ព័ត៌មានអន្ដរជាតិ
១០% នៃកុបករ ដែលបារាំងចាប់ខ្លួនបាន គឺជាជនបរទេស
រដ្ឋមន្ត្រីមហាផ្ទៃបារាំងលោក Gerald Darmanin បានប្រាប់ព្រឹទ្ធសភា កាលពីថ្ងៃពុធទី៥ខែកក្កដាថា មនុស្សជាង ៣,៥០០ នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងកុបកម្មទ្រង់ទ្រាយធំ ដែលបានអង្រួនប្រទេសបារាំង បន្ទាប់ពីការស្លាប់ក្មេងប្រុសអាយុ១៧ឆ្នាំ។

យោងតាមលោករដ្ឋមន្ត្រីបានឲ្យដឹងថា ភាគច្រើននៃកុបករ ដែលត្រូវបានឃាត់ខ្លួន គឺជាមនុស្សមានអាយុចន្លោះពី ១៧ ទៅ ១៨ ឆ្នាំ ខណៈមួយភាគបីគឺជាអនីតិជន ហើយអ្នកត្រូវចាប់ខ្លួនដែលក្មេងជាងគេបំផុត គឺមានអាយុត្រឹមតែ ១១ ឆ្នាំប៉ុណ្ណោះ។
លោក Darmanin បានបង្ហាញឲ្យដឹងទៀតថា មនុស្សសរុបពី ៨,០០០ ទៅ ១២,០០០ នាក់ បានចូលរួមក្នុងកុបកម្មនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយក្នុងចំណោមអ្នកចាប់ខ្លួន មាន ១០ ភាគរយមិនមែនជាសញ្ជាតិបារាំងនោះទេ ពោលពពួកគេគឺជាជនបរទេស ។
លើសពីនេះ ស្ទើរតែពីរភាគបីនៃអ្នកដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុងព្រឹត្តិការណ៍សប្តាហ៍មុន គឺជាមនុស្សមិនមានកំណត់ត្រាឧក្រិដ្ឋកម្ម ហើយសុទ្ធសឹងមិនមែនជាមុខសញ្ញារបស់ប៉ូលិស ។
គួរបញ្ជាក់ថា ភាពចលាចលនៅបារាំង បានបណ្តាលឲ្យរថយន្តជាង ១២,០០០ គ្រឿងត្រូវបានដុតកម្ទេច និងអគារជាង ២,៥០០ ត្រូវបំផ្លាញ ឬខូចខាត ហើយក្នុងនោះរួមទាំងអគារប៉ូលិសចំនួន ២៧៣ សាលាក្រុង ១០៥ និងសាលារៀន ១៦៨ ខណៈកុបកម្មនេះក៏ពាក់ព័ន្ធនឹងការវាយប្រហារចំនួន ១៧ លើកលើមន្ត្រីជាប់ឆ្នោត ហើយបណ្តាលឲ្យមន្ត្រីប៉ូលិសប្រមាណ ៨០០ នាក់ រងរបួសផងដែរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ បារាំង បដិសេធ រឿងបិទបណ្តាញសង្គម ដើម្បីគ្រប់គ្រងកុបកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


