Connect with us

ព័ត៌មានអន្ដរជាតិ

ថៃកាន់តែធ្ងន់កហើយ! ឆ្លងមួយថ្ងៃជាងមួយរយនាក់ បាងកកឆ្លង​ច្រើនជាង​គេ

បានផុស

នៅ

នៅ​ថ្ងៃ​សៅរ៍នេះ ទីក្រុងបាងកក និង​ខេត្តផេតចាបុរី កំពុងផ្ទុះ​ការឆ្លង​រាតត្បាតវីរុសកូវីដ ១៩ ​យ៉ាង​ធ្ងន់ធ្ងរ​ ដោយបាងកករកឃើញករណី​ឆ្លង ១៨នាក់ ខេត្តផេតចាបុរី ៧នាក់ ខណៈ​សរុបករណី​ឆ្លង​ថ្មី​ គឺ ១១០នាក់ឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​មជ្ឈមណ្ឌល​រដ្ឋបាល​ស្ថានភាព​ជំងឺកូវីដរបស់ប្រទេសថៃ ក្នុង​ចំណោមអ្នក​ឆ្លង​ថ្មីទាំង ១១០នាក់ មាន ៦៤នាក់​ជាប់​ពាក់​ព័ន្ធ​ការ​ផ្ទុះ​រាតត្បាត​នៅ​សាមុត សាខន ៣០នាក់ជាពលរដ្ឋ​ចំណាក​ស្រុក និង ១៦នាក់ផ្សេង​ទៀត ជាអ្នក​ដំណើរមក​ពីក្រៅ​ប្រទេស។

តាម​ការ​បញ្ជាក់ ករណី​ឆ្លង​ថ្មី​សរុបនៅ​ថ្ងៃ​នេះ គឺ​មានរាជធានីបាងកក និង​ខេត្តសរុប ១៦ផ្សេងទៀត ខណៈ​គិត​មក​ទល់​នឹង​ពេល​នេះ ថៃ​រក​ឃើញ​ករណី​ឆ្លង​កូវីដទាំងនាំ​ចូល និង​ឆ្លង​ក្នុង​សហគមន៍​ដល់ទៅ ៦០២០ ស្លាប់ ៦០នាក់៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម