កុបកម្ម Archives - Kampuchea Thmey Daily

លោក ស សុខា អរគុណដល់កងកម្លាំងដែលបានទប់ស្កាត់កុបកម្មហិង្សាបានដោយជោគជ័យ
ឧបនាយករដ្ឋមន្រ្តី លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះកម្លាំងទាំងអស់ដែលបានសហការចូលរួមទប់ស្កាត់បានដោយជោគ​ជ័យនូវផែនការធ្វើកុបកម្មថ្ងៃ១៨សីហា ដោយលោកបានចាត់ទុកថា ជោគជ័យនេះ គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម ដែលជាគោលដៅរបស់ក្រុមជ្រុលនិយម។

ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការ​ដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែសីហា លោក ស សុខា ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងកោតសរសើរដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ក្នុងមូលដ្ឋានខេត្ត និងទូទាំងប្រទេស ដែលបានអនុវត្តតួនាទី ភារកិច្ចថែរក្សាការពារសុខសន្តិភាពជូនប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវ ជាពិសេសទប់ស្កាត់ផែនការធ្វើកុបកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម។
លោក ស សុខា បញ្ជាក់ថា៖«ក្រុមជ្រុលនិយម ដែលបានធ្វើសកម្មភាពបំផុសចលនាប្រឆាំងរាជរដ្ឋាភិបាលតាមបណ្ដាញទំនាក់ទំនងសង្គម ដោយពីដំបូងបានអូសទាញយុវជនក្នុង និងក្រៅប្រទេសឱ្យជំទាស់នឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ប៉ុន្តែទីបំផុតក៏បង្វែរឱ្យមានការប្រមូលផ្ដុំធ្វើកុបកម្មផ្ដួលរំលំរាជរដ្ឋាភិបាល ដោយយកគំរូតាមប្រទេសបង់ក្លាដែស»។

បើតាមឧបនាយករដ្ឋមន្រ្តី ក្រុមប្រឆាំងជ្រុលនិយម បានព្យាយាមបំផុសអុជអាលឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន មានការប្រឈមមុខដាក់គ្នាជាមួយអាជ្ញាធរ និងកងកម្លាំង។ ប៉ុន្តែដោយសារអំពើល្អ សច្ចធម៌នៃសុខសន្តិភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋដ៏ច្រើនលើសលប់បានផ្ដល់ការគាំទ្រមកលើរាជរដ្ឋាភិបាល អាជ្ញាធរ និងកងកម្លាំង ដើម្បីថែរក្សាស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយដែលនាំឱ្យមានការបន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕

The post លោក ស សុខា អរគុណដល់កងកម្លាំងដែលបានទប់ស្កាត់កុបកម្មហិង្សាបានដោយជោគជ័យ appeared first on Kampuchea Thmey Daily.

១០% នៃកុបករ ដែលបារាំងចាប់ខ្លួនបាន គឺជាជនបរទេស
រដ្ឋមន្ត្រីមហាផ្ទៃបារាំងលោក Gerald Darmanin បានប្រាប់ព្រឹទ្ធសភា កាលពីថ្ងៃពុធទី៥ខែកក្កដាថា មនុស្សជាង ៣,៥០០ នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងកុបកម្មទ្រង់ទ្រាយធំ ដែលបានអង្រួនប្រទេសបារាំង បន្ទាប់ពីការស្លាប់ក្មេងប្រុសអាយុ១៧ឆ្នាំ។

(រូបថត៖ GETTY IMAGES)

​យោងតាមលោក​រដ្ឋមន្ត្រី​បានឲ្យដឹងថា ភាគច្រើន​នៃ​កុបករ ដែល​ត្រូវ​បាន​ឃាត់ខ្លួន ​គឺជាមនុស្ស​មាន​អាយុ​ចន្លោះ​ពី ១៧ ទៅ ១៨ ឆ្នាំ​ ខណៈមួយភាគបីគឺជាអនីតិជន ហើយអ្នកត្រូវចាប់ខ្លួនដែលក្មេងជាងគេបំផុត គឺមានអាយុត្រឹមតែ ១១ ឆ្នាំប៉ុណ្ណោះ។

លោក Darmanin បានបង្ហាញឲ្យដឹងទៀតថា មនុស្សសរុបពី ៨,០០០ ទៅ ១២,០០០ នាក់ បានចូលរួមក្នុងកុបកម្មនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយក្នុងចំណោមអ្នកចាប់ខ្លួន មាន ១០ ភាគរយមិនមែនជាសញ្ជាតិបារាំងនោះទេ ពោលពពួកគេគឺជាជនបរទេស ។

លើសពីនេះ ស្ទើរតែពីរភាគបីនៃអ្នកដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុងព្រឹត្តិការណ៍សប្តាហ៍មុន គឺជាមនុស្សមិនមានកំណត់ត្រាឧក្រិដ្ឋកម្ម ហើយសុទ្ធសឹងមិនមែនជាមុខសញ្ញារបស់ប៉ូលិស ។

គួរបញ្ជាក់ថា ភាពចលាចលនៅបារាំង បានបណ្តាលឲ្យរថយន្តជាង ​១២,០០០ គ្រឿងត្រូវបានដុតកម្ទេច និងអគារជាង ២,៥០០ ត្រូវបំផ្លាញ ឬខូចខាត ហើយក្នុងនោះរួមទាំងអគារប៉ូលិសចំនួន ២៧៣ សាលាក្រុង ១០៥ និងសាលារៀន ១៦៨ ខណៈកុបកម្មនេះក៏ពាក់ព័ន្ធនឹងការវាយប្រហារចំនួន ១៧ លើកលើមន្ត្រីជាប់ឆ្នោត ហើយបណ្តាលឲ្យមន្ត្រីប៉ូលិសប្រមាណ ៨០០ នាក់ រងរបួសផងដែរ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ បារាំង បដិសេធ រឿងបិទបណ្តាញសង្គម ដើម្បីគ្រប់គ្រងកុបកម្ម

The post ១០% នៃកុបករ ដែលបារាំងចាប់ខ្លួនបាន គឺជាជនបរទេស appeared first on Kampuchea Thmey Daily.

បារាំង បដិសេធ រឿងបិទបណ្តាញសង្គម ដើម្បីគ្រប់គ្រងកុបកម្ម
រដ្ឋាភិបាលបារាំង បានចេញមុខបដិសេធ លើការបិទសេវាអ៊ីនធឺណិត នៅតំបន់មួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃកុបកម្មហិង្សា ដោយចាត់ទុកថា នោះគឺជាព័ត៌មានមិនពិត ។

(រូបថត៖ Reuters)

ពាក្យចចាមអារ៉ាមនេះ កើតឡើងស្របពេលកុបកម្មទូទាំងប្រទេសបារាំង នៅតែពុះកញ្ជ្រោល ខណៈប៉ូលិសរាប់ម៉ឺននាក់ ត្រូវបានដាក់ពង្រាយ បន្ទាប់ពីពិធីបុណ្យសពរបស់ក្មេងជំទង់ ដែលត្រូវប៉ូលិសបាញ់សម្លាប់ ព្រោះតែមិនគោរពច្បាប់ចរាចរណ៍ ។

ចាប់តាំងពីការស្លាប់យុវជនឈ្មោះ​ Nahel អាយុ១៧ឆ្នាំនៅទីក្រុង Nanterre ក្រុមកុបកម្ម បានដុតរថយន្តនិងប្លន់ហាងនានា ថែមទាំងប៉ុនប៉ងចូលធ្វើឃាតចៅហ្វាយក្រុងមួយរូបដល់ក្នុងផ្ទះទៀតផង ។

ក្រោយមក លោកប្រធានាធិបតី Emmanuel Macron បានពន្យារពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីដោះស្រាយវិបត្តិដ៏អាក្រក់បំផុត ចាប់តាំងពីបាតុកម្ម “”អាវកាក់ពណ៌លឿង” ដែលធ្វើឲ្យផ្នែកមួយចំនួននៃប្រទេសបារាំង​ ត្រូវជាប់គាំង កាលពីចុងឆ្នាំ២០១៨។

(រូបថត៖ Reuters)

យ៉ាងណាក្តី កុបកម្មបានរីករាលដាលដល់ប្រទេសក្រៅទៅទៀត ដោយនៅទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិក បាតុករបានស្រែករកយុត្តិធម៌ឲ្យយុវជន Nahel ចំណែកនៅទីក្រុង ឡូសាន នៃប្រទេសស្វីសវិញ បាតុករនាំគ្នាគប់គ្រាប់បែកសាំង ។

ប៉ូលិសនៅទីក្រុង ឡូសាន និយាយថា “ដោយសារតែព្រឹត្តិការណ៍និងកុបកម្មកំពុងឆាបឆេះ ក្នុងប្រទេសបារាំង យុវជនជាងមួយរយនាក់ បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង ឡូសាន និងថែមទាំងកម្ទេចហាងនានា ហើយបន្ទាប់ពីកុបកម្មនោះ ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន ៧ នាក់ដែលមានអាយុចន្លោះពី ១៥ ទៅ ១៧ ឆ្នាំ និងមានអាយុ ២៤ ឆ្នាំម្នាក់ផងដែរ”។

ស្របពេលជាមួយគ្នានោះ ក៏មានការចាប់ខ្លួនផងដែរនៅក្នុងទីក្រុងព្រុចសែល នៃប្រទេសបែលហ្សិក បន្ទាប់ពីមានការរំខានស្រដៀងគ្នានេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Samaa

ចុចអាន៖ កុបកម្មនៅបារាំង រាលដាលដល់ប្រទេស២ទៀត ក្នុងទ្វីបអឺរ៉ុប

The post បារាំង បដិសេធ រឿងបិទបណ្តាញសង្គម ដើម្បីគ្រប់គ្រងកុបកម្ម appeared first on Kampuchea Thmey Daily.

កុបកម្មនៅបារាំង រាលដាលដល់ប្រទេស២ទៀត ក្នុងទ្វីបអឺរ៉ុប
កុបកម្មដែលផ្ទុះឡើងនៅបារាំង ដោយសារតែប៉ូលិសបាញ់សម្លាប់យុវជនមិនគោរពច្បាប់ចរាចរណ៍ឈ្មោះ Nahel ពេលនេះ បានរីករាលដាលដល់ប្រទេសក្រៅហើយ។

(រូបថត៖ EPA)

នៅទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិក បាតុករ បានស្រែករកយុត្តិធម៌ឲ្យ Nahel ចំណែកនៅទីក្រុង ឡូសាន នៃប្រទេសស្វីសវិញ បាតុករនាំគ្នាគប់គ្រាប់បែកសាំង។

ប៉ូលិសនៅទីក្រុង ឡូសាន និយាយថា “ដោយសារតែព្រឹត្តិការណ៍និងកុបកម្មកំពុងឆាបឆេះ ក្នុងប្រទេសបារាំង យុវជនជាងមួយរយនាក់ បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង ឡូសាន និងថែមទាំងកម្ទេចហាងនានា ហើយបន្ទាប់ពីកុបកម្មនោះ ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន ៧ នាក់ អាយុពី ១៥ ទៅ ១៧ ឆ្នាំ និងមានអាយុ ២៤ ឆ្នាំម្នាក់ផងដែរ” ។

(រូបថត៖ AFP)

ស្របពេលជាមួយគ្នានោះ ក៏មានការចាប់ខ្លួនផងដែរនៅក្នុងទីក្រុងព្រុចសែល នៃប្រទេសបែលហ្សិក បន្ទាប់ពីមានការរំខានស្រដៀងគ្នានេះ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃចន្ទទី៣ខែកក្កដា ប៉ូលិសបារាំង បានចាប់ខ្លួមនុស្សជាង ២,៨០០ នាក់ហើយ ខណៈកុបកម្មបានផ្ទុះឡើងទូទាំងប្រទេស។

ទន្ទឹមនោះ កុបករប្រហែល៥០នាក់ ដែលភាគច្រើនជាយុវជន ត្រូវប្រឈមមុខនឹងការកាត់ក្តីក្នុងទីក្រុងប៉ារីស និងហ្គ្រីណូបល ដោយសារចូលរួមក្នុងរលកនៃភាពអនាធិបតេយ្យ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ កុបករនៅបារាំង ចូលប៉ុនប៉ងធ្វើឃាតគ្រួសារចៅហ្វាយក្រុង ដល់ក្នុងផ្ទះ

The post កុបកម្មនៅបារាំង រាលដាលដល់ប្រទេស២ទៀត ក្នុងទ្វីបអឺរ៉ុប appeared first on Kampuchea Thmey Daily.

កុបករនៅបារាំង ចូលប៉ុនប៉ងធ្វើឃាតគ្រួសារចៅហ្វាយក្រុង ដល់ក្នុងផ្ទះ
កាលពីថ្ងៃអាទិត្យ ក្រុមកុបករបារាំងបានបើករថយន្តចូលទៅក្នុងផ្ទះរបស់អភិបាលក្រុងមួយ នៅជាយរដ្ឋធានីប៉ារីស ដោយបណ្តាលឲ្យភរិយា និងកូនរបស់គាត់រងរបួស ហើយត្រូវបានគេចាត់ទុកថាជា “ការប៉ុនប៉ងធ្វើឃាត” ។

ផ្ទះរបស់លោក Vincent Jeanbrun (រូបថត៖ AFP)

ការវាយប្រហារនៅគេហដ្ឋានរបស់លោក Vincent Jeanbrun ក្នុងទីក្រុង L’Hay-les-Roses បានកើតឡើង ខណៈមនុស្សជាងជិត ៣,០០០ នាក់ត្រូវបានចាប់ខ្លួនក្នុងប្រទេសបារាំង បន្ទាប់ពីកុបកម្មរីករាលដាល ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Vincent Jeanbrun បានសរសេរនៅលើ Twitter ថា ក្រុមបាតុករ បានបើកឡានចូលទៅក្នុងផ្ទះរបស់គាត់ ហើយដុតបំផ្លាញសម្ភារៈមួយចំនួន អំឡុងពេលដែលគ្រួសាររបស់គាត់កំពុងគេងលក់ ខណៈក្រោយ​ការ​វាយ​ប្រហារនេះដែរ លោក​បាន​ប្តេជ្ញា​ថា​ ​នឹង​មិនរា​ថយ​ឡើយ ហើយ​តាំងចិត្ត​ការពារសាធារណជនឲ្យអស់ពីកម្លាំងកាយចិត្ត ​។

លោក Vincent Jeanbrun (រូបថត៖ Reuters)

ស្របពេលជាមួយគ្នានោះ រដ្ឋអាជ្ញាប្រចាំតំបន់ ក៏បានបើកការស៊ើបអង្កេតលើករណីប៉ុនប៉ងមនុស្សឃាតនេះផងដែរ ខណៈការស៊ើបអង្កេតបឋមបង្ហាញថា រថយន្តនេះមានបំណងបំផ្ទុះផ្ទះនោះចោលតែម្តង ។

គួរបញ្ជាក់ថា កុបកម្មបានឈានដល់យប់ទី ៥ ហើយ ចាប់តាំងពីយុវជន Nahel Merzouk អាយុ១៧ឆ្នាំ ត្រូវប៉ូលិសបាញ់សម្លាប់ ដោយសារតែការចោទប្រកាន់មិនគោរពច្បាប់ចរាចរណ៍។

ផ្ទះរបស់លោក Vincent Jeanbrun (រូបថត៖ AFP)

ការស្លាប់របស់ Merzouk បានបង្កឲ្យមានកំហឹងទូទាំងប្រទេស ហើយពិធីបុណ្យសពរបស់យុវជនរូបនេះ ធ្វើឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ក្នុង​ពិធីតាមបែបសាសនា​មូស្លីម​នៅទីក្រុង Nanterre។

ទោះបីជាយ៉ាងណាក៏ដោយ ភាពវឹកវរដែលរីករាលដាលយ៉ាងឆាប់រហ័ស កំពុងបង្កជាបញ្ហាប្រឈមថ្មីដល់ការដឹកនាំរបស់លោកប្រធានាធិបតី Emmanuel Macron និងបង្ហាញការមិនសប្បាយចិត្តនៅក្នុងសង្កាត់ដែលមានប្រាក់ចំណូលទាប ជុំវិញការរើសអើង និងកង្វះឱកាសការងារ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ បារាំង ដាក់ពន្ធនាគារកុបករ ខណៈប៉ូលិស ចាប់ខ្លួនមនុស្សជិត ៣០០០នាក់

The post កុបករនៅបារាំង ចូលប៉ុនប៉ងធ្វើឃាតគ្រួសារចៅហ្វាយក្រុង ដល់ក្នុងផ្ទះ appeared first on Kampuchea Thmey Daily.

បារាំង ដាក់ពន្ធនាគារកុបករ ខណៈប៉ូលិស ចាប់ខ្លួនមនុស្សជិត ៣០០០នាក់
កុបករប្រហែល ៥០ នាក់ ដែលភាគច្រើនជាយុវជន ត្រូវប្រឈមមុខនឹងការកាត់ក្តីក្នុងទីក្រុងប៉ារីស និងហ្គ្រីណូបល ដោយសារចូលរួមក្នុងរលកនៃភាពអនាធិបតេយ្យ ដែលកើតឡើង បន្ទាប់ពីប៉ូលិសបាញ់សម្លាប់ក្មេងជំទង់ម្នាក់កាលពីដើមសប្តាហ៍មុន ខណៈគិតត្រឹមពេលនេះ មនុស្សជាង ២,៨០០ នាក់ហើយត្រូវបានចាប់ខ្លួន។

(រូបថត៖ NYT)

យោងតាមសារព័ត៌មាន Le Monde បានរាយការណ៍ថា ជន​សង្ស័យ​ ៥ ​នាក់ ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ពី​បទ​បះបោរ​ដោយ​ហិង្សា​លើ​មន្ត្រី​ប៉ូលិស ​និង​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ ។ បើទោះជាយ៉ាងនេះក្ដី អ្នកទាំង ៥ មិនបានសារភាពទោសកំហុសនោះទេ ប៉ុន្តែបន្ទាប់ពីការពិចារណាត្រឹមតែ ១៥ នាទីប៉ុណ្ណោះ តុលាការក៏បានសម្រេចកាត់ទោសមនុស្ស ៣ នាក់ឲ្យជាប់ពន្ធនាគារ, ម្នាក់ទទួលបានការព្រមាន ខណៈម្នាក់ទៀតបានរួចទោស ។

ទន្ទឹមនោះ ការកាត់ទោសធ្ងន់ធ្ងរបំផុត គឺផ្តល់ទៅឲ្យបុរសអាយុ ២២ ឆ្នាំម្នាក់ ឈ្មោះ Amaury ដែលបានគប់ដុំថ្មដាក់មន្រ្តីប៉ូលិសចេញពីដំបូលផ្ទះមួយកន្លែង ។

(រូបថត៖ Reuters)

ស្របពេលជាមួយគ្នានោះ ស្ថានីយ៍វិទ្យុ France Info បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី២ ខែកក្កដាថា កុបករ ៣ នាក់នៅក្នុងទីក្រុងហ្គ្រីណូបល ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពី ៣ ទៅ ៤ ខែផងដែរ ។

ដោយឡែកយោងតាមក្រសួងមហាផ្ទៃបានឲ្យដឹងថា អាជ្ញាធរបារាំងបានចាប់ខ្លួនមនុស្សជាង ២,៨០០ នាក់ពីបទកុបកម្ម ចាប់តាំងពីថ្ងៃអង្គារសប្តាហ៍មក ​បន្ទាប់​ពី​ប៉ូលិសបាញ់​សម្លាប់​យុវជន​ម្នាក់​ដែល​មិន​ព្រម​សហការ​នៅ​ភ្លើងស្តុប​ក្នុង​ទីក្រុង ណង់ទែរ ។

(រូបថត៖ AP)

មិនយូរប៉ុន្មាន ការតវ៉ា​បានប្រែ​ក្លាយទៅជា​អំពើហិង្សា​ និងរីក​រាលដាល​ពាសពេញ​ប្រទេស ថ្វីបើមន្ត្រី​ពាក់ព័ន្ធ​ក្នុងការ​បាញ់ប្រហារ​ ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពីបទ​មនុស្សឃាត​ក៏ដោយ​។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃសៅរ៍បានពន្យារពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុក ទៅកាន់ប្រទេសអាល្លឺម៉ង់ ដោយសារតែភាពចលាចលនៅតែបន្តកើតមាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ប្រទេសកំពុងផ្ទុះបាតុកម្មធ្ងន់ធ្ងរ តែលោក Macron បែរជារាំធ្វើព្រងើយ

The post បារាំង ដាក់ពន្ធនាគារកុបករ ខណៈប៉ូលិស ចាប់ខ្លួនមនុស្សជិត ៣០០០នាក់ appeared first on Kampuchea Thmey Daily.

កុបកម្មនៅបារាំង៖ មនុស្សជាង ៦០០នាក់ ត្រូវចាប់ខ្លួន, ប៉ូលិស២៥០នាក់ រងរបួស
មនុស្សយ៉ាងតិច៦៦៧នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីកុបកម្មនៅយប់ទី៣ ក្នុងប្រទេសបារាំង។ នេះបើតាមការបញ្ជាក់ពី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gérald Darmanin។

លោកបានបង្ហោះក្នុងបណ្តាញសង្គម Twitter ថា ប៉ូលិសនិងក្រុមពន្លត់អគ្គិភ័យ ត្រូវប្រឈមមុខនឹងអំពើហិង្សាដ៏កម្រ ដែលបង្កភាពវឹកវរទូទាំងប្រទេស ខណៈមន្ត្រីប៉ូលិស២៥០នាក់បានរងរបួស។

ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលបារាំង បានដាក់ពង្រាយប៉ូលិស និងកងកម្លាំងជាង ៤ ម៉ឺននាក់ រួមទាំងអង្គភាពប្រឆាំងភេរវកម្ម និងក្រុមយុទ្ធសាស្ត្រផងដែរ បន្ទាប់ពីក្រុមកុបករ ដែលខឹងសម្បាចំពោះការស្លាប់យុវជនម្នាក់ នាំគ្នាដុតធនាគារ និងវាយប្រហារពន្ធនាគារ។

ភាពចលាចលកើតឡើង បន្ទាប់ពីយុវជនឈ្មោះ Nahel M. ត្រូវបាញ់សម្លាប់ បន្ទាប់ពីរូបគេមិនគោរពច្បាប់ចរាចរណ៍ ហើយប៉ុនប៉ងបើករថយន្តបុកមន្ត្រីម្នាក់។

មនុស្សជាង៦ពាន់នាក់ បានដើរតាមទីក្រុង Nanterre តាមការអំពាវនាវរបស់ម្តាយ Nahel ឲ្យសងសឹក។ យ៉ាងណា បាតុកម្មបានបញ្ចប់ ដោយការប៉ះទង្គិចជាមួយប៉ូលិស ហើយសាខាធនាគារ Credit Mutuelle មួយកន្លែងក្នុងទីក្រុង ត្រូវបានចោរចូលលួច និងដុតបំផ្លាញ។

យ៉ាងណាក្តី ការ​ប៉ះ​ទង្គិច​ ក៏បាន​ផ្ទុះ​ឡើង​នៅ​តំបន់​ផ្សេង​ទៀត​នៃ​ប្រទេស​បារាំង​ផង​ដែរ។ ទីក្រុងជាច្រើនរួមទាំង Clamart និង Compiegne បានប្រកាសបម្រាមគោចរពេលយប់រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ ខណៈទីក្រុងចំនួន ៤ ក្នុងចំណោម ១៨ ដូចជា Bordeaux, Ile-de-France, Tours និង Lille ជាដើម ក៏បានផ្អាកការដឹកជញ្ជូនសាធារណៈទាំងអស់ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ បារាំង ដាក់ពង្រាយអង្គភាពប្រឆាំងភេរវកម្ម ដើម្បីបង្រ្កាបកុបករ

The post កុបកម្មនៅបារាំង៖ មនុស្សជាង ៦០០នាក់ ត្រូវចាប់ខ្លួន, ប៉ូលិស២៥០នាក់ រងរបួស appeared first on Kampuchea Thmey Daily.

បារាំង ដាក់ពង្រាយអង្គភាពប្រឆាំងភេរវកម្ម ដើម្បីបង្រ្កាបកុបករ
កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា រដ្ឋាភិបាលបារាំងបានដាក់ពង្រាយប៉ូលិស និងកងកម្លាំងជាង ៤ ម៉ឺននាក់នៅទូទាំងប្រទេស រួមទាំងអង្គភាពប្រឆាំងភេរវកម្ម និងក្រុមយុទ្ធសាស្ត្រ បន្ទាប់ពីក្រុមកុបករ ដែលខឹងសម្បាចំពោះការស្លាប់យុវជនម្នាក់ បាននាំគ្នាដុតធនាគារ និងវាយប្រហារពន្ធនាគារ។

(រូបថត៖ AP)

ក្រសួង​មហាផ្ទៃ​ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​ថា ទីក្រុង​ប៉ារីសនិង​តំបន់​ជាយក្រុង ​ត្រូវ​បាន​ពង្រឹងសន្តិសុខ ជាមួយ​មន្ត្រី​ចំនួន ៥ ពាន់នាក់​បន្ថែម​ទៀត ខណៈសមាជិកនៃក្រុមអន្តរាគមន៍ជាតិ (GIGN), កងពលតូចស៊ើបអង្កេតនិងអន្តរាគមន៍ (BRI) និងអង្គភាពយុទ្ធសាស្ត្រអន្តរា​គមន៍ជួយទប់ស្កាត់ (RAID) ក៏មានវត្តមានក្នុងទីក្រុង Nanterre ដែលជាកន្លែងផ្ទុះកុបកម្មដំបូងផងដែរ ។

ភាពចលាចលនេះកើតឡើង បន្ទាប់ពីយុវជនឈ្មោះ Nahel M. ត្រូវបាញ់សម្លាប់ បន្ទាប់ពីរូបគេមិនគោរពច្បាប់ចរាចរណ៍ ហើយប៉ុនប៉ងបើករថយន្តបុកមន្ត្រីម្នាក់។ វីដេអូ​ដែល​ថត​ជាប់ បាន​បង្ហាញ​ពី​មន្ត្រី២​នាក់ ឃាត់​រថយន្តម៉ាក Mercedes AMG ពណ៌​លឿង ខណៈមន្ត្រីម្នាក់ឈរនៅខាងក្រៅបង្អួចដើម្បីសួរនាំ ហើយមានប៉ូលិស ភ្ជង់កាំភ្លើងខ្លីទៅអ្នកបើកបរ ខណៈក្រោយមក រដ្ឋអាជ្ញា Nanterre បានចោទប្រកាន់មន្ត្រីដែលបាញ់សម្លាប់ Nahel ពីបទមនុស្សឃាតដោយចេតនា។

(រូបថត៖ Reuters)

ទន្ទឹមនោះ មនុស្សជាង៦ ពាន់នាក់ បានដើរតាមទីក្រុង Nanterre តាមការអំពាវនាវរបស់ម្តាយ Nahel ឲ្យសងសឹក។ យ៉ាងណា បាតុកម្មបានបញ្ចប់ ដោយការប៉ះទង្គិចជាមួយប៉ូលិស ហើយសាខាធនាគារ Credit Mutuelle មួយកន្លែងក្នុងទីក្រុង ត្រូវបានចោរចូលលួច និងដុតបំផ្លាញ។

(រូបថត៖ SKY)

យ៉ាងណាក្តី ការ​ប៉ះ​ទង្គិច​ ក៏បាន​ផ្ទុះ​ឡើង​នៅ​តំបន់​ផ្សេង​ទៀត​នៃ​ប្រទេស​បារាំង​ផង​ដែរ។ យោងតាមក្រសួងមហាផ្ទៃបានឲ្យដឹងថា ចន្លោះយប់ថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ មនុស្សចំនួន ១៨០ នាក់ ត្រូវចាប់ខ្លួន ខណៈប៉ូលិស និងកងកម្លាំង ១៧០ នាក់បានរបួស។

ទីក្រុងជាច្រើនរួមទាំង Clamart និង Compiegne ផងដែរ បានប្រកាសបម្រាមគោចរពេលយប់រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ ខណៈទីក្រុងចំនួន ៤ ក្នុងចំណោម ១៨ ដូចជា Bordeaux, Ile-de-France, Tours និង Lille ជាដើម ក៏បានផ្អាកការដឹកជញ្ជូនសាធារណៈទាំងអស់ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ កំហឹងនិងកុបកម្ម ផ្ទុះឡើងនៅប៉ារីស ក្រោយប៉ូលិស បាញ់សម្លាប់យុវជនមិនគោរពច្បាប់ចរាចរណ៍

The post បារាំង ដាក់ពង្រាយអង្គភាពប្រឆាំងភេរវកម្ម ដើម្បីបង្រ្កាបកុបករ appeared first on Kampuchea Thmey Daily.