ព័ត៌មានអន្ដរជាតិ
បារាំង បដិសេធ រឿងបិទបណ្តាញសង្គម ដើម្បីគ្រប់គ្រងកុបកម្ម
រដ្ឋាភិបាលបារាំង បានចេញមុខបដិសេធ លើការបិទសេវាអ៊ីនធឺណិត នៅតំបន់មួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃកុបកម្មហិង្សា ដោយចាត់ទុកថា នោះគឺជាព័ត៌មានមិនពិត ។

ពាក្យចចាមអារ៉ាមនេះ កើតឡើងស្របពេលកុបកម្មទូទាំងប្រទេសបារាំង នៅតែពុះកញ្ជ្រោល ខណៈប៉ូលិសរាប់ម៉ឺននាក់ ត្រូវបានដាក់ពង្រាយ បន្ទាប់ពីពិធីបុណ្យសពរបស់ក្មេងជំទង់ ដែលត្រូវប៉ូលិសបាញ់សម្លាប់ ព្រោះតែមិនគោរពច្បាប់ចរាចរណ៍ ។
ចាប់តាំងពីការស្លាប់យុវជនឈ្មោះ Nahel អាយុ១៧ឆ្នាំនៅទីក្រុង Nanterre ក្រុមកុបកម្ម បានដុតរថយន្តនិងប្លន់ហាងនានា ថែមទាំងប៉ុនប៉ងចូលធ្វើឃាតចៅហ្វាយក្រុងមួយរូបដល់ក្នុងផ្ទះទៀតផង ។
ក្រោយមក លោកប្រធានាធិបតី Emmanuel Macron បានពន្យារពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីដោះស្រាយវិបត្តិដ៏អាក្រក់បំផុត ចាប់តាំងពីបាតុកម្ម “”អាវកាក់ពណ៌លឿង” ដែលធ្វើឲ្យផ្នែកមួយចំនួននៃប្រទេសបារាំង ត្រូវជាប់គាំង កាលពីចុងឆ្នាំ២០១៨។

យ៉ាងណាក្តី កុបកម្មបានរីករាលដាលដល់ប្រទេសក្រៅទៅទៀត ដោយនៅទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិក បាតុករបានស្រែករកយុត្តិធម៌ឲ្យយុវជន Nahel ចំណែកនៅទីក្រុង ឡូសាន នៃប្រទេសស្វីសវិញ បាតុករនាំគ្នាគប់គ្រាប់បែកសាំង ។
ប៉ូលិសនៅទីក្រុង ឡូសាន និយាយថា “ដោយសារតែព្រឹត្តិការណ៍និងកុបកម្មកំពុងឆាបឆេះ ក្នុងប្រទេសបារាំង យុវជនជាងមួយរយនាក់ បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង ឡូសាន និងថែមទាំងកម្ទេចហាងនានា ហើយបន្ទាប់ពីកុបកម្មនោះ ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន ៧ នាក់ដែលមានអាយុចន្លោះពី ១៥ ទៅ ១៧ ឆ្នាំ និងមានអាយុ ២៤ ឆ្នាំម្នាក់ផងដែរ”។
ស្របពេលជាមួយគ្នានោះ ក៏មានការចាប់ខ្លួនផងដែរនៅក្នុងទីក្រុងព្រុចសែល នៃប្រទេសបែលហ្សិក បន្ទាប់ពីមានការរំខានស្រដៀងគ្នានេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Samaa
ចុចអាន៖ កុបកម្មនៅបារាំង រាលដាលដល់ប្រទេស២ទៀត ក្នុងទ្វីបអឺរ៉ុប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


