជុលកែលម្អរួចមក។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នៅក្រោយការត្រួតពិនិត្យទីលានប្រកួត​ស្តាតចាស់នាព្រឹកថ្ងៃទី១៩ ខែមេសានេះ​មានប្រសាសន៍ថា ៖«នៅថ្ងៃនេះ យើងឃើញគ្រប់ទីកន្លែងប្រកួតទាំងអស់បានរៀបរយរួចរាល់ ជិត១០០%ហើយ។ ចំពោះទីលានប្រកួត​នៅស្តាតចាស់ សម្រាប់​បាល់ទាត់នារី ពីមុនយើង​បារម្ភ ព្រោះ​អាចប្រកួតបាន១ពេល ប៉ុន្តែពេលនេះយើងបានដោះស្រាយទាន់ពេលវេលា។ ក្រោយការខិតខំប្រឹងប្រែងកែលម្អ និង​បំពាក់ភ្លើងបំភ្លឺ គឺអាចប្រកួតបាន ២ពេល ឱ្យស្របតាមស្តង់ដា ដើម្បីធានាឱ្យការប្រកួតនៅទីលាន មួយនេះប្រកបដោយភាពរលូន»។

សម្តេចពិជ័យ​បន្ថែម​ថា ៖«ពេលវេលាយើងជិតមកដល់ហើយ។ ជាពិសេសគឺ​ការ​ប្រកួតស៊ីហ្គេម លើកទី៣២ នៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះគ្រប់គណៈកម្មការ ក៏ដូចជាគ្រប់ផ្នែកនានា កំពុងមមា​ញឹកមែនទែន ក្នុងការត្រួតពិនិត្យគ្រប់ផ្នែក គ្រប់វិស័យទាំងអស់។ ជាពិសេសគឺទីលានប្រកួត ត្រូវតែរួចរាល់មុនអ្វីៗទាំងអស់ ដើម្បីធានាឱ្យបានស្អាត អនាម័យ ព្រមទាំងត្រឹមត្រូវតាមស្តង់ដាអន្តរជាតិ។ ជារួម​គ្រប់ទិសទីទាំងអស់ យើងបានត្រួតពិនិត្យជាបន្តបន្ទាប់រួចរាល់ចប់សព្វគ្រប់អស់ហើយ ដោយនៅសល់តែការសម្អាតអនាម័យ តុបតែងស្លាកសញ្ញា និមិត្តសញ្ញា ឱ្យកាន់តែស្រស់ប្រិមប្រិយប៉ុណ្ណោះ»។

គួរដឹងដែរថា ទីលានបាល់ទាត់ មាន៤កន្លែងសម្រាប់បម្រើដល់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺនៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ស្តាតចាស់ កីឡដ្ឋានស្មាតអរអេសអិន របស់ក្លិបភ្នំពេញក្រោន និងកីឡដ្ឋានព្រីនស៍ របស់ក្លិបវិសាខា ហើយប្រភេទកីឡាបាល់ទាត់ត្រូវដំណើរការប្រកួតមុនគេ ដោយចាប់ផ្តើមប្រកួត ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣៕

អត្ថបទ៖ មន្នីរ័ត្ន<gwmw style="display:none;"></gwmw>

The post ស្តាតចាស់អាចប្រកួតបាន​២ពេល ក្រោយដាក់​ភ្លើងបំភ្លឺថ្មីត្រៀមស៊ីហ្គេម២០២៣ appeared first on Kampuchea Thmey Daily.

កីឡដ្ឋានសង់ពីកុងតឺន័រ ត្រូវបានរុះរើ និងដឹកយកទៅសង់ឡើងវិញ នៅអ៊ុយរូហ្គាយ សម្រាប់ World Cup
ការ​ប្រកួត​បាល់ទាត់​ពិភពលោក (FIFA World Cup 2022) កាន់តែ​ជិត​ដល់ទី​បញ្ចប់​ហើយ ដោយ​នៅ​សល់​ប្រទេស​ចំនួន ៤ កំពុង​ដណ្ដើម​តំណែង​ជើងឯក​គ្នា ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ កីឡដ្ឋាន​មួយ​ត្រូវ​បាន​រុះរើ​រួចទៅហើយ នោះ​គឺ​កីឡដ្ឋាន​បណ្ដោះអាសន្ន ៩៧៤ (Stadium 974)។

នាវិក​បាន​ទៅ​ធ្វើការ​លើ​ការ​បំបែក កីឡដ្ឋាន​បណ្ដោះអាសន្ន ៩៧៤ ក្នុង​តំបន់ Ras Abu Aboud នៃ​ទីក្រុង Doha។ កីឡដ្ឋាន​នេះ​ប្រើ​ដី​តែមួយគត់ ត្រូវ​បាន​សាងសង់​ជា​ចម្បង​ដោយ​ប្រើ​កុងតឺន័រ​ដឹក​ជញ្ជូន​ដែល​បាន​រៀបចំ​ឡើងវិញ​ចំនួន ៩៧៤ កុងតឺន័រ។ ៩៧៤ គឺជា​លេខ​កូដ​ហៅ​ទូរស័ព្ទ​សម្រាប់​ប្រទេស​កាតា។

នៅ​ខាងក្នុង​វា​មាន​កៅអី​ប្រហែល ៤០,០០០ កៅអី ហើយ​បាន​កើន​ឡើងជា​ផ្លូវការ​ចំនួន ៤,០៨៩ បន្ទាប់ពី​ការប្រកួត​បាន​ចាប់ផ្ដើម។

កីឡដ្ឋាន​នេះ​ត្រូវ​បាន​បើក​ដំណើរការ​នៅ​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ឆ្នាំ ២០២១ ហើយ​វា​រៀបចំ​ការប្រកួត​ត្រឹមតែ ១៣ ប្រកួត​ប៉ុណ្ណោះ។ នេះ​រាប់បញ្ចូល​ទាំង ៦ ប្រកួត នៅ​ក្នុង​ពាន Arab Cup និង ៧ ប្រកួត នៅ​ក្នុង​ពាន FIFA World Cup ដែល​ជា​ការប្រកួត​ចុងក្រោយ​របស់​ប្រេ​ស៊ី​ល​ឈ្នះ ៤-១ លើ​កូរ៉េខាងត្បូង កាលពី​យប់​ថ្ងៃ​ចន្ទ។ ទោះបីជា​យ៉ាងណាក៏ដោយ ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការប្រកួត​រថយន្ត​ដឹកទំនិញ និង​រថយន្ត​លើកដាក់​កុងតឺន័រ បាន​ចាប់ផ្ដើម​ការងារ​រុះរើ។

ទោះជា​យ៉ាងណាក៏ដោយ​នេះ​មិន​ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ចប់រឿង កីឡដ្ឋាន 974 នោះទេ​។ ដោយសារតែ​ដូចដែល​បាន​រាយការណ៍​ដោយ Financial Times ផែនការ គឺ​ដើម្បី​ដឹកជញ្ជូន​កុងតឺន័រ សន្មត​ថា​តាម​ទូក ដែលមាន​ចម្ងាយ ៨,០០០ ម៉ាយ ទៅ​អ៊ុយ​រូ​ហ្គា​យ។

ប្រទេស​នៅ​ទ្វីបអាមេរិក​ខាងត្បូង​មួយ​នេះ គ្រោង​នឹង​សាងសង់​កីឡដ្ឋាន​នេះ​ឲ្យ​ដូចគ្នា​ឡើងវិញ ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ពិភពលោក (FIFA World Cup) នៅ​ទីនោះ ក្នុង​ឆ្នាំ ២០៣០។

អ៊ុយ​រូ​ហ្គា​យ សង្ឃឹមថា គំនិត​ដែល​បាន​ស្នើ​ឡើង​ដើម្បី​កាត់បន្ថយ​កន្លែង​ចោល​សំរាម​ដែល​ខ្ជះខ្ជាយ នឹង​ជួយ​ជំរុញ​ការបោះឆ្នោត​សម្រាប់​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​ក្នុង​រយៈពេល ៨ ឆ្នាំ​ខាងមុខ ដែល​ស្មើនឹង ១០០ ឆ្នាំ​គត់ ចាប់តាំងពី​ពួកគេ​បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ជា​លើកដំបូង​។

ការដេញថ្លៃ​របស់​ពួកគេ​នឹង​ក្លាយជា​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ជាមួយ​អា​ហ្ស​ង់​ទីន ឈី​លី និង​ប៉ា​រ៉ា​ហ្គា​យ​។ ប៉ុន្តែ​វា​ប្រឈម​នឹង​ការប្រកួតប្រជែង​ពី​ការ​ដេញថ្លៃ​របស់​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប រួមមាន អេ​ស្ប៉ា​ញ ព័រ​ទុយ​ហ្គា​ល់ និង​អ៊ុយ​ក្រែ​ន​។ ការដេញថ្លៃ​ពី​ប្រទេស​ម៉ា​រ៉ុ​ក និង​ពី​ប្រទេស​ដែល​ឆ្លង​សហព័ន្ធ​គ្នា រវាង​សហព័ន្ធ​ពី​ប្រទេស​អេ​ហ្ស៊ី​ប (​អាហ្វ្រិក​), ក្រិ​ក (​អឺរ៉ុប​) និង​អា​រ៉ា​ប៊ី​សា​អូឌីត (​អាស៊ី​) ក៏ត្រូវ​បាន​ស្នើ​ឡើង​ផង​ដែរ៕

ប្រភព ៖ thesun.co.uk

អត្ថបទ ៖ មន្នីរ័ត្ន

The post កីឡដ្ឋានសង់ពីកុងតឺន័រ ត្រូវបានរុះរើ និងដឹកយកទៅសង់ឡើងវិញ នៅអ៊ុយរូហ្គាយ សម្រាប់ World Cup appeared first on Kampuchea Thmey Daily.

ទម្លាយមូលហេតុ កីឡដ្ឋានមួយរបស់ កាតា ដាក់ឈ្មោះពិសេស
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតា មានការប្រកួតសរុបចំនួន ៦៤ ប្រកួតនៅលើកីឡដ្ឋានចំនួន៨ផ្សេងៗគ្នា ក្នុងរយៈពេលមួយខែ។

ទីលានចំនួនប្រាំពីរ ក្នុងចំណោមទីលានទាំងប្រាំបី ត្រូវបានបង្កើតឡើងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

ដោយសារតែនេះជា World Cup លើកដំបូង ត្រូវលេងនៅតំបន់មជ្ឈិមបូព៌ា, ម្ចាស់ផ្ទះ បានខិតខំប្រឹងប្រែងអស់ពីដៃពីជើង ដើម្បីរៀបចំព្រឹត្តិការណ៍ឲ្យដំណើរការទៅដោយរលូន និងដើម្បីលើកមុខមាត់ជាតិ ព្រមទាំងទាក់ទាញចំណាប់អារម្មណ៍ផងដែរ។

ក្រៅ​ពី​ហេដ្ឋារចនាសម្ព័ន្ធអស្ចារ្យៗ កីឡដ្ឋាន​មួយ​ចំនួន ក៏​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ពិសេសផងដែរ ហើយថ្ងៃនេះ កម្ពុជាថ្មី សូមបកស្រាយអំពីមូលហេតុ ដែលកីឡដ្ឋានមួយ ត្រូវបានគេដាក់ឈ្មោះថា ៩៤៧។

ហេតុអ្វីបានជាគេដាក់ឈ្មោះបែបនេះ?

កីឡដ្ឋាន ៩៧៤ ស្ថិតនៅចម្ងាយ ៧គីឡូម៉ែត្រ ពីកណ្តាលទីក្រុង ដូហា។

កីឡដ្ឋាន ៩៧៤ គឺជាកីឡដ្ឋានដែលអាចរុះរើបានទាំងស្រុង ដំបូងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ហើយត្រូវបានសាងសង់ឡើងដោយប្រើទូកុងតឺន័រដែលមានការបញ្ជាក់ស្តង់ដារ និងដែកម៉ូឌុល។

ឈ្មោះខ្លួនវា គឺសំដៅទៅលើទូកុងតឺន័រចំនួន៩៧៤ដែលត្រូវបានប្រើដើម្បីសាងសង់កីឡដ្ឋាន។ ហើយលេខ៩៧៤នេះ ក៏ជាលេខកូដទូរស័ព្ទអន្តរជាតិសម្រាប់កាតាផងដែរ។

កីឡដ្ឋាន៩៧៤ ត្រូវចំណាយពេលសាងសង់ប្រហែល១៨ខែ ហើយអាចផ្ទុកមនុស្សបាន ៤០០០០នាក់។ កីឡដ្ឋាននេះ នឹងត្រូវរុះរើបន្ទាប់ពីចប់ព្រឹត្តិការណ៍ World Cup 2022៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sporting News

ចុចអាន៖ អ្នកគាំទ្រ កាន់ទង់ឥន្ទធនូ រត់ចូលទីលាន ដើម្បីតវ៉ា ក្នុងជំនួប ព័រទុយហ្គាល់- អ៊ុយរូហ្គាយ

The post ទម្លាយមូលហេតុ កីឡដ្ឋានមួយរបស់ កាតា ដាក់ឈ្មោះពិសេស appeared first on Kampuchea Thmey Daily.

កាតា សុខចិត្តខាតប្រាក់ជិត ៧ពាន់លានដុល្លារដើម្បីរុះរើកីឡដ្ឋានធំៗចោល ក្រោយចប់​ World Cup
ទោះបីជាបានចំណាយប្រាក់ជិត ៧ពាន់លានដុល្លារ ដើម្បីសាងសង់ និងជួសជុលកីឡដ្ឋានចាស់ សម្រាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ក៏ដោយ ក៏ប្រទេសកាតានឹងរុះរើកីឡដ្ឋានចំនួន ៥ ចោលចេញ ដើម្បីបម្រើគោលបំណងផ្សេងវិញ បន្ទាប់ពីការប្រកួតបានបិទបញ្ចប់។

នៅក្នុងព្រឹត្តិការណ៍ World Cup 2022 ម្ចាស់ផ្ទះកាតាបានវិនិយោគយ៉ាងច្រើនមហាសាលទៅលើកីឡដ្ឋានចំនួន ៨ ដែលខ្ទង់ចំណាយអស់ប្រាក់ប្រមាណ ៦.៥ពាន់លានដុល្លារ  និងចាយពេលអស់ជាង ៣ឆ្នាំយ៉ាងណាក្ដី ក៏ប្រទេសមជ្ឈិមបូព៌ាមួយនេះ ព្រមខាតបង់ប្រាក់ចំណាយទាំងនេះ ដើម្បីរុះរើ និងកែច្នៃកីឡដ្ឋានចំនួន ៧ សារឡើងវិញ សម្រាប់បម្រើលើវិស័យកីឡា អប់រំ វេជ្ជសាស្ត្រ និងពាណិជ្ជកម្ម ក្រោយការប្រកួត FIFA World Cup 2022 ចប់សព្វគ្រប់។

យោងតាមសារព័ត៌មាន Daily Mail បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក ប្រធានគណៈកម្មាធិការរៀបចំការប្រកួត នៅប្រទេសកាតា លោក Hassan Al Thawadi បាននិយាយថា កីឡដ្ឋានទាំងអស់ត្រូវបានសាងសង់ឡើងដោយអនុលោមតាមស្តង់ដារ និរន្តរភាព ដើម្បីធានាបាននូវការប្រើប្រាស់ក្រោយរដូវកាល ​World Cup ។ ក្នុងនោះ មានតែកីឡដ្ឋាន ២កន្លែងប៉ុណ្ណោះដែលទុកនៅបម្រើវិស័យកីឡាដដែល គឺកីឡដ្ឋាន Ahmad Bin Ali និងកីឡដ្ឋាន Al Janoub ដែលអាចផ្ទុកមនុស្ស ៤ពាន់នាក ត្រូវកាត់បន្ថយមកត្រឹម ២ពាន់នាក់ សម្រាប់ការប្រកួតបាល់ទាត់នាពេលអនាគត។ រីឯកីឡដ្ឋានធំៗចំនួន ៥ទៀត នឹងត្រូវជួសជុលឡើងវិញ និងមានខ្លះត្រូវរុះរើទាំងស្រុងតែម្ដង។

កីឡដ្ឋាន 974 ជាកីឡដ្ឋានពិសេស ត្រូវបានប្រមូលផ្តុំពីកុងតឺន័រ ដូច្នេះបន្ទាប់ពីបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោក កាតា នឹងដកផ្នែកខ្លះនៃកុងតឺន័រដើម្បីដាក់វាឱ្យប្រើប្រាស់ឡើងវិញសម្រាប់ការប្រគល់ទំនិញ។ នៅសល់នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងគោលបំណងមួយចំនួនទៀត។

ចំណែកកីឡដ្ឋាន Lusail ដែលជាកីឡដ្ឋានដែលមានសមត្ថភាពធំជាងគេ និងជាកន្លែងសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២២ នឹងត្រូវបានកែលម្អទៅជាមជ្ឈមណ្ឌលសហគមន៍ដែលមានអគារ ហាង ភោជនីយដ្ឋាន សាលារៀន និងកន្លែងថែទាំសុខភាព ដើម្បីបម្រើដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់រកប្រាក់ចំណេញត្រឡប់មកវិញ។

ដោយឡែកកីឡដ្ឋាន Al Bayt ដែលជាកន្លែងប្រកួតបើកឆាកនឹងត្រូវកម្ទេចចោលមួយផ្នែក ដើម្បីសាងសង់មន្ទីរពេទ្យវេជ្ជសាស្ត្រកីឡា សណ្ឋាគារលំដាប់ផ្កាយ ៥ ផ្សារទំនើប និងគ្រឿងបរិក្ខារមួយចំនួនផ្សេងទៀតសម្រាប់សហគមន៍។ កីឡដ្ឋាន Al Thumama នឹងត្រូវប្តូរទៅជាសណ្ឋាគារ និងមន្ទីរពេទ្យកីឡា។ ចុងក្រោយគេ កីឡដ្ឋាន Education City នឹងត្រូវបានកែប្រែ និងកាត់បន្ថយកៅអីចំនួន ២ពាន់ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់សិស្សានុសិស្សចូលរៀននៅសាកលវិទ្យាល័យក្នុងស្រុក។

តាមរយៈការរុះរើ និងកែច្នៃទាំងនេះ គេអាចមើលឃើញថា កាតា ពិតជាមានភាពវៃឆ្លាត និងមានសុទិដ្ឋិនិយមក្នុងការគណនា និងរកប្រាក់ចំណេញសម្រាប់ប្រទេស បន្ទាប់ពីចំណាយទឹកប្រាក់ដ៏ច្រើនលើសលុបដែលពួកគេបានបណ្តាក់ទុកសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំនេះ

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រាជវង្ស កាតា មានសមាជិក ៨ពាន់នាក់ និងក្ដោបក្ដាប់ទ្រព្យសម្បត្តិលើស ៣០០ពាន់លានដុល្លារ

ចុចអាន៖ កីឡដ្ឋានធំៗទាំង ៨ ដែលកាតាជះលុយរាប់សិបលានសាងសង់ សម្រាប់ការប្រកួត World Cup ឆ្នាំ២០២២

The post កាតា សុខចិត្តខាតប្រាក់ជិត ៧ពាន់លានដុល្លារដើម្បីរុះរើកីឡដ្ឋានធំៗចោល ក្រោយចប់​ World Cup appeared first on Kampuchea Thmey Daily.

មកដឹងលម្អិត អំពីកីឡដ្ឋានខេត្តកំពង់ស្ពឺ ចំណាយថវិកាសាងសង់ជិត ៣ លានដុល្លារ សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះ
ដូចការគម្រោងទុក កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលចំណាយថវិកាសាងសង់ជិត ៣ លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២នេះ ក្រោមអធិ​បតីភាពលោកឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តំណាង​ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃ កម្ពុជា​។

យោងតាមរដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កីឡដ្ឋានត្រូវបានសាងសង់លើផ្ទៃដីទំហំ ៤៣.៤០២ ម៉ែត្រក្រឡា មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤៤  ដែលមានចម្ងាយប្រមាណជាង ៤គីឡូម៉ែត្រ ពីផ្លូវជាតិលេខ ៤ ក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

កីឡដា្ឋននេះ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ និងបានបញ្ចប់ការដ្ឋានសាងសង់នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២២នេះ។ គម្រោងសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានសាងសង់ជា ២ ដំណាក់កាល គឺដំណាក់កាលរៀបចំសាងសង់របង និងក្លោងទ្វារធំទាំងពីរ នៃកីឡដ្ឋាន និងបន្ទាប់ការសាងសង់សំណង់អគារ ទីលានបាល់ទាត់ ហេដ្ឋារចនាសម្ព័ន្ធនានា ទាំងក្នុង និងក្រៅបរិវេណកីឡដ្ឋាន ស្របពេលជាមួយការសាងសង់សួនកុមារ កន្លែងហាត់ប្រាណសម្រាប់សាធារណជន និងការបំពាក់អំពូលសូឡាក្នុងបរិវេណកីឡដ្ឋាន ជាដើម។

ចំពោះកិច្ចការសាងសង់ហេដ្ឋារចនាក្នុងកីឡដ្ឋាន ដែលសម្រេចបាន រួមមាន៖

១. សាងសង់ក្លោងទ្វារ ចំនួន ២ កន្លែង និងរបងព័ន្ធជុំវិញ ៨០០ម៉ែត្រ

២. សាងសង់កន្លែងសម្រាប់អ្នកទស្សនាចំនួន ៣០០០ កម្ពស់ ៣ ជាន់ ដែលជាន់ផ្ទាលដីចែកចេញជា  ២៥ បន្ទប់ ជាន់ទី ១ (ជាន់ VIP) ចែកជា ៨ បន្ទប់ និងជាន់ទី ២ ចែកចេញជា ២បន្ទប់ (សម្រាប់អ្នកអធិប្បាយការផ្សាយផ្ទាល់ និងបន្ទប់ការិយាល័យ)។

៣. ទីលានបាល់ទាត់ ដែលមានបណ្ដោយ ១១០ម៉ែត្រ និងទទឹង ៧៣ម៉ែត្រ ក្រាលស្មៅសិប្បនិម្មិត និងមានរៀបចំប្រព័ន្ធលូបង្ហូរទឹកព័ន្ធជុំវិញតារាង។

៤. ទីលានរត់ប្រណាំង បានអ៊ុតកៅស៊ូមួយជុំទីលានបាល់ទាត់ ប្រវែង ៤០០ម៉ែត្រ ដែលមានទទឹង  ៩,៤៧ម៉ែត្រ និងទទឹងពីទីលានរត់មករបងប្រវែង ១០ម៉ែត្រ។

៥. ភ្លើងបំភ្លឺទីលានបាល់ទាត់ ចំនួន ៤ដើម​ ដែលមានកម្ពស់ ៤០,២០ម៉ែត្រ និងអំពូលភ្លើងចំនួន ៤២គ្រាប់ កម្រិតពន្លឺ ១.២០០ lumen និងអំពូលសឡាបំភ្លឺជុំវិញបរិវេណកីឡដ្ឋាន​ ចំនួន ២០០ដើម។

៦. សួនកុមារ​ និងកន្លែងហាត់ប្រាណសម្រាប់សាធារណជន ដែលមានទំហំ ២.០០០ម៉ែត្រការ៉េ បំពាក់ឧបករណ៍ក្មេងលេង និងឧបករណ៍ហាត់ប្រាណ ១០គ្រឿង។

៧. ទីតាំងតម្កល់រូបសំណាកព្រះបាទជ័យវរ្ម័នទី ៧ និងរូបសំណាកសម្ដេចសង្ឃរាងជួន ណាត

៨. ហេដ្ឋារចនាសម័ន្ធក្រៅរបងកីឡដ្ឋាន រួមមានការរៀបចំតទឹក ភ្លើង និងរៀបចំប្រព័ន្ធលូរំដោះទឹកពីក្នុងកីឡដ្ឋាន ព្រមទាំងចាក់ផ្លូវបេតុង និងដាំដើមឈើលម្អ ទាំងក្នុង និងក្រៅបរិវេណកីឡដ្ឋាន ត្រូវបាន ជួយសម្របសម្រួលដោយរដ្ឋបាលខេត្តកំពង់ស្ពឺ។

សូមជម្រាបថា សមិទ្ធផលកីឡដ្ឋានខេត្តកំពង់ស្ពឺនេះ ជាគំនិតផ្ដួចផ្ដើមរបស់​ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងស្មារតីរួមគ្នាដើម្បីលើកមុខមាត់ និងគិត្យានុភាពរបស់ខេត្តផង និងក្នុងគោលបំណងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកីឡា ឲ្យកាន់តែរីកចម្រើនឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ខាងមុខនេះផងដែរ។

ជាមួយការប្ដេជ្ញាចិត្តដ៏មោះមុតរបស់ឯកឧត្តម ហ៊ុន ម៉ានី និងបន្ទាប់ពីទទួលបានការឯកភាពគាំទ្រពីភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការផ្ដល់ជម្រើសទីតាំងដីមួយចំនួន សម្រាប់ការសាងសង់នៅឆ្នាំ ២០១៨។ ក្រុមការងារ បានចាប់ផ្ដើមសិក្សាលើគម្រោងទាំងមូល ដោយចាប់ផ្ដើមពីការកំណត់យកទីតាំងសាកសម និងការសិក្សាលើប្លង់ទីលានបាល់ទាត់អាគារកីឡដ្ឋាន ប្រព័ន្ធទឹក ភ្លើង និងហេដ្ឋារចនាសម្ព័ន្ធជុំវិញ ជាពិសេសគឺការងារកៀរគរសប្បុរសជន ឲ្យមានការចូលរួមឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកា ដើម្បីដំណើរការគម្រោង។

កីឡដ្ឋានខេត្តកំពង់ស្ពឺនេះ ក៏នឹងក្លាយជាទីលានគោលសម្រាប់ក្រុមបាល់ទាត់ណាហ្គាវើលដ៏អ្វេសស៊ី ដោយក្រុមបាល់ទាត់អាជីពនេះ នឹងយកទីលានកីឡដ្ឋានខេត្តកំពង់ស្ពឺ សម្រាប់ការហ្វឹកហាត់ និងទទួលជាម្ចាស់ផ្ទះ ក្នុងជំនួបជាមួយក្រុមបាល់ទាត់នានា។ លើសពីនេះផងដែរក្រុមបាល់ទាត់នេះ នឹងជួយហ្វឹកហាត់ដល់ថ្នាលកីឡាករ-កីឡាការីនីបាល់ទាត់ខេត្តកំពង់ស្ពឺ ដោយគ្រូបង្ចឹកជំនាញ នឹងផ្លាស់ប្ដូរបទពិសោធន៍ជាមួយកីឡាករអាជីពផងដែរ។​ កីឡដ្ឋាននេះ នឹងក្លាយជាទីតាំងបណ្ដុះបណ្ដាលថ្នាលកីឡាករ-កីឡាការីនីក្នុងខេត្តកំពង់ស្ពឺ ឲ្យកាន់តែមានសក្ដានុពល និងដើម្បីប្អូនៗកីឡាករ កីឡាការីនីក្នុងខេត្តកំពង់ស្ពឺ អាចបំពេញក្ដីស្រម៉ៃរបស់ខ្លួន៕

The post មកដឹងលម្អិត អំពីកីឡដ្ឋានខេត្តកំពង់ស្ពឺ ចំណាយថវិកាសាងសង់ជិត ៣ លានដុល្លារ សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះ appeared first on Kampuchea Thmey Daily.

កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃនេះ
កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២នេះ ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

កីឡដ្ឋានខេត្តកំពង់ស្ពឺនេះ បានរៀបចំ​ពិធី​ក្រុង​ពាលី​ បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ ឆ្នាំ​ ២០ ២១ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី តំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដោយ​ចំណាយ​ថវិកា​ប្រមាណជិត ៣​លាន​ដុល្លារ។ កីឡដ្ឋានបាល់ទាត់ខេត្តកំពង់ស្ពឺ ជាកីឡដ្ឋានដែលមានលក្ខណៈស្ដង់ដារមួយ ហើយមានទីតាំងស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយសាងសង់លើផ្ទៃដីជាង ៤ហិកតា។

កីឡដ្ឋានខេត្តកំពង់ស្ពឺ នឹងក្លាយជាទីលានគោលរបស់ក្រុមបាល់ទាត់ NagaWorld FC ដែលក្រុមបាល់ទាត់នេះ នឹងយកទីតាំងកីឡដ្ឋាននេះ សម្រាប់ការហ្វឹកហាត់ និងជាទីតាំងម្ចាស់ផ្ទះ ទទួលការប្រកួតជាមួយក្រុមបាល់ទាត់នានា ទាំងក្នុងប្រទេស និងក្រុមបាល់ទាត់អន្ដរជាតិ។ ក្នុងដំណាក់កាលទី ១ នៃការសាងសង់ ដែលបានបញ្ចប់ការសាងសង់ដោយជោគជ័យនេះ កីឡដ្ឋានខេត្តកំពង់ស្ពឺ មានកន្លែងអង្គុយចំនួន ៣០០០កៅអី និងទីតាំងសម្រាប់ភ្ញៀវ VIP។

លើសពីនេះទៅទៀតក្រុមបាល់ទាត់ NagaWorld​ FC នឹងគាំទ្រដល់ការហ្វឹកហាត់សមត្ថភាពកីឡាករ- កីឡាការីនីខេត្តកំពង់ស្ពឺ ដោយគ្រូបង្វឹកជំនាញ និងផ្លាស់ប្ដូរបទពិសោធន៍ជាមួយកីឡាករអាជីពរបស់ក្រុមបាល់ទាត់នេះ ផងដែរ។ នេះបើយោងតាមទំព័រហ្វេសប៊ុកឈ្មោះថា កីឡដ្ឋានកំពង់ស្ពឺ-Kampong Speu Stadium។

កាលពីថ្ងៃទី ២៥ ខែសីហាកន្លងទៅនេះ ឯកឧត្ដម ហ៊ុន ម៉ា​នី ដែលជាអ្នក​ផ្ដួចផ្ដើមសាងសង់កីឡដ្ឋាននេះឡើង បានលើកឡើងថា កីឡដ្ឋានខេត្តកំពង់ស្ពឺនេះ ជាសមិទ្ធផលថ្មីមួយ ដែលនឹងលើកកម្ពស់មុខមាត់បន្ថែមទៀតដល់ខេត្តកំពង់ស្ពឺ ជា​មួយនឹងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យផ្សេងទៀត ក្រោមម្លប់នៃសុខសន្តិភាព។ ឯកឧត្ដម ហ៊ុន ម៉ា​នី បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមគាំទ្រ និងថែរក្សាកីឡដ្ឋាននេះដើម្បីជាប្រយោជន៍ ដល់ការលើកកម្ពស់វិស័យកីឡាក្នុងខេត្តកំពង់ស្ពឺផង និងឈានឆ្ពោះទៅបង្កើតស្នាដៃថ្មីលើឆាកជាតិ និងអន្តរជាតិបន្ថែមទៀត៕

The post កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃនេះ appeared first on Kampuchea Thmey Daily.

CAMSOC ចុះពិនិត្យសាលសម្រាប់ត្រៀមការប្រកួតកីឡា ក្នុងសាលស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣
អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅ​ព្រឹក​ថ្ងៃទី​១ ខែ​កញ្ញា​នេះ បាន​ដឹកនាំ​គណៈកម្មការជំនាញ ដើម្បីពិនិត្យពីលក្ខណៈបច្ចេកទេសនៃសាល សម្រាប់ត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ​២០២៣។

លោក វ៉ា​ត់ ចំរើន បញ្ជាក់ថា «​ការចុះ​ត្រួតពិនិត្យ​នេះ មាន​គណៈកម្មការ​ជំនាញ​របស់ CAMSOC ដូចជា​គណៈកម្មការ​ទីលាន​ប្រកួត គណៈកម្មការ​បទប្បញ្ញត្តិ ដើម្បី​ត្រៀម​រៀបចំ​ទីលាន​កីឡា​ក្នុង​សាល នៅទីនេះ​ឲ្យ​ចេញ​ជា​ផែនការ​ច្បាស់លាស់ ដើម្បី​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​។ តាម​ការចង្អុលបង្ហាញ​របស់លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេស ចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​CAMSOC បាន​ណែនាំ​និង​ជំរុញ​ឲ្យ​គ្រប់​គណៈកម្មការ​ជំនាញ​របស់ខ្លួន​ទាំងអស់​រៀបចំ​សកម្មភាព​ការងារ​ទាំង អស់​ឲ្យ​បាន​រួចរាល់ ត្រឹម​ដំណាច់​ឆមាស​ទី​២ ឆ្នាំ ២០២១​នេះ ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC»​។

ក្រោយ​ការត្រួត​ពិនិត្យឃើញថា សាល​ទាំងនេះ​មាន​ស្តង់ដារ​បច្ចេកទេស​ខ្ពស់​ល្អ​មាន​ហេដ្ឋារចនា សម្ព័ន្ធ​បន្ទប់​ទីធ្លា​ចត​យានយន្ត​ជាដើម​នោះ មាន​លក្ខណៈ​សមស្រប ដែល​អាច​រៀបចំ​ការតុបតែង​លម្អ បំពាក់​សម្ភារ​ការប្រកួត​បាន​យ៉ាង​ល្អប្រសើរ ។​

លោក ​វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ទីតាំង​សាល​នេះ មាន​ភាពសមស្រប​សម្រាប់​ការរៀប​ចំការ ប្រកួត​កីឡា​ក្នុង​សាល​តាម​ស្តង់ដារ​អន្តរជាតិ​ ហើយ​ស័ក្ដិសម​នឹង​កិត្តិយស​របស់​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣​។​ ជាមួយគ្នា​នោះ​លោកនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​OCIC​ក៏បាន​ចូលរួម​ក្នុងការ​ត្រួតពិនិត្យ​សាល​នេះ ជាមួយនឹង​ការធ្វើ​បទ​បង្ហាញ​ពី​សារសំខាន់ៗ​នៃ​សាល​នេះ​ ព្រមទាំង​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ ចំពោះ​ការរៀបចំ​សាល​នេះ​ ឲ្យ​ក្លាយ​ជា​ទីលាន​ប្រកួត​កីឡា​ក្នុង​សាល​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ ជា​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទៀតផង​៕​

អត្ថបទ៖ វិ​សិទ្ធ​

The post CAMSOC ចុះពិនិត្យសាលសម្រាប់ត្រៀមការប្រកួតកីឡា ក្នុងសាលស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ appeared first on Kampuchea Thmey Daily.

អាជ្ញាធរខេត្ត សាមុតសាខន សម្រេចយកទីតាំងមួយនេះធ្វើជាមន្ទីរពេទ្យដាក់អ្នកជំងឺកូវីដ
ពហុកីឡដ្ឋានខេត្ត សាមុតសាខន ត្រូវបានគេយកធ្វើជាមន្ទីរពេទ្យបន្ថែមដើម្បីព្យាបាលអ្នកជំងឺកូវីដ ១៩ ដែលមានរោគសញ្ញាស្រាល បន្ទាប់ពីប្រជាជននៅក្នុងខេត្តជំទាស់នឹងសំណើរសុំប្រើប្រាស់ទីតាំងពីរផ្សេងទៀត ។

នៅក្នុងបទបញ្ជាដែលចុះហត្ថលេខាដោយអភិបាលខេត្តលោក Verasak Vichitsangsri កីឡដ្ឋានដែលមានទីតាំងនៅជិតលំនៅដ្ឋានរបស់អភិបាលខេត្តនឹងត្រូវប្រើជាមណ្ឌលថែទាំសម្រាប់ប្រជាជន សាមុតសាខន ។

ទន្ទឹមនោះមនុស្សដែលគ្មានការអនុញ្ញាតត្រូវបានហាមឃាត់មិនឲ្យចូលទៅក្នុងតំបន់នោះ ហើយអ្នករំលោភបំពានត្រូវទទួលការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ ពិន័យជាប្រាក់ ១០០,០០០ បាត ឬត្រូវជាប់ទាំងពីរតែម្ដង ក្រោមច្បាប់ស្តីពីការការពារជំងឺឆ្លង ហើយនឹងជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ពិន័យជាប្រាក់ចំនួន ៤ ម៉ឺនបាត ឬជាប់ទាំងពីរ ក្រោមអនុក្រឹត្យប្រកាសអាសន្នដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។

មជ្ឈមណ្ឌលនេះត្រូវបានកំណត់ដើម្បីផ្តល់ការព្យាបាល និងថែទាំអ្នកជំងឺកូវីដ ១៩ ដែលកំពុងសម្រាកព្យាបាល ។

បន្ថែមពីនេះវានឹងត្រូវបានបំពាក់ដោយអង្គភាពរដ្ឋបាល ឡានដឹកទំនិញធុនធ្ងន់ និងប្រព័ន្ធគ្រប់គ្រងកាកសំណល់ដែលបង្កគ្រោះថ្នាក់ដល់ជីវឧស្ម័នជាដើម ។

បទបញ្ជារបស់លោកអភិបាលខេត្តធ្វើឡើង បន្ទាប់ពីការបើកមន្ទីរពេទ្យនៅផ្សារបង្គាដែលជាចំណុចផ្ទុះថ្មីនៃការឆ្លងជំងឺកូវីដ ១៩ ក្នុងចំណោមពលករចំណាកស្រុក ។

ស្របពេលជាមួយនេះគ្រែចំនួន ២០០ នឹងត្រៀមសម្រាប់អ្នកជំងឺកូវីដ ១៩ ដែលមានរោគសញ្ញាស្រាល ។ ចំនួនគ្រែត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៥០០ នាក់នៅដំណាច់ឆ្នាំនេះ ។

គួរបញ្ជាក់ថា ផែនការរបស់អាជ្ញាធរខេត្តក្នុងការបង្កើតមន្ទីរពេទ្យនៅឯសាកលវិទ្យាល័យកីឡាជាតិខេត្ត សាមុតសាខុន និងនៅសួនទឹក Phan Thai Norasing ត្រូវបានជំទាស់ដោយអ្នកស្រុកដែលមានការព្រួយបារម្ភអំពីការរីករាលដាលនៃវីរុសនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ថៃកាន់តែធ្ងន់កហើយ! ឆ្លងមួយថ្ងៃជាងមួយរយនាក់ បាងកកឆ្លង​ច្រើនជាង​គេ

ចុចអាន ៖ វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna អាចបណ្តាលឲ្យអ្នកកែសម្ផស្ស ហើមមុខ

The post អាជ្ញាធរខេត្ត សាមុតសាខន សម្រេចយកទីតាំងមួយនេះធ្វើជាមន្ទីរពេទ្យដាក់អ្នកជំងឺកូវីដ appeared first on Kampuchea Thmey Daily.