កីឡា
អ្នកគាំទ្រ កាន់ទង់ឥន្ទធនូ រត់ចូលទីលាន ដើម្បីតវ៉ា ក្នុងជំនួប ព័រទុយហ្គាល់-អ៊ុយរូហ្គាយ
អ្នកគាំទ្រម្នាក់ បានកាន់ទង់ឥន្ទធនូ រត់ចូលទីលានប្រកួតក្នុងជំនួបរវាងព័រទុយហ្គាល់ និងអ៊ុយរូហ្គាយ នៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ២០២២។

អ្នកគាំទ្រ បានពាក់អាវយឺតដែលមានអក្សរ “ជួយសង្គ្រោះអ៊ុយក្រែន” នៅខាងមុខ និង “គោរពស្រ្តីអ៊ីរ៉ង់” នៅខាងក្រោយខ្នង។
សន្តិសុខ បានដេញគាត់ ហើយគាត់បានទម្លាក់ទង់ចុះ មុនពេលត្រូវបាននាំចេញពីទីលានក្នុងកីឡដ្ឋាន Lusail ដែលជាកន្លែងសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៨ខែធ្នូ។

កាតា ជាប្រទេសដែលការស្រឡាញ់ភេទដូចគ្នាគឺខុសច្បាប់ ហើយការសម្រេចចិត្តរៀបចំព្រឹត្តិការណ៍ World Cup នៅទីនោះ ត្រូវបានក្រុម LGBTQ+ រិះគន់យ៉ាងខ្លាំង។
មុនប្រកួត, FIFA បានប្រាប់ទៅកាន់ក្រុមប្រកួតទាំង៣២ ឲ្យពួកគេ “ផ្តោតតែលើបាល់ទាត់បានហើយ”។

មុនពេលប្រកួតនេះដែរ លោក Khalid Salman ឯកអគ្គរាជទូត World Cup កាតា បានហៅការស្រឡាញ់ភេទដូចគ្នាថា ជា “ការប៉ះពាល់ផ្លូវចិត្ត” ដោយមតិយោបល់បែបនេះ ត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្សអះអាងថា “មានគ្រោះថ្នាក់ និងមិនអាចទទួលយកបាន”។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតយប់មិញ ព័រទុយហ្គាល់ បានកក់កៅអីវគ្គ១៦ក្រុមនៃពានរង្វាន់ World Cup ក្រោយយកឈ្នះអ៊ុយរូហ្គាយ ២-០ ក្នុងពូល H៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


