ព័ត៌មានអន្ដរជាតិ
ប្រទេសកំពុងផ្ទុះបាតុកម្មធ្ងន់ធ្ងរ តែលោក Macron បែរជារាំធ្វើព្រងើយ
ប្រធានាធិបតីបារាំង Emmanuel Macron កំពុងប្រឈមមុខនឹងកំហឹងជាសាធារណៈ បន្ទាប់ពីរូបលោកត្រូវបានគេថតជាប់ រាំនៅឯការប្រគំតន្ត្រី Elton John ក្នុងទីក្រុងប៉ារីស ចំពេលបាតុកម្មហិង្សា បានរីករាលដាលពាសពេញប្រទេស។

បាតុកម្មគឺបង្កឡើងដោយការបាញ់ប្រហារ ទៅលើយុវជនអាយុ១៧ឆ្នាំម្នាក់ឈ្មោះ Nahel M ដោយសារមិនគោរពច្បាប់ចរាចរណ៍ នៅតំបន់ Nanterre ជាយក្រុងប៉ារីស។
វីដេអូឃ្លីប បានបង្ហាញពីលោក Macron និងភរិយាឈ្មោះ Brigitte កំពុងរាំបទ Saturday Night’s Alright for Fighting របស់ Elton John កាលពីយប់ថ្ងៃពុធទី២៨ខែមិថុនា ដែលត្រូវជាយប់ទីពីរ នៃបាតុកម្មទ្រង់ទ្រាយធំ។

ការចូលរួមរបស់លោកប្រធានាធិបតីក្នុងការប្រគំតន្ត្រី បានកើតឡើង ខណៈលោករៀបចំធ្វើកិច្ចចរចាជាបន្ទាន់ ដើម្បីដោះស្រាយការបះបោរដែលកាន់តែកញ្ជ្រោលខ្លាំង ឈានដល់ការចាប់ខ្លួនមនុស្សរហូតដល់៨៧៥នាក់ និងរបួសប៉ូលិស២០០នាក់ទូទាំងប្រទេស។

ស្របពេលជាមួយគ្នានោះ មន្រ្តីប្រហែល៤ម៉ឺននាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសបារាំង។
មិនត្រឹមប៉ុណ្ណឹង ការតវ៉ា បានរាលដាលហួសព្រំដែនរបស់បារាំងទៅទៀត ពោលគឺការប៉ះទង្គិចគ្នា និងការឃុំខ្លួនមនុស្ស ក៏បានកើតឡើងផងដែរនៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្សិក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Morocco World News
ចុចអាន៖ កុបកម្មនៅបារាំង៖ មនុស្សជាង ៦០០នាក់ ត្រូវចាប់ខ្លួន, ប៉ូលិស២៥០នាក់ រងរបួស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


