កីឡា
កាតា សុខចិត្តខាតប្រាក់ជិត ៧ពាន់លានដុល្លារដើម្បីរុះរើកីឡដ្ឋានធំៗចោល ក្រោយចប់ World Cup
ទោះបីជាបានចំណាយប្រាក់ជិត ៧ពាន់លានដុល្លារ ដើម្បីសាងសង់ និងជួសជុលកីឡដ្ឋានចាស់ សម្រាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ក៏ដោយ ក៏ប្រទេសកាតានឹងរុះរើកីឡដ្ឋានចំនួន ៥ ចោលចេញ ដើម្បីបម្រើគោលបំណងផ្សេងវិញ បន្ទាប់ពីការប្រកួតបានបិទបញ្ចប់។
នៅក្នុងព្រឹត្តិការណ៍ World Cup 2022 ម្ចាស់ផ្ទះកាតាបានវិនិយោគយ៉ាងច្រើនមហាសាលទៅលើកីឡដ្ឋានចំនួន ៨ ដែលខ្ទង់ចំណាយអស់ប្រាក់ប្រមាណ ៦.៥ពាន់លានដុល្លារ និងចាយពេលអស់ជាង ៣ឆ្នាំយ៉ាងណាក្ដី ក៏ប្រទេសមជ្ឈិមបូព៌ាមួយនេះ ព្រមខាតបង់ប្រាក់ចំណាយទាំងនេះ ដើម្បីរុះរើ និងកែច្នៃកីឡដ្ឋានចំនួន ៧ សារឡើងវិញ សម្រាប់បម្រើលើវិស័យកីឡា អប់រំ វេជ្ជសាស្ត្រ និងពាណិជ្ជកម្ម ក្រោយការប្រកួត FIFA World Cup 2022 ចប់សព្វគ្រប់។
យោងតាមសារព័ត៌មាន Daily Mail បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក ប្រធានគណៈកម្មាធិការរៀបចំការប្រកួត នៅប្រទេសកាតា លោក Hassan Al Thawadi បាននិយាយថា កីឡដ្ឋានទាំងអស់ត្រូវបានសាងសង់ឡើងដោយអនុលោមតាមស្តង់ដារ និរន្តរភាព ដើម្បីធានាបាននូវការប្រើប្រាស់ក្រោយរដូវកាល World Cup ។ ក្នុងនោះ មានតែកីឡដ្ឋាន ២កន្លែងប៉ុណ្ណោះដែលទុកនៅបម្រើវិស័យកីឡាដដែល គឺកីឡដ្ឋាន Ahmad Bin Ali និងកីឡដ្ឋាន Al Janoub ដែលអាចផ្ទុកមនុស្ស ៤ពាន់នាក ត្រូវកាត់បន្ថយមកត្រឹម ២ពាន់នាក់ សម្រាប់ការប្រកួតបាល់ទាត់នាពេលអនាគត។ រីឯកីឡដ្ឋានធំៗចំនួន ៥ទៀត នឹងត្រូវជួសជុលឡើងវិញ និងមានខ្លះត្រូវរុះរើទាំងស្រុងតែម្ដង។
កីឡដ្ឋាន 974 ជាកីឡដ្ឋានពិសេស ត្រូវបានប្រមូលផ្តុំពីកុងតឺន័រ ដូច្នេះបន្ទាប់ពីបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោក កាតា នឹងដកផ្នែកខ្លះនៃកុងតឺន័រដើម្បីដាក់វាឱ្យប្រើប្រាស់ឡើងវិញសម្រាប់ការប្រគល់ទំនិញ។ នៅសល់នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងគោលបំណងមួយចំនួនទៀត។
ចំណែកកីឡដ្ឋាន Lusail ដែលជាកីឡដ្ឋានដែលមានសមត្ថភាពធំជាងគេ និងជាកន្លែងសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២២ នឹងត្រូវបានកែលម្អទៅជាមជ្ឈមណ្ឌលសហគមន៍ដែលមានអគារ ហាង ភោជនីយដ្ឋាន សាលារៀន និងកន្លែងថែទាំសុខភាព ដើម្បីបម្រើដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់រកប្រាក់ចំណេញត្រឡប់មកវិញ។
ដោយឡែកកីឡដ្ឋាន Al Bayt ដែលជាកន្លែងប្រកួតបើកឆាកនឹងត្រូវកម្ទេចចោលមួយផ្នែក ដើម្បីសាងសង់មន្ទីរពេទ្យវេជ្ជសាស្ត្រកីឡា សណ្ឋាគារលំដាប់ផ្កាយ ៥ ផ្សារទំនើប និងគ្រឿងបរិក្ខារមួយចំនួនផ្សេងទៀតសម្រាប់សហគមន៍។ កីឡដ្ឋាន Al Thumama នឹងត្រូវប្តូរទៅជាសណ្ឋាគារ និងមន្ទីរពេទ្យកីឡា។ ចុងក្រោយគេ កីឡដ្ឋាន Education City នឹងត្រូវបានកែប្រែ និងកាត់បន្ថយកៅអីចំនួន ២ពាន់ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់សិស្សានុសិស្សចូលរៀននៅសាកលវិទ្យាល័យក្នុងស្រុក។
តាមរយៈការរុះរើ និងកែច្នៃទាំងនេះ គេអាចមើលឃើញថា កាតា ពិតជាមានភាពវៃឆ្លាត និងមានសុទិដ្ឋិនិយមក្នុងការគណនា និងរកប្រាក់ចំណេញសម្រាប់ប្រទេស បន្ទាប់ពីចំណាយទឹកប្រាក់ដ៏ច្រើនលើសលុបដែលពួកគេបានបណ្តាក់ទុកសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំនេះ
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រាជវង្ស កាតា មានសមាជិក ៨ពាន់នាក់ និងក្ដោបក្ដាប់ទ្រព្យសម្បត្តិលើស ៣០០ពាន់លានដុល្លារ
ចុចអាន៖ កីឡដ្ឋានធំៗទាំង ៨ ដែលកាតាជះលុយរាប់សិបលានសាងសង់ សម្រាប់ការប្រកួត World Cup ឆ្នាំ២០២២
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


