កីឡា
កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃនេះ
កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២នេះ ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

កីឡដ្ឋានខេត្តកំពង់ស្ពឺនេះ បានរៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០ ២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដោយចំណាយថវិកាប្រមាណជិត ៣លានដុល្លារ។ កីឡដ្ឋានបាល់ទាត់ខេត្តកំពង់ស្ពឺ ជាកីឡដ្ឋានដែលមានលក្ខណៈស្ដង់ដារមួយ ហើយមានទីតាំងស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយសាងសង់លើផ្ទៃដីជាង ៤ហិកតា។

កីឡដ្ឋានខេត្តកំពង់ស្ពឺ នឹងក្លាយជាទីលានគោលរបស់ក្រុមបាល់ទាត់ NagaWorld FC ដែលក្រុមបាល់ទាត់នេះ នឹងយកទីតាំងកីឡដ្ឋាននេះ សម្រាប់ការហ្វឹកហាត់ និងជាទីតាំងម្ចាស់ផ្ទះ ទទួលការប្រកួតជាមួយក្រុមបាល់ទាត់នានា ទាំងក្នុងប្រទេស និងក្រុមបាល់ទាត់អន្ដរជាតិ។ ក្នុងដំណាក់កាលទី ១ នៃការសាងសង់ ដែលបានបញ្ចប់ការសាងសង់ដោយជោគជ័យនេះ កីឡដ្ឋានខេត្តកំពង់ស្ពឺ មានកន្លែងអង្គុយចំនួន ៣០០០កៅអី និងទីតាំងសម្រាប់ភ្ញៀវ VIP។

លើសពីនេះទៅទៀតក្រុមបាល់ទាត់ NagaWorld FC នឹងគាំទ្រដល់ការហ្វឹកហាត់សមត្ថភាពកីឡាករ- កីឡាការីនីខេត្តកំពង់ស្ពឺ ដោយគ្រូបង្វឹកជំនាញ និងផ្លាស់ប្ដូរបទពិសោធន៍ជាមួយកីឡាករអាជីពរបស់ក្រុមបាល់ទាត់នេះ ផងដែរ។ នេះបើយោងតាមទំព័រហ្វេសប៊ុកឈ្មោះថា កីឡដ្ឋានកំពង់ស្ពឺ-Kampong Speu Stadium។

កាលពីថ្ងៃទី ២៥ ខែសីហាកន្លងទៅនេះ ឯកឧត្ដម ហ៊ុន ម៉ានី ដែលជាអ្នកផ្ដួចផ្ដើមសាងសង់កីឡដ្ឋាននេះឡើង បានលើកឡើងថា កីឡដ្ឋានខេត្តកំពង់ស្ពឺនេះ ជាសមិទ្ធផលថ្មីមួយ ដែលនឹងលើកកម្ពស់មុខមាត់បន្ថែមទៀតដល់ខេត្តកំពង់ស្ពឺ ជាមួយនឹងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យផ្សេងទៀត ក្រោមម្លប់នៃសុខសន្តិភាព។ ឯកឧត្ដម ហ៊ុន ម៉ានី បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមគាំទ្រ និងថែរក្សាកីឡដ្ឋាននេះដើម្បីជាប្រយោជន៍ ដល់ការលើកកម្ពស់វិស័យកីឡាក្នុងខេត្តកំពង់ស្ពឺផង និងឈានឆ្ពោះទៅបង្កើតស្នាដៃថ្មីលើឆាកជាតិ និងអន្តរជាតិបន្ថែមទៀត៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


