ព័ត៌មានអន្ដរជាតិ
កុបករនៅបារាំង ចូលប៉ុនប៉ងធ្វើឃាតគ្រួសារចៅហ្វាយក្រុង ដល់ក្នុងផ្ទះ
កាលពីថ្ងៃអាទិត្យ ក្រុមកុបករបារាំងបានបើករថយន្តចូលទៅក្នុងផ្ទះរបស់អភិបាលក្រុងមួយ នៅជាយរដ្ឋធានីប៉ារីស ដោយបណ្តាលឲ្យភរិយា និងកូនរបស់គាត់រងរបួស ហើយត្រូវបានគេចាត់ទុកថាជា “ការប៉ុនប៉ងធ្វើឃាត” ។

ការវាយប្រហារនៅគេហដ្ឋានរបស់លោក Vincent Jeanbrun ក្នុងទីក្រុង L’Hay-les-Roses បានកើតឡើង ខណៈមនុស្សជាងជិត ៣,០០០ នាក់ត្រូវបានចាប់ខ្លួនក្នុងប្រទេសបារាំង បន្ទាប់ពីកុបកម្មរីករាលដាល ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Vincent Jeanbrun បានសរសេរនៅលើ Twitter ថា ក្រុមបាតុករ បានបើកឡានចូលទៅក្នុងផ្ទះរបស់គាត់ ហើយដុតបំផ្លាញសម្ភារៈមួយចំនួន អំឡុងពេលដែលគ្រួសាររបស់គាត់កំពុងគេងលក់ ខណៈក្រោយការវាយប្រហារនេះដែរ លោកបានប្តេជ្ញាថា នឹងមិនរាថយឡើយ ហើយតាំងចិត្តការពារសាធារណជនឲ្យអស់ពីកម្លាំងកាយចិត្ត ។

ស្របពេលជាមួយគ្នានោះ រដ្ឋអាជ្ញាប្រចាំតំបន់ ក៏បានបើកការស៊ើបអង្កេតលើករណីប៉ុនប៉ងមនុស្សឃាតនេះផងដែរ ខណៈការស៊ើបអង្កេតបឋមបង្ហាញថា រថយន្តនេះមានបំណងបំផ្ទុះផ្ទះនោះចោលតែម្តង ។
គួរបញ្ជាក់ថា កុបកម្មបានឈានដល់យប់ទី ៥ ហើយ ចាប់តាំងពីយុវជន Nahel Merzouk អាយុ១៧ឆ្នាំ ត្រូវប៉ូលិសបាញ់សម្លាប់ ដោយសារតែការចោទប្រកាន់មិនគោរពច្បាប់ចរាចរណ៍។

ការស្លាប់របស់ Merzouk បានបង្កឲ្យមានកំហឹងទូទាំងប្រទេស ហើយពិធីបុណ្យសពរបស់យុវជនរូបនេះ ធ្វើឡើងកាលពីថ្ងៃសៅរ៍ក្នុងពិធីតាមបែបសាសនាមូស្លីមនៅទីក្រុង Nanterre។
ទោះបីជាយ៉ាងណាក៏ដោយ ភាពវឹកវរដែលរីករាលដាលយ៉ាងឆាប់រហ័ស កំពុងបង្កជាបញ្ហាប្រឈមថ្មីដល់ការដឹកនាំរបស់លោកប្រធានាធិបតី Emmanuel Macron និងបង្ហាញការមិនសប្បាយចិត្តនៅក្នុងសង្កាត់ដែលមានប្រាក់ចំណូលទាប ជុំវិញការរើសអើង និងកង្វះឱកាសការងារ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ បារាំង ដាក់ពន្ធនាគារកុបករ ខណៈប៉ូលិស ចាប់ខ្លួនមនុស្សជិត ៣០០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


