ព័ត៌មានអន្ដរជាតិ
កំហឹងនិងកុបកម្ម ផ្ទុះឡើងនៅប៉ារីស ក្រោយប៉ូលិស បាញ់សម្លាប់យុវជនមិនគោរពច្បាប់ចរាចរណ៍
មនុស្សចំនួន២០នាក់ ត្រូវបានឃុំខ្លួនអំឡុងពេលផ្ទុះកុបកម្មនៅតំបន់ Nanterre ភាគខាងលិចទីក្រុងប៉ារីស ខណៈភាពចលាចលបានកើតឡើង បន្ទាប់ពីប៉ូលិស បាញ់សម្លាប់យុវជនអាយុ១៧ឆ្នាំម្នាក់ ដោយសារមិនគោរពច្បាប់ចរាចរណ៍។
យោងតាមប៉ូលិស, យុវជន ត្រូវបាញ់សម្លាប់ បន្ទាប់ពីរូបគេមិនគោរពតាមបទបញ្ជា ហើយប៉ុនប៉ងបើករថយន្តបុកមន្ត្រីម្នាក់។
វីដេអូដែលថតជាប់ បានបង្ហាញពីមន្ត្រី២នាក់ ឃាត់រថយន្តម៉ាក Mercedes AMG ពណ៌លឿង ខណៈមន្ត្រីម្នាក់ឈរនៅខាងក្រៅបង្អួចដើម្បីសួរនាំ ហើយមានប៉ូលិស ភ្ជង់កាំភ្លើងខ្លីទៅអ្នកបើកបរ។
ភ្លាមៗនោះ រថយន្តបានបន្តបើកទៅមុខ ជាហេតុនាំឲ្យប៉ូលិសបាញ់មួយគ្រាប់ ហើយអ្នកបើកបរបានស្លាប់ ថ្វីបើមានការព្យាយាមសង្គ្រោះគាត់ក៏ដោយ។
ប៉ុន្មានម៉ោងបន្ទាប់ពីឧប្បត្តិហេតុនោះ មនុស្សប្រហែល៥០នាក់ បានចេញតវ៉ានៅខាងក្រៅប៉ុស្តិ៍ប៉ូលិស Nanterre។ នៅតំបន់ផ្សេងទៀត កុបករបានវាយកម្ទេចចំណតរថយន្តក្រុង ដុតធុងសម្រាម និងដុតរថយន្តជាច្រើនគ្រឿង។
ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerald Darmanin និយាយថា ការស៊ើបអង្កេតមួយ បានចាប់ផ្តើមលើករណីនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ បាតុកម្មទ្រង់ទ្រាយធំប្រឆាំងអង្គការណាតូ ផ្ទុះឡើងក្នុងទីក្រុង ប៉ារីស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


