កីឡា
ស្តាតចាស់អាចប្រកួតបាន២ពេល ក្រោយដាក់ភ្លើងបំភ្លឺថ្មីត្រៀមស៊ីហ្គេម២០២៣
កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)អាចរៀបចំការប្រកួតបានពីរពេលក្នុងមួយថ្ងៃ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយ បន្ទាប់ពីបានធ្វើការជួសជុលកែលម្អរួចមក។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នៅក្រោយការត្រួតពិនិត្យទីលានប្រកួតស្តាតចាស់នាព្រឹកថ្ងៃទី១៩ ខែមេសានេះមានប្រសាសន៍ថា ៖«នៅថ្ងៃនេះ យើងឃើញគ្រប់ទីកន្លែងប្រកួតទាំងអស់បានរៀបរយរួចរាល់ ជិត១០០%ហើយ។ ចំពោះទីលានប្រកួតនៅស្តាតចាស់ សម្រាប់បាល់ទាត់នារី ពីមុនយើងបារម្ភ ព្រោះអាចប្រកួតបាន១ពេល ប៉ុន្តែពេលនេះយើងបានដោះស្រាយទាន់ពេលវេលា។ ក្រោយការខិតខំប្រឹងប្រែងកែលម្អ និងបំពាក់ភ្លើងបំភ្លឺ គឺអាចប្រកួតបាន ២ពេល ឱ្យស្របតាមស្តង់ដា ដើម្បីធានាឱ្យការប្រកួតនៅទីលាន មួយនេះប្រកបដោយភាពរលូន»។
សម្តេចពិជ័យបន្ថែមថា ៖«ពេលវេលាយើងជិតមកដល់ហើយ។ ជាពិសេសគឺការប្រកួតស៊ីហ្គេម លើកទី៣២ នៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះគ្រប់គណៈកម្មការ ក៏ដូចជាគ្រប់ផ្នែកនានា កំពុងមមាញឹកមែនទែន ក្នុងការត្រួតពិនិត្យគ្រប់ផ្នែក គ្រប់វិស័យទាំងអស់។ ជាពិសេសគឺទីលានប្រកួត ត្រូវតែរួចរាល់មុនអ្វីៗទាំងអស់ ដើម្បីធានាឱ្យបានស្អាត អនាម័យ ព្រមទាំងត្រឹមត្រូវតាមស្តង់ដាអន្តរជាតិ។ ជារួមគ្រប់ទិសទីទាំងអស់ យើងបានត្រួតពិនិត្យជាបន្តបន្ទាប់រួចរាល់ចប់សព្វគ្រប់អស់ហើយ ដោយនៅសល់តែការសម្អាតអនាម័យ តុបតែងស្លាកសញ្ញា និមិត្តសញ្ញា ឱ្យកាន់តែស្រស់ប្រិមប្រិយប៉ុណ្ណោះ»។

គួរដឹងដែរថា ទីលានបាល់ទាត់ មាន៤កន្លែងសម្រាប់បម្រើដល់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺនៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ស្តាតចាស់ កីឡដ្ឋានស្មាតអរអេសអិន របស់ក្លិបភ្នំពេញក្រោន និងកីឡដ្ឋានព្រីនស៍ របស់ក្លិបវិសាខា ហើយប្រភេទកីឡាបាល់ទាត់ត្រូវដំណើរការប្រកួតមុនគេ ដោយចាប់ផ្តើមប្រកួត ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


