ព័ត៌មានអន្ដរជាតិ
បារាំង ដាក់ពង្រាយអង្គភាពប្រឆាំងភេរវកម្ម ដើម្បីបង្រ្កាបកុបករ
កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា រដ្ឋាភិបាលបារាំងបានដាក់ពង្រាយប៉ូលិស និងកងកម្លាំងជាង ៤ ម៉ឺននាក់នៅទូទាំងប្រទេស រួមទាំងអង្គភាពប្រឆាំងភេរវកម្ម និងក្រុមយុទ្ធសាស្ត្រ បន្ទាប់ពីក្រុមកុបករ ដែលខឹងសម្បាចំពោះការស្លាប់យុវជនម្នាក់ បាននាំគ្នាដុតធនាគារ និងវាយប្រហារពន្ធនាគារ។

ក្រសួងមហាផ្ទៃ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបារាំងថា ទីក្រុងប៉ារីសនិងតំបន់ជាយក្រុង ត្រូវបានពង្រឹងសន្តិសុខ ជាមួយមន្ត្រីចំនួន ៥ ពាន់នាក់បន្ថែមទៀត ខណៈសមាជិកនៃក្រុមអន្តរាគមន៍ជាតិ (GIGN), កងពលតូចស៊ើបអង្កេតនិងអន្តរាគមន៍ (BRI) និងអង្គភាពយុទ្ធសាស្ត្រអន្តរាគមន៍ជួយទប់ស្កាត់ (RAID) ក៏មានវត្តមានក្នុងទីក្រុង Nanterre ដែលជាកន្លែងផ្ទុះកុបកម្មដំបូងផងដែរ ។
ភាពចលាចលនេះកើតឡើង បន្ទាប់ពីយុវជនឈ្មោះ Nahel M. ត្រូវបាញ់សម្លាប់ បន្ទាប់ពីរូបគេមិនគោរពច្បាប់ចរាចរណ៍ ហើយប៉ុនប៉ងបើករថយន្តបុកមន្ត្រីម្នាក់។ វីដេអូដែលថតជាប់ បានបង្ហាញពីមន្ត្រី២នាក់ ឃាត់រថយន្តម៉ាក Mercedes AMG ពណ៌លឿង ខណៈមន្ត្រីម្នាក់ឈរនៅខាងក្រៅបង្អួចដើម្បីសួរនាំ ហើយមានប៉ូលិស ភ្ជង់កាំភ្លើងខ្លីទៅអ្នកបើកបរ ខណៈក្រោយមក រដ្ឋអាជ្ញា Nanterre បានចោទប្រកាន់មន្ត្រីដែលបាញ់សម្លាប់ Nahel ពីបទមនុស្សឃាតដោយចេតនា។

ទន្ទឹមនោះ មនុស្សជាង៦ ពាន់នាក់ បានដើរតាមទីក្រុង Nanterre តាមការអំពាវនាវរបស់ម្តាយ Nahel ឲ្យសងសឹក។ យ៉ាងណា បាតុកម្មបានបញ្ចប់ ដោយការប៉ះទង្គិចជាមួយប៉ូលិស ហើយសាខាធនាគារ Credit Mutuelle មួយកន្លែងក្នុងទីក្រុង ត្រូវបានចោរចូលលួច និងដុតបំផ្លាញ។

យ៉ាងណាក្តី ការប៉ះទង្គិច ក៏បានផ្ទុះឡើងនៅតំបន់ផ្សេងទៀតនៃប្រទេសបារាំងផងដែរ។ យោងតាមក្រសួងមហាផ្ទៃបានឲ្យដឹងថា ចន្លោះយប់ថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ មនុស្សចំនួន ១៨០ នាក់ ត្រូវចាប់ខ្លួន ខណៈប៉ូលិស និងកងកម្លាំង ១៧០ នាក់បានរបួស។
ទីក្រុងជាច្រើនរួមទាំង Clamart និង Compiegne ផងដែរ បានប្រកាសបម្រាមគោចរពេលយប់រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ ខណៈទីក្រុងចំនួន ៤ ក្នុងចំណោម ១៨ ដូចជា Bordeaux, Ile-de-France, Tours និង Lille ជាដើម ក៏បានផ្អាកការដឹកជញ្ជូនសាធារណៈទាំងអស់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ កំហឹងនិងកុបកម្ម ផ្ទុះឡើងនៅប៉ារីស ក្រោយប៉ូលិស បាញ់សម្លាប់យុវជនមិនគោរពច្បាប់ចរាចរណ៍
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


