ព័ត៌មានអន្ដរជាតិ
កុបកម្មនៅបារាំង៖ មនុស្សជាង ៦០០នាក់ ត្រូវចាប់ខ្លួន, ប៉ូលិស២៥០នាក់ រងរបួស
មនុស្សយ៉ាងតិច៦៦៧នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីកុបកម្មនៅយប់ទី៣ ក្នុងប្រទេសបារាំង។ នេះបើតាមការបញ្ជាក់ពី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gérald Darmanin។

លោកបានបង្ហោះក្នុងបណ្តាញសង្គម Twitter ថា ប៉ូលិសនិងក្រុមពន្លត់អគ្គិភ័យ ត្រូវប្រឈមមុខនឹងអំពើហិង្សាដ៏កម្រ ដែលបង្កភាពវឹកវរទូទាំងប្រទេស ខណៈមន្ត្រីប៉ូលិស២៥០នាក់បានរងរបួស។
ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលបារាំង បានដាក់ពង្រាយប៉ូលិស និងកងកម្លាំងជាង ៤ ម៉ឺននាក់ រួមទាំងអង្គភាពប្រឆាំងភេរវកម្ម និងក្រុមយុទ្ធសាស្ត្រផងដែរ បន្ទាប់ពីក្រុមកុបករ ដែលខឹងសម្បាចំពោះការស្លាប់យុវជនម្នាក់ នាំគ្នាដុតធនាគារ និងវាយប្រហារពន្ធនាគារ។

ភាពចលាចលកើតឡើង បន្ទាប់ពីយុវជនឈ្មោះ Nahel M. ត្រូវបាញ់សម្លាប់ បន្ទាប់ពីរូបគេមិនគោរពច្បាប់ចរាចរណ៍ ហើយប៉ុនប៉ងបើករថយន្តបុកមន្ត្រីម្នាក់។
មនុស្សជាង៦ពាន់នាក់ បានដើរតាមទីក្រុង Nanterre តាមការអំពាវនាវរបស់ម្តាយ Nahel ឲ្យសងសឹក។ យ៉ាងណា បាតុកម្មបានបញ្ចប់ ដោយការប៉ះទង្គិចជាមួយប៉ូលិស ហើយសាខាធនាគារ Credit Mutuelle មួយកន្លែងក្នុងទីក្រុង ត្រូវបានចោរចូលលួច និងដុតបំផ្លាញ។

យ៉ាងណាក្តី ការប៉ះទង្គិច ក៏បានផ្ទុះឡើងនៅតំបន់ផ្សេងទៀតនៃប្រទេសបារាំងផងដែរ។ ទីក្រុងជាច្រើនរួមទាំង Clamart និង Compiegne បានប្រកាសបម្រាមគោចរពេលយប់រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ ខណៈទីក្រុងចំនួន ៤ ក្នុងចំណោម ១៨ ដូចជា Bordeaux, Ile-de-France, Tours និង Lille ជាដើម ក៏បានផ្អាកការដឹកជញ្ជូនសាធារណៈទាំងអស់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បារាំង ដាក់ពង្រាយអង្គភាពប្រឆាំងភេរវកម្ម ដើម្បីបង្រ្កាបកុបករ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


