ព័ត៌មានអន្ដរជាតិ
កុបកម្មនៅបារាំង រាលដាលដល់ប្រទេស២ទៀត ក្នុងទ្វីបអឺរ៉ុប
កុបកម្មដែលផ្ទុះឡើងនៅបារាំង ដោយសារតែប៉ូលិសបាញ់សម្លាប់យុវជនមិនគោរពច្បាប់ចរាចរណ៍ឈ្មោះ Nahel ពេលនេះ បានរីករាលដាលដល់ប្រទេសក្រៅហើយ។

នៅទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិក បាតុករ បានស្រែករកយុត្តិធម៌ឲ្យ Nahel ចំណែកនៅទីក្រុង ឡូសាន នៃប្រទេសស្វីសវិញ បាតុករនាំគ្នាគប់គ្រាប់បែកសាំង។
ប៉ូលិសនៅទីក្រុង ឡូសាន និយាយថា “ដោយសារតែព្រឹត្តិការណ៍និងកុបកម្មកំពុងឆាបឆេះ ក្នុងប្រទេសបារាំង យុវជនជាងមួយរយនាក់ បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង ឡូសាន និងថែមទាំងកម្ទេចហាងនានា ហើយបន្ទាប់ពីកុបកម្មនោះ ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន ៧ នាក់ អាយុពី ១៥ ទៅ ១៧ ឆ្នាំ និងមានអាយុ ២៤ ឆ្នាំម្នាក់ផងដែរ” ។

ស្របពេលជាមួយគ្នានោះ ក៏មានការចាប់ខ្លួនផងដែរនៅក្នុងទីក្រុងព្រុចសែល នៃប្រទេសបែលហ្សិក បន្ទាប់ពីមានការរំខានស្រដៀងគ្នានេះ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃចន្ទទី៣ខែកក្កដា ប៉ូលិសបារាំង បានចាប់ខ្លួមនុស្សជាង ២,៨០០ នាក់ហើយ ខណៈកុបកម្មបានផ្ទុះឡើងទូទាំងប្រទេស។
ទន្ទឹមនោះ កុបករប្រហែល៥០នាក់ ដែលភាគច្រើនជាយុវជន ត្រូវប្រឈមមុខនឹងការកាត់ក្តីក្នុងទីក្រុងប៉ារីស និងហ្គ្រីណូបល ដោយសារចូលរួមក្នុងរលកនៃភាពអនាធិបតេយ្យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កុបករនៅបារាំង ចូលប៉ុនប៉ងធ្វើឃាតគ្រួសារចៅហ្វាយក្រុង ដល់ក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


